Trending now

រំលឹកខួបលើកទី ៦៩ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ - ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤)

07:00 | 24/02/2024 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ២២ កុម្ភៈ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរមន្ទីរពេទ្យកីឡាវៀតណាម និងមន្ទីរពេទ្យពហុព្យាបាល Tam Anh ក្នុង ឱកាសរំលឹកខួបលើកទី ៦៩ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ - ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤)។

ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម​បាន​កើន​ឡើង ១១៦% ក្នុង​ខែ​មករា ឆ្នាំ​២០២៤ ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម​បាន​កើន​ឡើង ១១៦% ក្នុង​ខែ​មករា ឆ្នាំ​២០២៤
VUFO បានរៀបចំជំនួបសំណេះសំណាលមិត្តភាពអំណរសាទរនិទាឃរដូវ ឆ្នាំ ២០២៤ VUFO បានរៀបចំជំនួបសំណេះសំណាលមិត្តភាពអំណរសាទរនិទាឃរដូវ ឆ្នាំ ២០២៤
រំលឹកខួបលើកទី ៦៩ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ - ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤)
រំលឹកខួបលើកទី ៦៩ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ - ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤)

នៅមន្ទីរពេទ្យកីឡាវៀតណាម ដែលជាមន្ទីរពេទ្យតែមួយគត់ដែលមានឯកទេស ខាងកីឡានៅអាស៊ីអាគ្នេយ៍ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍរបស់មន្ទីរពេទ្យ ព្រមទាំង ស្នើឲ្យ ថ្នាក់ដឹកនាំមន្ទីរពេទ្យត្រូវកំណត់ចក្ខុវិស័យយុទ្ធសាស្រ្តសម្រាប់អនាគត ដើម្បី អាចរួមចំណែកទៅក្នុងសមិទ្ធផលនៃវិស័យសុខាភិបាល និងកីឡា។ ក្នុងនោះ ផ្តោត សំខាន់លើការស្រាវជ្រាវវិទ្យាសាស្ត្រ ការបណ្តុះបណ្តាល បំពាន់បំប៉នន់ជួរគ្រូពេទ្យ និង គិលានុបដ្ឋាយិករផ្នែកកីឡា ដើម្បីបម្រើប្រទេសជាតិទាំងមូល។ ក្នុងឱកាសនេះ លោក Nguyen Trong Nghia បានចុះសួរសុខទុក្ខ និងលើកទឹកចិត្តអ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ។

មកទស្សនាមន្ទីរពេទ្យពហុព្យាបាល Tam Anh លោក Nguyen Trong Nghia បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលប្រព័ន្ធមន្ទីរពេទ្យពហុព្យាបាល Tam Anh ប្រព័ន្ធចាក់វ៉ាក់សាំង VNVC និងក្រុមហ៊ុនឱសថ ECO សម្រេចបានក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ដែលបានថែទាំសុខភាព ពិនិត្យ ព្យាបាល ចាក់វ៉ាក់សាំងសម្រាប់កុមារ និងមនុស្សពេញវ័យរាប់សិបលាននាក់។ ជាពិសេស វាយតម្លៃខ្ពស់ចំពោះជោគជ័យ របស់អង្គភាពក្នុងការបញ្ជាទិញ និងនាំមកប្រទេសវៀតណាមនូវវ៉ាក់សាំងបង្ការ កូវីដ-១៩ ជាង ៣០លានដូស ដើម្បីរួមចំណែកទាន់ពេលវេលាក្នុងការងារបង្ការនិងទប់ស្កាត់ ជំងឺរាតត្បាត ការពារសុខភាពប្រជាជន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង