Trending now

ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម​បាន​កើន​ឡើង ១១៦% ក្នុង​ខែ​មករា ឆ្នាំ​២០២៤

09:53 | 23/02/2024 ឌឹកអាញ់

យុគសម័យ - ចំណូលនៃការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែដំបូងនៃឆ្នាំ ២០២៤ ដែលក្នុងនោះទីផ្សារវៀតណាមបានកើនឡើងច្រើនជាងគេដែលមានច្រើនជាង ១១៦.៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វៀតណាម៖ ខេត្ត​ក្រុងចំនួន​៦០/៦៣ មាន​សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) កើន​ឡើង​នៅក្នុងខែដំបូងនៃឆ្នាំ២០២៤​ វៀតណាម៖ ខេត្ត​ក្រុងចំនួន​៦០/៦៣ មាន​សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) កើន​ឡើង​នៅក្នុងខែដំបូងនៃឆ្នាំ២០២៤​
ប្រធានាធិបតី​អាល្លឺម៉ង់​បានអញ្ជើញ​ទៅ​ទស្សនា​ Van Mieu ដើរ​តាម​ដងផ្លូវ និង​រីករាយ​ជាមួយ​កាហ្វេ​វៀតណាម ប្រធានាធិបតី​អាល្លឺម៉ង់​បានអញ្ជើញ​ទៅ​ទស្សនា​ Van Mieu ដើរ​តាម​ដងផ្លូវ និង​រីករាយ​ជាមួយ​កាហ្វេ​វៀតណាម
ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម​បាន​កើន​ឡើង ១១៦% ក្នុង​ខែ​មករា ឆ្នាំ​២០២៤
ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម​បាន​កើន​ឡើង ១១៦% ក្នុង​ខែ​មករា ឆ្នាំ​២០២៤

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដែលបានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី ១៣ ខែកុម្ភៈ) ការនាំចេញសរុបរបស់ប្រទេសក្នុងខែមករា ឆ្នាំ ២០២៤ សម្រេចបាន ១.៩៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក​ចំនួន​ទំនិញ​កម្ពុជា​ដែល​នាំ​ចេញ​ទៅ​វៀតណាម​កើនឡើង​ដល់​ជាង ៣៧៣​លាន​ដុល្លារ​អាមេរិក (​កើនឡើង​១១៦,៦% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​)​។

បច្ចុប្បន្ន វៀតណាមជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក និងនាំមុខចិន ជប៉ុន ថៃ... ក្នុងចំណាត់ថ្នាក់ទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។ ក្នុងខែមករា ឆ្នាំ២០២៤ ទំហំនៃការនាំចេញ-នាំចូលសរុបរបស់កម្ពុជាសម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក កើនឡើង ១៦.៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

បើតាមលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញជាបណ្តើរៗ ហើយសមត្ថភាពផលិតក្នុងស្រុកកំពុងកើនឡើង ដែលនេះបានជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសដៃគូ។ លោក លឹម ហេង មានប្រសាសន៍ថា ចំណូលនៃការនាំចេញកើនឡើងដោយសារកត្តាសំខាន់ពីរ៖ ទី១ សមត្ថភាពផលិតក្នុងស្រុកកើនឡើង។ ទី​២ កម្ពុជា​មាន​ទីផ្សារ​នាំ​ចេញ​ធំ ដោយសារ​ការ​រីករាយ​នឹង​ការ​អនុគ្រោះ​ពន្ធ​ជាមួយ​ដៃគូ​មួយ​ចំនួន​; ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដែលកម្ពុជាបានចុះហត្ថលេខាចាប់ផ្តើមចូលជាធរមាន៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម