នារសៀលថ្ងៃទី១៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Minh Chinh បានទទួលជួបលោក Jin Liqun ប្រធានធនាគារវិនិ យោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅ វៀតណាម។
មកស្គាល់សណ្ឋាគារលំដាប់ផ្កាយ ៥ ល្បីៗ រៀបចំយ៉ាងប្រណីតចំនួន ៥ កន្លែង នៅក្នុងរាជធានីភ្នំពេញ ធនាគារ UOB ព្យាករណ៍ថា GDP របស់វៀតណាមនឹងកើនឡើង ៦,៦% នៅឆ្នាំ ២០២៣ |
![]() |
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Jin Liqun ប្រធានធនាគារវិនិ យោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។ |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ វៀតណាមកំពុងមានតម្រូវការដ៏ធំក្នុងការដឹកជញ្ជូនទាំង ៥ ប្រភេទនោះគឺ ផ្លូវគោក ផ្លូវដែក អាកាសចរណ៍ នាវាចរណ៍ និងផ្លូវទឹកផ្ទៃក្នុង។ នា ពេលខាងមុខ ដោយឈរលើគោលការណ៍ “ផលប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យ ចែករំលែកគ្នា” និងការឈ្នះ ឈ្នះសម្រាប់ភាគីទាំងពីរ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ AIIB ផ្តល់ប្រឹក្សា ជួយឧបត្ថម្ភ និងគាំទ្រដើមទុនកម្ចីជាមួយនឹងអត្រាការប្រាក់អនុគ្រោះ សម្រាប់វៀតណាមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ និងមានប្រសិទ្ធភាព ខ្ពស់ដូចជា៖ ការកសាងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង; ផ្លូវរថភ្លើងភាគ ខាងជើងចំនួន ៣ ខ្សែតភ្ជាប់ទៅប្រទេសចិន ហើយតាមរយៈប្រទេសចិនតភ្ជាប់ទៅអឺរ៉ុប និងអាស៊ីកណ្តាល; ផ្លូវរថភ្លើងក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។
រីឯខ្លួនវិញ លោក Jin Liqun បានឲ្យដឹងថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ី នឹងចំណាយប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក ជាមួយនឹងអត្រាការ ប្រាក់អនុគ្រោះ ដើម្បីសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ព្រមទាំងយល់ស្រប ចំពោះទិសដៅកិច្ចសហប្រតិបត្តិការ ដែលលោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ ក្នុង នោះផ្តោតលើគម្រោងធំៗ នីតិវិធីរហ័ស និងប្រសិទ្ធភាពខ្ពស់៕
![]() ជាទូទៅសណ្ឋាគារស្តង់ដារផ្កាយ ៥ គឺជាសណ្ឋាគារ ដែលបានសាងសង់នៅក្នុងទីតាំងមានទេសភាពស្រស់ស្អាត រៀបចំយ៉ាងប្រណីត និង ងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ភ្ញៀវ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញជូនសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលល្បីឈ្មោះ និង ប្រណីតចំនួន ៥ កន្លែងនៅក្នុងទីក្រុង ភ្នំពេញ។ |
![]() ដោយផ្អែកលើទិន្នន័យថ្មីៗបំផុត ធនាគារ UOB (សិង្ហបុរី) បានព្យាករណ៍ថា កំណើន GDP របស់ក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ អាចសម្រេចបាន ៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ ហើយក្រោយមកអាចកើន ៧,៦% ក្នុងត្រីមាសទី ៣។ យោងតាម UOB បានឲ្យដឹងថា ទិន្នន័យថ្មីៗនេះបង្ហាញថាសន្ទុះកំណើនជាមូលដ្ឋានរបស់វៀតណាមនៅតែរក្សាដដែលក្នុងត្រីមាសទី ២។ វិស័យផលិតកម្មបន្តកើនយ៉ាងខ្លាំងក្លា ពោលគឺក្នុងរយៈពេល ... |
មតិពីមិត្តអ្នកអាន