Trending now

វៀតណាមពង្រឹងការត្រៀមរៀបចំ​​ហេដ្ឋារចនាសម្ព័ន្ធដើម្បីស្វាគមន៍វិនិយោគិនមក​បណ្តាក់​ទុន​លើ​ឧស្សាហកម្ម semiconductor

17:37 | 08/12/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ៧ ខែធ្នូនេះ ជំនួបពិភាក្សា "ការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឧស្សាហកម្ម semiconductor នៅវៀតណាម" ក្រោមអធិបតីភាពរបស់ក្រសួងផែនការនិងវិនិយោគ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ សម្របសម្រួលជាមួយសមាគមឧស្សាហកម្ម Semiconductor USA (SIA) បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា ព​ត៌​មាន​វិទ្យា និងបន្ទះឈីប semiconductor រវាង Dong Nai និង Montgomery (សហរដ្ឋអាមេរិក) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា ព​ត៌​មាន​វិទ្យា និងបន្ទះឈីប semiconductor រវាង Dong Nai និង Montgomery (សហរដ្ឋអាមេរិក)
វៀតណាមអញ្ជើញក្រុមហ៊ុនហូឡង់មកបណ្តាក់ទុនលើវិស័យ semiconductor វៀតណាមអញ្ជើញក្រុមហ៊ុនហូឡង់មកបណ្តាក់ទុនលើវិស័យ semiconductor
ទិដ្ឋភាពទូទៅនៃជំនួបពិភាក្សា។
ទិដ្ឋភាពទូទៅនៃជំនួបពិភាក្សា។

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung និងប្រធាន SIA លោក John Neuffer បានធ្វើជាសហប្រធាននៃជំនួបពិភាក្សានេះ ដោយមានការចូលរួមពីក្រសួងនិងមូលដ្ឋាន សាជីវកម្ម និងសហគ្រាសបច្ចេកវិទ្យាធំៗរបស់វៀតណាមនិងសហរដ្ឋអាមេរិក។

ថ្លែងមតិក្នុងជំនួបពិភាក្សា រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា៖ “រដ្ឋាភិបាលបានចាត់តាំងឲ្យក្រសួងផែនការ និងវិនិយោគធ្វើជាអធិបតី និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរកិច្ចក្នុងស្រុក ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ឧស្សាហកម្ម semiconductor រហូតដល់ឆ្នាំ ២០៣០។ តាមនោះ វៀតណាមនឹងបណ្តុះបណ្តាលវិស្វករចំនួន ៣.០០០នាក់ក្នុងវិស័យ semiconductor។ ខ្ញុំជឿជាក់ថា ប្រធាន SIA និងធុរកិច្ចជាសមាជិកនឹងទទួលបានព័ត៌មានវិជ្ជមានជាច្រើន ដើម្បីស្រាវជ្រាវ និងធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័សក្នុងការវិនិយោគនៅវៀតណាម។ វៀតណាមបាននិងកំពុងរៀបចំលក្ខខណ្ឌល្អបំផុត ត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍វិនិយោគិនរបស់អាមេរិក មកបណ្តាក់ទុនលើឧស្សាហកម្ម semiconductor របស់វៀតណាម។ តាមនោះ អះអាងពីការប្តេជ្ញាជិតអនុវត្តន៍សេចក្តីថ្លែងការណ៍រួមវៀតណាម-អាមេរិក ក្នុងវិស័យសហប្រតិបត្តិការ semiconductor”។

នៅក្នុងជំនួបពិភាក្សានេះ អង្គភាពអាជីវកម្មជាសមាជិក SIA រួមជាមួយមូលដ្ឋាន និងធុរកិច្ចវៀតណាមបានពិភាក្សាលើលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ធុរកិច្ចឧស្សាហកម្ម semiconductor៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម