Trending now

ខេត្ត Gia Lai ជួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញនៃខេត្តភាគឦសានទាំងបីនៃប្រទេសកម្ពុជា

18:19 | 11/10/2024 ហេង វុធ្ធី

កាលពីថ្ងៃទី ៨ និងទី ៩ ខែតុលា គណៈកម្មការជំនាញខេត្ត Gia Lai ប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញនៃខេត្តទាំង ៣ នៃប្រទេសកម្ពុជារួមមាន៖ រតនគិរី ស្ទឹងត្រែង ព្រះវិហារ។

Gia Lai ភ្ជាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសអូស្ត្រាលី ប្រគល់អំណោយចំនួន ៤០០ ដល់ជនជាតិភាគតិចក្នុងឃុំចំនួន ៣ នៃខេត្ត Gia Lai
គណៈកម្មការជំនាញខេត្ត Gia Lai ជួបពិភាក្សាការងារជាមួយក្រុមការងារខេត្តព្រះវិហារ
គណៈកម្មការជំនាញខេត្ត Gia Lai ជួបពិភាក្សាការងារជាមួយក្រុមការងារខេត្តព្រះវិហារ

ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព គណៈកម្មការជំនាញខេត្ត Gia Lai និងគណៈកម្មការជំនាញខេត្តចំនួន៣៖ រតនគិរី ស្ទឹងត្រែង ព្រះវិហារ បានពិភាក្សា ផ្លាស់ប្តូរ និងសម្រេចបាននូវកិច្ចព្រមព្រៀងលើផែនការសម្របសម្រួល ព្រមទាំងបានចុះហត្ថលេខាលើកំណត់ហេតុ ដើម្បីអនុវត្តការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥។

អាស្រ័យលើនេះ ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រុម K52 (បញ្ជាការដ្ឋានយោធាខេត្ត Gia Lai) នឹងដាក់ពង្រាយកម្លាំង ដើម្បីបំពេញភារកិច្ចរុករកអដ្ឋិធាតុកងទ័ពការស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជាក្នុងរដូវប្រាំង ឆ្នាំ២០២៤-២០២៥ ក្នុងខេត្តចំនួន៣៖ រតនគិរី ស្ទឹងត្រែង ព្រះវិហារ ដោយមានការគាំទ្រ និងការពារពីកងកម្លាំងប្រដាប់អាវុធកម្ពុជា។

ទិដ្ឋភាពនៃកិច្ចប្រជុំ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។

ថ្លែងមតិក្នុងជំនួបជាមួយគណៈកម្មការជំនាញនៃបណ្តាខេត្តភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការជំនាញខេត្ត Gia Lai បានថ្លែងអំណរគុណចំពោះការជួយគាំទ្រពី​អាជ្ញាធរ និងប្រជាជននៃប្រទេសមិត្តក្នុងការជីករុករកអដ្ឋិធាតុយុទ្ធជនពលី។ អាស្រ័យហេតុនេះចាប់ពីឆ្នាំ ២០០១ រហូតមកដល់បច្ចុប្បន្ន អដ្ឋិធាតុយុទ្ធជនពលីចំនួន ១.៤៨៩ អដ្ឋិធាតុ ត្រូវបានរុករក និងធ្វើមាតុភូមិនិវត្តន៍ទៅមាតុភូមិវៀតណាមវិញ។

តាមស្ថានភាពជាក់ស្តែង ការជីករុករកអដ្ឋិធាតុយុទ្ធជនពលីគឺមានការលំបាកកាន់តែខ្លាំងឡើងព្រោះចំនួនព័ត៌មានកាន់តែតិចទៅៗ ហើយស្ថានភាពដីមានការផ្លាស់ប្តូរជាច្រើន។ លោកស្រីប្រធានគណៈកម្មការជំនាញចង់ឲ្យមិត្តកម្ពុជាបន្តការផ្សព្វផ្សាយប្រជាជនឲ្យផ្តល់ព័ត៌មានបន្ថែម។ ជាពិសេសនៅតំបន់មួយចំនួនដែលត្រូវបានកំណត់ និងទីតាំងមួយចំនួនដែលមានព័ត៌មានដែលត្រូវបានស្វែងរកក្នុងឆ្នាំមុនៗ ប៉ុន្តែគ្មានលទ្ធផល។ ទន្ទឹមនឹងនោះ សម្របសម្រួលដាក់ពង្រាយការងារស្វែងរកដោយវិធីសាស្ត្រទូលំទូលាយបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលខ្ពស់ក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥។

គណៈកម្មការជំនាញខេត្ត Gia Lai ជួបពិភាក្សាការងារជាមួយក្រុមការងារខេត្តព្រះវិហារ
គណៈកម្មការជំនាញខេត្ត Gia Lai ជួបពិភាក្សាការងារជាមួយក្រុមការងារខេត្តព្រះវិហារ

ក្នុងឱកាសនេះ គណៈកម្មការជំនាញខេត្ត Gia Lai បានប្រគល់ថវិការបស់រដ្ឋាភិបាលវៀតណាមជូនដល់គណៈកម្មការជំនាញខេត្តភាគឦសានទាំងបីរបស់កម្ពុជាដើម្បីបម្រើការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥៕

Gia Lai ភ្ជាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសអូស្ត្រាលី Gia Lai ភ្ជាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសអូស្ត្រាលី

យុគសម័យ - នាថ្ងៃទី ២៨ ខែសីហា នៅទីក្រុង Sydney (អូស្ត្រាលី) គណៈប្រតិភូខេត្ត Gia Lai ដឹកនាំដោយលោក Chau Ngoc Tuan អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត បានសម្របសម្រួលជាមួយរដ្ឋាភិបាលរដ្ឋ New South Wales ដើម្បីរៀបចំវេទិកាតភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការរវាងខេត្ត Gia Lai ...

ប្រគល់អំណោយចំនួន ៤០០ ដល់ជនជាតិភាគតិចក្នុងឃុំចំនួន ៣ នៃខេត្ត Gia Lai ប្រគល់អំណោយចំនួន ៤០០ ដល់ជនជាតិភាគតិចក្នុងឃុំចំនួន ៣ នៃខេត្ត Gia Lai

យុគសម័យ - នាថ្ងៃទី ២៧ និងទី ២៨ ខែកក្កដា សមាគមកាកបាទក្រហមខេត្ត Gia Lai បានសម្របសម្រួលជាមួយអ្នកស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋានឃុំ Chu Don ឃុំ Ia Le (ស្រុក Chu Puh) និងឃុំ Ia O (ស្រុក Ia ...

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម