Trending now

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងប្រទេស អាមេរិកខាងត្បូងជិតខាង

09:24 | 25/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

នៅក្នុងជំនួបនេះ តំណាងសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេសនៅអាមេរិកខាងត្បូងបានសម្តែងជំនឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅប្រេស៊ីលនឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ធុរកិច្ចអណិកជនបានរួមចំណែកកាន់តែខ្លាំងឡើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម ធុរកិច្ចអណិកជនបានរួមចំណែកកាន់តែខ្លាំងឡើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម
ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវអប់រំរវាងប្រទេសវៀតណាម និងប្រទេស MERCOSUR ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវអប់រំរវាងប្រទេសវៀតណាម និងប្រទេស MERCOSUR
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងប្រទេស អាមេរិកខាងត្បូងជិតខាង
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងប្រទេស អាមេរិកខាងត្បូងជិតខាង

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល កាលពីយប់មិញ (ថ្ងៃទី២៣ ខែកញ្ញា ម៉ោងក្នុងស្រុក) នៅទីក្រុងសៅប៉ូឡូ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេស អាមេរិកខាងត្បូងជិតខាង។

នៅក្នុងជំនួបនេះ តំណាងសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេសនៅអាមេរិកខាងត្បូងបានសម្តែងជំនឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅប្រេស៊ីលនឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ បងប្អូនប្រជាជនបានអះអាងថានឹងបន្តខិតខំប្រឹងប្រែងឆ្ពោះទៅរកមាតុភូមិ និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងសម្ដែងគោលបំណងថា លោកនាយករដ្ឋមន្ត្រីនឹងស្នើទៅរដ្ឋាភិបាលនៃប្រទេសនានាដើម្បីការពារសិទ្ធិស្របច្បាប់ ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្ម ធ្វើការ និងរស់នៅប្រទេសសាមី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា លោកតែងតែចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេស ក្នុងនោះមានសហគមន៍ជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេសនៅអាមេរិកខាងត្បូង ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីផែនមហាសាមគ្គីជាតិវៀតណាម។

លោកនាយករដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយដែលបានដឹងថា សហគមន៍ ជនវៀតណាមនៅប្រេស៊ីល និងបណ្តាប្រទេសនៅអាមេរិកខាងត្បូងសុទ្ធតែមានជីវភាព និងការងារមានស្ថិរភាព។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា សហគមន៍ជនវៀតណាមនៅប្រេស៊ីល និងអាមេរិកខាងត្បូងនឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព លើកកំពស់មោទនភាពជាតិ សាមគ្គីភាព និងជួយគ្នាទៅវិញទៅមកជំនះការលំបាក; ខិតខំប្រឹងប្រែង ធ្វើសមាហរណកម្មយ៉ាងសកម្ម គោរពច្បាប់ និងរួមចំណែកដល់ការអភិវឌ្ឍនៅប្រទេសសាមីផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅ COP28 វៀតណាមនឹងប្រកាសអំពីគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តថ្មីមួយចំនួនជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបល្អបំផុតចំពោះការប្រែប្រួលអាកាសធាតុ
ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​បង្កើត​សន្ទុះ​ថ្មី​សម្រាប់​ទំនាក់​ទំនង​វៀត​ណាម-ទួរគី
សន្និសីទរួមរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុង Tay Ninh
បញ្ជាការដ្ឋានយោធាខេត្ត Kon Tum (វៀតណាម) បើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា
វៀតណាមបង្កើនការតភ្ជាប់និងអភិវឌ្ឍន៍​កំពង់ផែសមុទ្របៃតង