Trending now

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញត្រួតពិនិត្យស្ថានភាពខូចខាតនិងដឹកនាំការអនុវត្តវិធានការបន្ទាន់ដើម្បីជំនះផលវិបាកដោយព្យុះទីហ្វុងយ៉ាហ្គីនៅខេត្ត ក្វាងនិញ

09:53 | 09/09/2024 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ៨ ខែកញ្ញា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចុះពិនិត្យស្ថានភាពខូចខាត និងបានដឹកនាំការអនុវត្តវិធានការបន្ទាន់ ដើម្បីជំនះ ផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi នៅខេត្ត Quang Ninh និង Hai Phong ជាកន្លែងដែលព្យុះបានបោកបក់មក ដោយមានកម្លាំងខ្យល់បក់ខ្លាំងបំផុត បង្កការខូចខាតច្រើនបំផុតនេះ បើយោងតាមស្ថិតិរហូតដល់ព្រឹកថ្ងៃដដែល។

នាយករដ្ឋមន្ត្រីវៀតណាម អញ្ញើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន SpaceX Group សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាប្រធានសន្និសីទអំពីការប្រយុទ្ធប្រឆាំងការនេសាទ IUU
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញត្រួតពិនិត្យស្ថានភាពខូចខាតនិងដឹកនាំការអនុវត្តវិធានការបន្ទាន់ដើម្បីជំនះផលវិបាកដោយព្យុះទីហ្វុងយ៉ាហ្គីនៅខេត្ត ក្វាងនិញ
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញត្រួតពិនិត្យស្ថានភាពខូចខាតនិងដឹកនាំការអនុវត្តវិធានការបន្ទាន់ដើម្បីជំនះផលវិបាកដោយព្យុះទីហ្វុងយ៉ាហ្គីនៅខេត្ត ក្វាងនិញ

នៅខេត្ត Quang Ninh លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញសួរសុខទុក្ខប្រជាជនអំពីការខូចខាត និងលើកទឹកចិត្តដល់កង ទ័ព ប៉ូលីស យុវជន និងកម្មករបរិស្ថានទីក្រុង ដែលបំពេញកាតព្វកិច្ចសម្អាតបន្ទាប់ពីព្យុះ។ លោកនាយករដ្ឋមន្ត្រីចែករំលែកជាមួយការខាត បង់ដែលរដ្ឋាភិបាល និងប្រជាជនខេត្ត Quang Ninh បានរងទុក្ខដោយសារព្យុះទីហ្វុង Yagi; ដោយសង្ឃឹមថា ខេត្តនឹងអាចជំនះលើការខូចខាតដោយខ្យល់ព្យុះបានឆាប់ ហើយឆាប់វិលមករកស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនវិញ។

មុននេះ ក្នុងសន្និសីទដើម្បីជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi នាព្រឹកមិញនេះ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រីបានដឹកនាំការឧបត្ថម្ភជាបន្ទាន់ចំនួនប្រហែល ១០០ ពាន់លានដុង (ប្រហែល ៤ លានដុល្លារអាមេរិក) ចំពោះតំបន់នីមួយៗនៃខេត្ត Quang Ninh និង Hai Phong ដើម្បីជំនះពុះពារលើផលវិបាក។

យោងតាមនាយកដ្ឋានជួយសង្គ្រោះ (អគ្គសេនាធិការក្រសួងការពារប្រទេស) គិតត្រឹមម៉ោង ២ រសៀលនេះ (ថ្ងៃទី ៨ ខែកញ្ញា) ព្យុះទីហ្វុង Yagi បានបណ្តាលឲ្យប្រជាជនយ៉ាងហោចណាស់ ១៤ នាក់ស្លាប់និងរបួស ២២០ នាក់ ។

ទាក់ទិននឹងការខូចខាតទ្រព្យសម្បត្តិជាបឋម មានរថយន្តចំនួន ៣៨ គ្រឿងនៅតំបន់ឆ្នេរសមុទ្រនៃខេត្ត Quang Ninh ត្រូវលិច រសាត់ដាច់ឬបាត់។ ផ្ទះជាង ៧៤០ខ្នងបានរងការខូចខាត និងដំបូលផ្ទះរបស់ពួកគេត្រូវបានខ្ទេចខ្ទីអស់។ សាលារៀន២ខ្នងរងការបំផ្លាញ់។ ដើមឈើជាង ៥.៧០០ ត្រូវបានដួល។ ទាក់ទងនឹងវិស័យកសិកម្ម ដំណាំស្រូវជាង ៩ពាន់ហិកតារត្រូវបានខូចខាត៕

បណ្ដាមូលដ្ឋានដាក់ពង្រាយផែនការការពារនិងទប់ទល់នឹងព្យុះទីហ្វុង Yagi បណ្ដាមូលដ្ឋានដាក់ពង្រាយផែនការការពារនិងទប់ទល់នឹងព្យុះទីហ្វុង Yagi

ព្យុះទីហ្វុងកំណាច Yagi កំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងជើងនៃ ប្រទេសវៀតណាម ជាមួយនឹងកម្លាំងខ្លាំង។

ព្យុះទីហ្វុង Yagi បោកបក់មកលើដី តើប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណា ដើម្បីធានាសុវត្ថិភាព? ព្យុះទីហ្វុង Yagi បោកបក់មកលើដី តើប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណា ដើម្បីធានាសុវត្ថិភាព?

តាម​ការ​ព្យាករ​ថា​នៅ​ថ្ងៃ​ទី​៧ កញ្ញា ព្យុះ​ទី​៣ (Yagi) នឹង​បោកបក់​មក​លើ​ខេត្ត​ភាគ​ខាងជើង ដោយ​ផ្តោត​លើ​ខេត្ត និង​ក្រុង Quang Ninh, Hai Phong, Thai Binh, និង Nam Dinh ។ ទីភ្នាក់ងារឧតុនិយមបានចេញការព្រមានពីគ្រោះមហន្តរាយធម្មជាតិកម្រិតទី ៤ សម្រាប់ខេត្ត Quang Ninh និង Hai Phong ...

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា
ការផ្លាស់ប្តូរសិល្បៈវៀតណាម-កម្ពុជា
ពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងជួយគ្នាទៅវិញទៅមកនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
វៀតណាមបានចាប់ផ្តើមដំណើរការសាកល្បងគំរូអាជ្ញាធរមូលដ្ឋានពីរចំណាត់ថ្នាក់
ទីក្រុងហូជីមិញមានគោលបំណងក្លាយជាទីក្រុងឆ្លាតវៃ បង្កើតច្នៃប្រឌិត និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាម