Trending now

ក្រុមវិស្វកម្មលេខ៣ របស់កងទ័ពប្រជាជនវៀតណាម ចេញដំណើរទៅបំពេញភារកិច្ចនៅតំបន់ Abyei

11:04 | 08/10/2024

នាថ្ងៃទី ៦ ខែតុលា ក្រុមវិស្វកម្មលេខ៣ ដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei បានប្រារព្ធពិធីចេញដំណើរទៅបំពេញភារកិច្ច និងបំផុសចលនាប្រឡងប្រណាំងក្រោមប្រធានបទ “យកឈ្នះលើពន្លឺថ្ងៃក្តៅ ឈ្នះទឹកភ្លៀង ប្តេជ្ញាបំពេញល្អភារកិច្ចដំណាក់កាល ២០២៤ - ២០២៥”។

រៀប​ចំ​ពិធីបុណ្យសែនព្រះខែជូនកុមារនៅតំបន់ Abyei ទាហានវិស្វកម្មវៀតណាមជួយប្រជាជន Abyei ជំនះលើការលំបាកក្នុងរដូវភ្លៀងធ្លាក់ និងទឹកជំនន់
ក្រុមវិស្វកម្មលេខ៣ របស់កងទ័ពប្រជាជនវៀតណាម ចេញដំណើរទៅបំពេញភារកិច្ចនៅតំបន់ Abyei
ក្រុមវិស្វកម្មលេខ៣ របស់កងទ័ពប្រជាជនវៀតណាម ចេញដំណើរទៅបំពេញភារកិច្ចនៅតំបន់ Abyei

យោងតាមលោកវរសេនីយ៍ទោ Le Hong Giang ប្រធាននយោបាយនៃក្រុមវិស្វកម្មលេខ៣ ចលនាប្រឡងប្រណាំងក្រោមប្រធានបទ “យកឈ្នះលើពន្លឺថ្ងៃក្តៅ ឈ្នះទឹកភ្លៀង ប្តេជ្ញាបំពេញល្អភារកិច្ចដំណាក់កាល ២០២៤ - ២០២៥” ផ្តោតលើការប្រឡងប្រណាំងធ្វើឲ្យបាន “ល្អបំផុតលើ ៥ ចំណុច” គឺការយល់ដឹង ការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត ការបំពេញភារកិច្ចនយោបាយ សាមគ្គីភាព វិន័យតឹងរ៉ឹង ធានាឲ្យបាននូវភស្តុភារ បច្ចេកទេសល្អបំផុត និងរៀបចំប្រកបដោយប្រសិទ្ធភាពបំផុតនូវចលនា និងសកម្មភាពកិច្ចការបរទេស។

តាមរយៈនោះ អង្គភាពទាំងមូលខិតខំសម្រេចស្នាដៃ បន្តលទ្ធផលនៃសកម្មភាពរបស់ក្រុមវិស្វកម្មរក្សាសន្តិភាពមុនៗ ជម្រុញការផ្លាស់ប្តូរថ្មី និងការច្នៃប្រឌិតក្នុងការបំពេញភារកិច្ច ដើម្បីសម្រេចឲ្យបាននូវការអភិវឌ្ឍថ្មីៗ បន្តបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អសម្រាប់សហការីអន្តរជាតិ និងប្រជាជនក្នុងតំបន់។

នៅក្នុងពិធីនេះ លោក Ugyen Tenzen ប្រធានការិយាល័យវិស្វកម្មចម្រុះ (IFMT) ស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ Abyei (UNISFA) បានថ្លែងអបអរសាទរចំពោះលទ្ធផលដែលសម្រេចបានក្នុងដំណាក់កាល ២០២៣-២០២៤ នៃក្រុមវិស្វកម្មលេខ២។ លោកជឿជាក់ថា ក្រុមវិស្វកម្មលេខ៣ នឹងបន្តសហការជាមួយអង្គភាពផ្សេងៗក្នុងតំបន់ ដើម្បីជួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង រួមចំណែកកសាងសហគមន៍អន្តរជាតិប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។

បន្ទាប់ពីពិធីចេញដំណើរ ក្រុមវិស្វកម្មលេខ៣ បានរៀបចំកងកម្លាំងទៅសាងសង់ផ្លូវ និងទៅជួយសង្គ្រោះក្នុងទិសដៅពីរពីស្ថានបេសកកម្ម UNISFA ដល់ស្ពាន Banton និងពីស្ពាន Banton ឆ្លងកាត់ Athony ដល់ Km27៕

ទាហានវិស្វកម្មវៀតណាមនាំយកទឹកស្អាតជូនប្រជាជននៅ Abyei ទាហានវិស្វកម្មវៀតណាមនាំយកទឹកស្អាតជូនប្រជាជននៅ Abyei

យុគសម័យ - ប្រជាពលរដ្ឋ អាប៊ីយៃ សប្បាយចិត្តជាខ្លាំង និងអរគុណក្រុមវិស្វករវៀតណាម ព្រោះចាប់ពីពេលនេះតទៅ ពួកគេអាចប្រើប្រាស់ទឹកស្អាតជំនួសទឹកពីអាងដែលនៅទ្រឹង ឬត្រូវទៅឆ្ងាយដើម្បីយកទឹកពីទន្លេ និងបឹង។

អំណោយដ៏មានអត្ថន័យត្រូវបានប្រគល់ជូនមន្ទីរពេទ្យប្រចាំតំបន់ Abyei ដោយកងវិស្វករកងទ័ពវៀតណាម អំណោយដ៏មានអត្ថន័យត្រូវបានប្រគល់ជូនមន្ទីរពេទ្យប្រចាំតំបន់ Abyei ដោយកងវិស្វករកងទ័ពវៀតណាម

យុគសម័យ - ក្នុងឱកាសទិវាវេជ្ជបណ្ឌិតវៀតណាម ថ្ងៃទី ២៧ ខែកុម្ភៈ កងវិស្វករកងទ័ពវៀតណាមបានរៀបចំដំណើរទស្សនកិច្ចនៅក្រសួងសុខាភិបាលនៃតំបន់ Abyei ដោយបង្ហាញថ្នាំមួយចំនួនដល់មន្ទីរពេទ្យ Abyei និងមន្ទីរពេទ្យគ្មានព្រំដែន។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា