នៅវេលាម៉ោង ១៩ និង៤៥ នាទី ថ្ងៃទី ១៧ ខែកញ្ញា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដឹកលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ San Francisco រដ្ឋ California សហរដ្ឋអាមេរិក ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ និងចូលរួមសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែកញ្ញា។
![]() |
ពិធីទទួលស្វាគមន៍លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅ San Francisco |
អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមនៅអាកាសយានដ្ឋានមានតំណាងអាជ្ញាធរទីក្រុង San Francisco; លោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក; លោក Hoang Anh Tuan អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង San Francisco ព្រមទាំងកម្មាភិបាលនិងបុគ្គលិកនៃស្ថានអគ្គកុងស៊ុល និងអាណិកជនវៀតណាមនៅ San Francisco ផងដែរ។
ក្នុងក្របខ័ណ្ឌចូលរួមសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សាទូទៅនៅមហាសន្និបាត និងថ្លែងមតិនៅកិច្ចប្រជុំកំពូលនិងកិច្ចប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសកលលោក ដូចជាការប្រែប្រួលអាកាសធាតុ ការឆ្លើយតបនឹងជំងឺរាតត្បាត... ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏នឹងមានជំនួបទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ និងថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិផ្សេងៗ។
ក្នុងជំនួបទ្វេភាគីនៅសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបជាមួយអនុប្រធានាធិបតីអាមេរិក ថ្នាក់ដឹកនាំរដ្ឋសភាអាមេរិក ទីប្រឹក្សាសន្តិសុខជាតិ និងសមាជិកមួយចំនួននៃរដ្ឋាភិបាលអាមេរិក ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបជាមួយសហគមន៍វៀតណាម និងកម្មាភិបាលវៀតណាមដែលកំពុងធ្វើការនៅអង្គការសហប្រជាជាតិ សាកលវិទ្យាល័យ និងអាជីវកម្មនាំមុខគេមួយចំនួនរបស់សហរដ្ឋអាមេរិក និងចូលរួមសន្និសីទផ្សព្វផ្សាយពាណិជ្ជកម្ម និងវិនិយោគវៀតណាម-អាមេរិក...។
ដំណើរទស្សនកិច្ចនេះរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh មានសារៈសំខាន់ និងនាំសារសំខាន់របស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមទៅកាន់សហរដ្ឋអាមេរិក និងមិត្តអន្ដរជាតិអំពីវៀតណាមមួយប្រកបដោយសន្តិភាព សហប្រតិបត្តិការ សមាហរណកម្ម ចូលរួមយ៉ាងសកម្មនិងមានប្រសិទ្ធភាពក្នុងដំណើរការអន្តរជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងទំនាក់ទំនងវៀតណាមនិងអង្គការសហប្រជាជាតិ វៀតណាមនិងសហរដ្ឋអាមេរិកតាមគោលមាគ៌ាការបរទេសនៃមហាសន្និបាតលើកទី ១៣ របស់បក្ស៕
មតិពីមិត្តអ្នកអាន