នាថ្ងៃទី ២២ ខែឧសភា នៅមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ An Giang បានប្រព្រឹត្តទៅកិច្ចប្រជុំត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ Tinh Bien - An Giang ឆ្នាំ២០២៤។
![]() |
![]() |
![]() |
ឱកាសសម្រាប់ធុរកិច្ចបង្ហាញផលិតផលកសិកម្ម ជលផល និងទំនិញប្រើប្រាស់ ទំនិញឧស្សាហកម្ម និងសិប្បកម្ម ផលិតផល OCOP ដល់ប្រជាជន និងដៃគូក្នុង និងក្រៅប្រទេស |
តាមនោះ គណៈកម្មាធិការរៀបចំបានស្នើឲ្យសមាជិកទាំងឡាយពិនិត្យការត្រៀមរៀបចំរួមមាន៖ កៀរគរធុរកិច្ចក្នុង និងក្រៅប្រទេសឲ្យចូលរួមពិព័រណ៍ ការត្រៀមរៀបចំគ្រឿងបរិក្ខារ អគ្គិសនី និងទឹកសម្រាប់បម្រើស្តង់ ការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ ផែនការត្រៀមរៀបចំសម្រាប់ពិធីបើកពិព័រណ៍ ការធានាសុវត្ថិភាពចំណីអាហារ សន្តិសុខ និងសណ្តាប់ធ្នាប់។ល។
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ Tinh Bien - An Giang ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៤ នៅមណ្ឌលឧស្សាហកម្ម Xuan To (សង្កាត់ Tinh Bien ទីរួមខេត្ត Tinh Bien ខេត្ត An Giang) ដោយមានស្តង់ ៣០១ ស្តង់ដែលមកពីធុរកិច្ចចំនួន១២១ ក្នុងស្រុក និងមកពីខេត្តតាកែវ ខេត្តកណ្តាល (ព្រះរាជាណាចក្រកម្ពុជា) និងខេត្ត Champasak (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ)។
ពិព័រណ៍នេះគឺជាឱកាសសម្រាប់ធុរកិច្ចបង្ហាញផលិតផលកសិកម្ម ជលផល និងទំនិញប្រើប្រាស់ ទំនិញឧស្សាហកម្ម និងសិប្បកម្ម ផលិតផល OCOP... ដល់ប្រជាជន និងដៃគូក្នុង និងក្រៅប្រទេស៕
មតិពីមិត្តអ្នកអាន