Trending now

ប្រវត្តិវីរភាពរបស់ Hai Ba Trung ត្រូវបានបង្កើតឡើងវិញដោយបច្ចេកវិទ្យាទំនើប

10:00 | 16/02/2024

កាលពីយប់ថ្ងៃទី ១៥ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៦ កើតខែមិកសិរ) ពិធីរំលឹកខួប ១៩៨៤ ឆ្នាំ នៃការបះបោរ Hai Ba Trung និងពិធីបើកពិធីបុណ្យប្រាសាទ Hai Ba Trung និទាឃរដូវឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស ប្រាសាទ Hai Ba Trung (ស្រុក Me Linh ទីក្រុងហាណូយ)។ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញចូលរួមពិធីនេះ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Nguyen Trung Kien៖ ដំណើរការបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏ត្រូវសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃសម័យកាល ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Nguyen Trung Kien៖ ដំណើរការបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏ត្រូវសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃសម័យកាល
វៀតណាម៖ ពិធីបើក Festival អាវ Ba Ba នៅខេត្ត Hau Giang ឆ្នាំ២០២៣ វៀតណាម៖ ពិធីបើក Festival អាវ Ba Ba នៅខេត្ត Hau Giang ឆ្នាំ២០២៣
ប្រវត្តិវីរភាពរបស់ Hai Ba Trung ត្រូវបានបង្កើតឡើងវិញដោយបច្ចេកវិទ្យាទំនើប
ប្រវត្តិវីរភាពរបស់ Hai Ba Trung ត្រូវបានបង្កើតឡើងវិញដោយបច្ចេកវិទ្យាទំនើប

ក្នុងពិធី ប្រធានគណៈកម្មាធិការប្រជាជនស្រុក Me Linh លោក Hoang Anh Tuan បានរំលឹកឡើងវិញនូវការតស៊ូដ៏អង់អាចក្លាហានរបស់ Hai Ba Trung និងវីរៈ បុរសពីគ្រប់ទិសទី ដើម្បីវាយបណ្តេញកងទ័ពរបស់រាជវង្ស Han ខាងកើត នាំមកនូវ ឯករាជ្យជូនប្រទេសជាតិនៅឆ្នាំ ៤០ គ្រិស្តសករាជ នៅលើទឹកដី Me Linh ជាប្រវត្តិ សាស្ត្រនេះ។ លោក Hoang Anh Tuan បានអះអាងថា ការបះបោរ Hai Ba Trung គឺជាព្រឹត្តិការណ៍ដ៏ភ្លឺស្វាងដំបូងគេក្នុងប្រវត្តិសាស្ត្រការពារប្រទេសរបស់ប្រជាជាតិវៀតណាម នៅពេលដណ្តើមយកទឹកដីឡើងវិញ និងបញ្ចប់របបអាណានិគមដ៏ឃោរឃៅនៃ រាជវង្ស Han ខាងកើត។ បន្ទាប់ពីជ័យជំនះនៃការបះបោរ Hai Ba Trung បានប្រកាស ខ្លួនជាព្រះមហាក្សត្រីយានី បង្កើតរាជធានី ហើយចាប់ផ្តើម កសាងប្រទេសជាតិឡើងវិញ។ Hai Ba Trung បានក្លាយជាព្រះមហាក្សត្រីយានីដំបូងគេរបស់ប្រជាជាតិវៀតណាម និងជាព្រះមហាក្សត្រីយានីដំបូងគេលើពិភពលោក។

នៅក្នុងពិធីនេះ កម្មវិធីសិល្បៈសម្តែងសំឡេង និងពន្លឺដ៏ពិសេសមួយដោយប្រើ ប្រាស់បច្ចេកវិទ្យាទំនើបក្រោមប្រធានបទ "សម្លេងលាន់រំពងនៃ Me Linh" ត្រូវបាន រៀបចំឡើង។ នេះគឺជាកម្មវិធីសិល្បៈពាក់កណ្ដាលប្រាកដនិយម ដោយរួមបញ្ចូលបច្ចេកវិទ្យា 3D Mapping ដែលនិទានរឿងប្រវត្តិសាស្ត្រក្នុងរបៀបទំនើប ថ្មីថ្មោង និង ប៉ិនប្រសប់ ជាមួយនឹងបច្ចេកទេសពន្លឺ តន្ត្រីដ៏ទាក់ទាញ និងទម្រង់សម្ដែងសម្បូរបែប ដូចជា៖ ច្រៀង សៀក រាំស្គរ ជាដើម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤