Trending now

ធនាគារ UOB (សិង្ហបុរី) បានព្យាករណ៍ថា GDP វៀតណាមអាចសម្រេចបានកំណើន ៧,៦% ក្នុងត្រីមាសទី ៣

17:58 | 23/06/2022 យោងតាមវិឡូសំលេងវៀតណាម

ដោយផ្អែកលើទិន្នន័យថ្មីៗបំផុត ធនាគារ UOB (សិង្ហបុរី) បានព្យាករណ៍ថា កំណើន GDP របស់ក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ អាចសម្រេចបាន ៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ ហើយក្រោយមកអាចកើន ៧,៦% ក្នុងត្រីមាសទី ៣។ យោងតាម UOB បានឲ្យដឹងថា ទិន្នន័យថ្មីៗនេះបង្ហាញថាសន្ទុះកំណើនជាមូលដ្ឋានរបស់វៀតណាមនៅតែរក្សាដដែលក្នុងត្រីមាសទី ២។ វិស័យផលិតកម្មបន្តកើនយ៉ាងខ្លាំងក្លា ពោលគឺក្នុងរយៈពេល ៥ ខែដើមឆ្នាំបានកត់ត្រាកំណើន ៩,២៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីកម្រិត ៨,២៣% ក្នុងរយៈពេល ៤ ខែដើមឆ្នាំ។

ពលករ​វៀតណាម​ចាក់​វ៉ាក់សាំង​កូវីដ​១៩ចំនួន​៣​លើក​ចូល​ជប៉ុន​មិន​ចាំបាច់​ធ្វើចត្តាឡីស័ក​៧​ថ្ងៃ​ឡើយ ពលករ​វៀតណាម​ចាក់​វ៉ាក់សាំង​កូវីដ​១៩ចំនួន​៣​លើក​ចូល​ជប៉ុន​មិន​ចាំបាច់​ធ្វើចត្តាឡីស័ក​៧​ថ្ងៃ​ឡើយ
ADB និង WB ព្យាករណ៍ថា កំណើន GDP របស់វៀតណាមនឹងស្ថិតក្នុងចន្លោះពី៥,៣% ទៅ៦,៥% ADB និង WB ព្យាករណ៍ថា កំណើន GDP របស់វៀតណាមនឹងស្ថិតក្នុងចន្លោះពី៥,៣% ទៅ៦,៥%
GDP វៀតណាមអាចសម្រេចបានកំណើន ៧,៦% ក្នុងត្រីមាសទី ៣
GDP វៀតណាមអាចសម្រេចបានកំណើន ៧,៦% ក្នុងត្រីមាសទី ៣

UOB ក៏បានឲ្យឹដឹងថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាមបានកើនឡើងក្នុងខែឧសភា ក្នុងបរិបទនៃអស្ថិរភាពភូមិសាស្ត្រនយោបាយនៅលើពិភពលោក និងតម្លៃទំនិញកើនឡើង។

ចំពោះភាគីអតិថិជនវិញ ការដកវិធានការរឹតត្បឹតជំងឺរាតត្បាតកូវីដ ១៩ ក្នុងប្រទេស និងការបើកសកម្មភាពទេសចរណ៍អន្តរជាតិឡើងវិញក៏បានបង្កើតកម្លាំងចលករថ្មីលើវិស័យសេវាកម្មផងដែរ។ UOB សង្ឈឹមថា វិស័យដែលពឹងផ្អែកលើទេសចរណ៍ដូចជាការស្នាក់នៅ និងម្ហូបអាហារនឹងសម្រេចបានកំណើនឡើងវិញក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ ក្រោយពីការធ្លាក់ចុះ ៩ ត្រីមាសជាប់ៗគ្នាផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានសាមគ្គីភាពគាំទ្រប្រទេសគុយបានៅក្នុងកិច្ចប្រជុំនៃចលនាមិនចូលបក្សសម្ព័ន្ធ
ខេត្តបាក់និញ សិក្សាស្វែងយល់ពីបទពិសោធន៍អភិវឌ្ឍន៍សហករណ៍របស់ប្រទេសអ៊ីតាលី
លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី