Trending now

នាយកដ្ឋានគយ និងរដ្ឋាករ កំពុងរៀបចំនីតិវិធីច្បាប់ ដើម្បីបញ្ជូនកាកសំណល់សំរាមដែលនាំចូលកម្ពុជា ត្រឡប់ទៅប្រទេសដើមវិញ ហើយផាកពិន័យក្រុមហ៊ុនដែលនាំចូល

16:53 | 18/07/2019 (ប្រភព៖ Fresh News)

អង្គភាពគយ និងរដ្ឋាករកម្ពុជា បាននឹងកំពុងរៀបចំនីតិវិធីច្បាប់ ដើម្បីធ្វើយ៉ាងណាបញ្ជូនកាកសំណល់សំរាមដែលនាំចូលមកកម្ពុជា ឲ្យត្រឡប់ទៅប្រទេសដើមវិញ និងបានធ្វើការអញ្ជើញខាងក្រុមហ៊ុនដែលនាំចូលមកទទួលការផាកពិន័យ។ នេះបើយោងតាមសមត្ថកិច្ចពាក់ព័ន្ធថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្រុមការងារកំពុងឆែកឆេរកុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាម

សូមបញ្ជាក់ថា កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេសចូលកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបានជាបន្ដបន្ទាប់ នៅខេត្តព្រះសីហនុ។

កុងទឺន័រ ដែលមានផ្ទុកកាកសំណល់សំរាម

ក្រោយបង្ក្រាបបានក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងតែម្ដងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ ខណៈដែលនេះជាលើកទី១ហើយ នៃការនាំចូលសំរាមមកពីបរទេស តែត្រូវសមត្ថកិច្ចបង្ក្រាបបានទាន់ពេល៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម