Trending now

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ បង្កើនល្បឿនការងារដើម្បីសម្រេចផ្លូវក្រវ៉ាត់ទី ៣ នៃទីក្រុងហូជីមិញក្នុងឆ្នាំនេះ

16:25 | 16/02/2024

នាថ្ងៃទី១៣ កុម្ភៈ ត្រូវនឹងថ្ងៃទី ៤ នៃបុណ្យតេតប្រពៃណីជាតិ នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព ជូនអំណោយ និងលើកទឹកចិត្តដល់កម្មាភិបាល កម្មករ កម្មការិនីដែលកំពុងធ្វើការនៅការ ដ្ឋានសាងសង់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗមួយចំនួន នៅបណ្ដាខេត្តភាគខាងត្បូង។

នាយករដ្ឋមន្ត្រី Pham Minh Chinh៖ ការលើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាដំណោះស្រាយមូលដ្ឋាន នាយករដ្ឋមន្ត្រី Pham Minh Chinh៖ ការលើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាដំណោះស្រាយមូលដ្ឋាន
នាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនាសាលាចាស់ និងគោរពវិញ្ញាណក្ខន្ធគ្រូបង្រៀននៅប្រទេសរ៉ូម៉ានី នាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនាសាលាចាស់ និងគោរពវិញ្ញាណក្ខន្ធគ្រូបង្រៀននៅប្រទេសរ៉ូម៉ានី
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៅការដ្ឋានសាងសង់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៅការដ្ឋានសាងសង់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។

ចុះត្រួតពិនិត្យផ្លូវក្រវ៉ាត់ទី៣ នៃទីក្រុងហូជីមិញ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យស្ថាប័នពាក់ព័ន្ធកំណត់ថា ឆ្នាំនេះ និង ឆ្នាំក្រោយត្រូវតែបង្កើន ល្បឿនការងារ ដើម្បីសម្រេចគម្រោងតាមកាលវិភាគ ខិតខំប្រឹងប្រែងសម្រេចឱ្យលើស ពីកាលវិភាគ ធានាបាននូវគុណភាព និងសុវត្ថិភាព។ លោកនាយករដ្ឋមន្ត្រីបានក្រើន រំលឹកថា ផ្លូវក្រវ៉ាត់ទី៣ ក៏ដូចគម្រោងជាច្រើនផ្សេងទៀតនៃទីក្រុងហូជីមិញ ក្រៅពីកត្តា វឌ្ឍភាព និងគុណភាព ត្រូវតែធានាកត្តាសោភ័ណភាព ទេសភាព និងបរិស្ថាន ក៏ដូច ជាប្រព័ន្ធភ្លើង ដើមឈើបៃតង ខិតខំប្រែក្លាយគម្រោងនីមួយៗទៅជាចំណុចដ៏លេចធ្លោ មួយដើម្បី រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍។

នាព្រឹកថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញទៅសាក សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រជាជននៅតំបន់តាំងទីលំនៅថ្មី Loc An - Binh Son ខេត្ត Dong Nai ហើយត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍អ្នកដំណើរ និងស្តាប់របាយ ការណ៍អំពីស្ថានភាពអនុវត្តគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ព្រមទាំង ជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងបុគ្គលិកដែលចូលរួមក្នុងគម្រោងនេះផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦