Trending now

ខេត្ត Son La ភាគខាងជើងវៀតណាម៖ ជំរុញចលនាសិក្សានៅឃុំ Xuan Nha​

10:01 | 06/09/2023 យោងតាមកាសែតកងទ័ពប្រជាជន

ដើម្បីជំរុញចលនាប្រឡងប្រណាំងបង្រៀនល្អ និងរៀនសូត្រល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមជំរុញការសិក្សាឃុំ Xuan Nha (ស្រុក Van Ho ខេត្ត Son La ភាគខាងជើងវៀតណាម) បានផ្លាស់ថ្មីនូវវិធីសាស្រ្តប្រតិបត្តិការ និងអនុវត្ដចលនាប្រឡងប្រណាំងជាច្រើននៅគ្រួសារ និងត្រកូល ក៏ដូចជាជំរុញការសិក្សានៅក្នុងឃុំ។

សិប្បកររក្សាអណ្ដាតភ្លើងក្លៀវក្លាជាមួយនឹងសូរសំឡេងនៃចាប៉ី ទីញតូវ (tinh tau) របស់ជនជាតិ​ Thai នៅខេត្ត Son La (វៀតណាម) សិប្បកររក្សាអណ្ដាតភ្លើងក្លៀវក្លាជាមួយនឹងសូរសំឡេងនៃចាប៉ី ទីញតូវ (tinh tau) របស់ជនជាតិ​ Thai នៅខេត្ត Son La (វៀតណាម)
ផ្កា Son Tra រីកស្គុះស្គាយស្រស់ស្អាតលើភ្នំខ្ពស់ Son La ផ្កា Son Tra រីកស្គុះស្គាយស្រស់ស្អាតលើភ្នំខ្ពស់ Son La
ខេត្ត Son La ភាគខាងជើងវៀតណាម៖ ជំរុញចលនាសិក្សានៅឃុំ Xuan Nha​
ខេត្ត Son La ភាគខាងជើងវៀតណាម៖ ជំរុញចលនាសិក្សានៅឃុំ Xuan Nha​

តាមរយៈការសិក្សាស្រាវជ្រាវ យើងខ្ញុំបានដឹងថា បច្ចុប្បន្នឃុំ Xuan Nha មានសាខាសមាគមជំរុញការសិក្សាចំនួន ១០ ក្នុងនោះ សាខាសមាគមនៅភូមិចំនួន ៨ និងសាខាសមាគមនៅសាលាចំនួន ២ ដែលមានសមាជិកជិត ១,០០០ នាក់។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃចលនាជំរុញការសិក្សា ឃុំក៏បានសហការជាមួយស្ថាប័ន និងអង្គភាពជំនាញដើម្បីរៀបចំថ្នាក់លប់បំបាត់​អនក្ខរកម្មចំនួន ២ សម្រាប់ជនជាតិភាគតិចក្នុងតំបន់។ ការកសាង និងអភិវឌ្ឍន៍មូលនិធិសមាគមទាក់ទាញការចូលរួមពីសមាជិក អង្គការ និងបុគ្គលដោយមានទឹកប្រាក់រៃអង្គាសជិត ២០០ លានដុង។ ពីប្រភពមូលនិធិសមាគមជំរុញការសិក្សា បានលើកទឹកចិត្តសមាជិក និងលើកសរសើរដល់បុគ្គល និងអង្គភាពដែលមានស្នាដៃឆ្នើមក្នុងចលនាជំរុញការសិក្សា និងលើកទឹកចិត្តសិស្សពូកែ និងសិស្សក្រីក្រជាង ៧០០ នាក់ បានទទួលអាហារូបករណ៍ និងផ្ដល់សំភារៈសិក្សា។

នៅឃុំ Xuan Nha ត្រកូល Ha មានគ្រួសារចំនួន ៣៤ មានសមាជិកចំនួន ១៥០ នាក់ រស់នៅក្នុងភូមិចំនួន ៣ គឺ Na Han, Na Hien និង Muong An។ នេះគឺជាត្រកូលមួយក្នុងចំណោមត្រកូលដែលត្រូវបានទទួលស្គាល់ថាជា “ត្រកូលមានកូនចៅសិក្សាពូកែ” របស់ឃុំ។ ឆ្នាំ ២០១០ ត្រកូល Ha បានបង្កើតគណៈកម្មការជំរុញការសិក្សាក្នុងគោលបំណងផ្សព្វផ្សាយ និងចលនាបណ្ដាគ្រួសារក្នុងត្រកូលយកចិត្ដទុកដាក់ដល់ការសិក្សារបស់កូនចៅ និងមិនបោះបង់ចោលការសិក្សា។ ចូលរួមយ៉ាងសកម្មក្នុងចលនាជំរុញការសិក្សារបស់ត្រកូលនិងមូលដ្ឋាន។ ជារៀងរាល់ឆ្នាំ គ្រួសារនីមួយៗនៃត្រកូល Ha បានបរិច្ចាគថវិកាចំនួន ៥០,០០០ ដុង ដល់មូលនិធិជំរុញការសិក្សារបស់ត្រកូល។ ប្រភពមូលនិធិនេះត្រូវបានប្រើប្រាស់ដើម្បីលើកសរសើរ លើកទឹកចិត្ដកូនចៅក្នុងត្រកូលសិក្សាបានល្អជាង។

បច្ចុប្បន្ន ត្រកូលនេះ មានមនុស្ស ១១ នាក់ជាកម្មាភិបាលរដ្ឋ និងមានកូន ២ នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យ ហើយគ្មានកូនណាម្នាក់បោះបង់ចោលការសិក្សាឡើយ។ ឯនៅភូមិ Na Hieng គ្រួសាររបស់លោកស្រី Luong Thi Thieu គឺជាគ្រួសារគំរូសង្វាតរៀនសូត្រ។ ដោយមានការយកចិត្តទុកដាក់លើការសិក្សារបស់កូនតាំងពីដើមរហូតមកដល់ពេលនេះ កូនទាំងបួនរបស់លោកស្រីបានសិក្សានៅមហាវិទ្យាល័យ សកលវិទ្យាល័យ និងមានការងារធ្វើដ៏ស្ថិរភាព។ អ្នកស្រីរូបនេះ បានមានប្រសាសន៍ថា៖ «កំណត់ថា ទាល់តែខំប្រឹងសិក្សា ទើបយើងអាចមានចំណេះដឹងក្នុងការធ្វើការងារប្រកបដោយប្រសិទ្ធភាព ជាពិសេសការអនុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿនក្នុងការផលិត ការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងការលះបង់សម្រាប់សហគមន៍ សង្គម ដូច្នេះកាលពីអតីតកាលមិនថា វាលំបាកប៉ុណ្ណា ប្តីខ្ញុំនិងខ្ញុំបង្កើតគ្រប់លក្ខខណ្ឌសម្រាប់កូនៗរៀនបានល្អ។ ពេលនេះកូនៗទទួលបានជោគជ័យ គ្រួសារខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមោទនភាពណាស់»។

ទោះបីជានៅតែមានការលំបាកជាច្រើនដូចជាកម្រិតអប់រំមិនស្មើគ្នាក៏ដោយ ក៏មនុស្សមួយផ្នែកពិតជាមិនចាប់អារម្មណ៍លើការលើក​កម្ពស់ការអប់រំ និងទេពកោសល្យនោះទេ។ គុណភាពប្រតិបត្តិការរបស់សាខានៅភូមិមួយចំនួនមិនខ្ពស់ទេ។ មជ្ឈមណ្ឌលសិក្សាសហគមន៍ពិតជាមិនដំណើរការប្រកបដោយប្រសិទ្ធភាពទេ... ប៉ុន្តែដោយមានការចូលរួមពីគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន នាពេលខាងមុខ ឃុំ Xuan Nha នឹងបន្តអនុវត្តដំណោះស្រាយជាច្រើនដែលសមស្របនឹងស្ថានភាពជាក់ស្តែង សេដ្ឋកិច្ចមូលដ្ឋាន ជំរុញចលនាសិក្សានិងការលើកកម្ពស់ទេពកោសល្យ យកចិត្តទុកដាក់លើការកែលម្អគុណវុឌ្ឍិខាងវិជ្ជាជីវៈសម្រាប់បុគ្គលិកជំរុញការសិក្សានៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ ឃុំបានកសាង និងចម្លងគំរូសិក្សាល្អ។ ការរៀបចំកម្មវិធីប្រកួត ក្រោមប្រធានបទ "ពង្រឹងកុមារឱ្យសិក្សាបានល្អ" ទាក់ទាញសិស្សានុសិស្ស និងអ្នកអាណាព្យាបាលយ៉ាងច្រើនកុះករឱ្យចូលរួម ផ្សព្វផ្សាយស្មារតីសង្វាតរៀនសូត្រដល់គ្រួសារ...៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្ដល់អំណោយឧបត្ថម្ភដល់កម្មករ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ
រួមបក្សីសាមគ្គីគ្នាធ្វើសកម្មភាព ដើម្បីវិស័យនេសាទប្រកបដោយចីរភាព
តំបន់វិថីបុរាណហាណូយក្នុងឱកាសបុណ្យ ៣០ មេសា៖ រស់រវើកក្នុងលំហវប្បធម៌
ទីក្រុងហូជីមិញ រំលេចដោយពណ៌នៃទង់ជ័យ និងបុប្ផា ដើម្បីអបអរសាទរបុណ្យ ៣០ មេសា
ខេត្ត Cao Bang មានសកម្មភាពយ៉ាងកុះករក្នុងឱកាសអបអរសាទរបុណ្យ ៣០ មេសា - ១ ឧសភា