Trending now

រៀប​ចំ​ពិធីបុណ្យសែនព្រះខែជូនកុមារនៅតំបន់ Abyei

10:35 | 18/09/2024 យោងតាមកាសែតកងទ័ពប្រជាជន

ដោយមានបំណងចង់នាំភាពសប្បាយរីករាយជូនកុមារក្រីក្រនៅតំបន់ Abyei និងឧទ្ទេសនាមអំពីភាពស្រស់ស្អាតនៃវប្បធម៌វៀតណាមជូនមិត្តអន្តរជាតិ កងកម្លាំងវៀតណាមដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតំបន់ Abyei បានរៀបចំកម្មវិធីពិធីបុណ្យសែនព្រះខែជូនសិស្សជិត ២០០ នាក់ នៅសាលាព្រះវិហារកាតូលិក Abyei។

សិល្បករ​ សិល្បការិនី​អន្តរជាតិ​ រៀប​ចំ​​​សិក្ខាសាលាជាច្រើន​ ច្នៃប្រតិដ្ឋ​ស្នាដៃ​សិប្បកម្ម​ដោយ​ការ​រវៃ​អំបោះ​ប្រពៃណី​ របស់ជនជាតិភាគតិចវៀតណាម កិច្ចព្រមព្រៀង EVFTA៖ ឱកាស​បើក​ចំ​​ហ​សម្រាប់ទំនិញវៀតណាមទៅកាន់ទីផ្សារ​​អឺរ៉ុប
សិស្សានុសិស្សសម្តែងសិល្បៈជាមួយសមាជិកនៃកងវិស្វកម្មកងទ័ពវៀតណាម
សិស្សានុសិស្សសម្តែងសិល្បៈជាមួយសមាជិកនៃកងវិស្វកម្មកងទ័ពវៀតណាម

កម្មវិធី "រីករាយក្នុងឱកាសពិធីបុណ្យសែនព្រះខែ" ត្រូវបានរៀបចំឡើងដោយកងវិស្វកកម្ម កងទ័ពវៀតណាមនៅមូលដ្ឋានផ្លូវហាយវេ ជាកន្លែងដែលអង្គភាពឈរជើង។ កុមាររីករាយនឹងការរាំច្រៀងជាក្រុមដែលសម្តែងដោយសមាជិកនៃកងវិស្វកម្ម និងកុមារទាំងឡាយ​។ កងទ័ពមួកខៀវវៀតណាមបានឧទ្ទេសនាមអំពីអត្ថន័យនៃពិធីបុណ្យសែនព្រះខែក្នុងវប្បធម៌បូព៌ានិយាយរួម និងវៀតណាមនិយាយដោយឡែក។

កុមារមិនត្រឹមតែបានចូលរួមក្នុងការរាំច្រៀងជាក្រុមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានណែនាំឱ្យលេងល្បែងប្រជាប្រិយវៀតណាម និងបានញាំម្ហូបពិសេសៗដូចជា ចាហួយ បង្អែមល្ពៅ និងស្ករគ្រាប់...។

យោងតាមលោកវរសេនីយ៍ត្រី Nguyen Mau Vu ប្រធាននយោបាយនៃកងវិស្វកម្មកងទ័ពវៀតណាមបានសម្តែងថា៖ “តាមរយៈកម្មវិធី “រីករាយពិធីបុណ្យសែនព្រះខែ” យើងសង្ឃឹមថានឹងនាំមកនូវការចែករំលែក និងក្តីស្រឡាញ់ជូនកុមារអាហ្រ្វិកជួបការលំបាកដោយមានអារម្មណ៍កក់ក្តៅ។ កងទ័ពមួកខៀវវៀតណាម បានក្លាយជាផ្នែកមួយនៃសហគមន៍ Abyei ហើយតែងតែចង់ជួយតំបន់តាមដែលអាចធ្វើទៅបាន។ យើងសង្ឃឹមថានេះគឺជាឱកាសមួយសម្រាប់កុមារដែលជួបការលំបាកនៅ Abyei មានអារម្មណ៍ទទួលបានការយកចិត្តទុកដាក់ សេចក្តីស្រឡាញ់ ភាពជិតស្និទ្ធរបស់សហគមន៍ជុំវិញខ្លួន”៕

ពិធី​រៀប​អាពាហ៍​ពិពាហ៍​ដ៏​ពិសេស​របស់​ជន​ជាតិ Dao ស្លៀក​ខោ​ពណ៌​ស​នៅ Yen Bai ពិធី​រៀប​អាពាហ៍​ពិពាហ៍​ដ៏​ពិសេស​របស់​ជន​ជាតិ Dao ស្លៀក​ខោ​ពណ៌​ស​នៅ Yen Bai

យុគសម័យ - តាមទំនៀមទម្លាប់ជនជាតិ Dao ស្លៀកខោពណ៌សនៅ Yen Bai ពេលដែលគ្រួសារកូនកំលោះមកដល់ ពួកគេមិនអាចចូលផ្ទះនារីដើម្បីទទួលកូនក្រមុំបានភ្លាមៗទេ ប៉ុន្តែត្រូវទៅផ្ទះបណ្តោះអាសន្ន លុះដល់ពេលជាវេលាល្អទើបចូលផ្ទះកូនក្រមុំបាន។

គ្រឹះស្ថានឧត្តមសិក្សាវៀតណាម​ត្រូវបាន​តម្លើង​ចំណាត់​ថ្នាក់​ក្នុង​តារាង​រៀប​ចំណាត់​ថ្នាក់ពិភពលោក គ្រឹះស្ថានឧត្តមសិក្សាវៀតណាម​ត្រូវបាន​តម្លើង​ចំណាត់​ថ្នាក់​ក្នុង​តារាង​រៀប​ចំណាត់​ថ្នាក់ពិភពលោក

សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយមានក្រុមជំនាញចំនួន ៥ ដែលត្រូវបានរៀបចំណាត់ថ្នាក់ក្នុងឆ្នាំនេះ ហើយសុទ្ធតែត្រូវបានតំឡើងថ្នាក់។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី