Trending now

ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធស្តេច An Duong Vuong

10:49 | 21/02/2024

នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធស្តេច An Duong Vuong នៅមណ្ឌលកេរដំណែលជាតិពិសេស Co Loa ស្រុក Dong Anh នៃទីក្រុងហាណូយ។

រដ្ឋធានីហាណូយ៖ លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញចូលរួមពិធី «បើកប៊ិច» ដើមឆ្នាំថ្មី រដ្ឋធានីហាណូយ៖ លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញចូលរួមពិធី «បើកប៊ិច» ដើមឆ្នាំថ្មី
សារជូនពររបស់លោកប្រធានរដ្ឋវៀតណាម Vo Van Thuong ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោងឆស័ក ២០២៤ សារជូនពររបស់លោកប្រធានរដ្ឋវៀតណាម Vo Van Thuong ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោងឆស័ក ២០២៤
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធស្តេច An Duong Vuong
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធស្តេច An Duong Vuong

នៅលើទឹកដីនៃរាជធានីបុរាណ Co Loa ប្រធានរដ្ឋលោក Vo Van Thuong និងគណៈប្រតិភូបានអញ្ជើញអុជធូប និងថ្វាយផ្កា គោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសដល់គុណូបការៈដ៏ធំធេងក្នុងការកសាង និងការពារមាតុភូមិរបស់ស្តេច An Duong Vuong ដែលជាព្រះបាទមានគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការបង្កើតរដ្ឋ Au Lac។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានអញ្ជើញដាំដើមឈើអនុស្សាវរីយ៍ ក្នុងបរិវេណមណ្ឌល កេរដំណែលជាតិពិសេស Co Loa។

បន្ទាប់មក លោកប្រធានរដ្ឋបានទៅសួរសុខទុក្ខ និងជូនអំណោយនៅទីតាំងលំនៅដ្ឋាន ២, ៣, ៤ ទីរួមស្រុក Dong Anh ស្រុក Dong Anh។ នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong មានបំណងចង់ឲ្យមនុស្សម្នាក់ៗ តែងតែរួមចំណែកដើម្បីឲ្យស្រុក Dong Anh រួមជាមួយរដ្ឋធានីហាណូយអភិវឌ្ឍន៍កាន់តែខ្លាំងក្លានាពេលខាងមុខ។

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយនៅឯសាលាមត្តេយ្យ Phuc Loc ឃុំ Uy No ស្រុក Dong Anh និងទស្សនាគំរូប្រតិបត្តិការរបស់មជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាន និងកីឡាស្រុក Dong Anh ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien