Trending now

រដ្ឋមន្ត្រីការបរទេសអារ៉ាប់នានា បើកកិច្ចប្រជុំជាបន្ទាន់អំពីសេចក្ដីសម្រេចចិត្តរបស់អាមេរិក

21:28 | 18/05/2018

នាថ្ងៃទី ១៧ ឧសភា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសម្ព័ន្ធអារ៉ាប់ (AL) បានបើកកិច្ចប្រជុំជាបន្ទាន់នៅទីក្រុងគែររបស់អេហ្ស៊ីប សំដៅពិភាក្សាអំពីបម្រែបម្រួលថ្មីៗបំផុតនៅប៉ាឡេស្ទីនបន្ទាប់ពីអាមេរិកប្ដូរទីតាំងស្ថាន ទូតពីអ៊ីស្រាអែលទៅកាន់ យេរូសាឡឹម។

ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir បានឲ្យដឹងថា៖ សេចក្ដីសម្រេចចិត្តរបស់អាមេរិកស្ដីពីការប្ដូរទីតាំងស្ថានទូតពី Tel Aviv ទៅកាន់យេរូសាឡឹម គឺជាការមើលស្រាលលើច្បាប់អន្តរជាតិ ហើយមិនអើពើនឹងសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។ លោកបានព្រមានអំពីផលវិបាកដ៏គ្រោះថ្នាក់មកពីសេចក្ដីសម្រេចចិត្តរបស់អាមេ រិកខណៈដែលសេចក្ដីសម្រេចចិត្តនេះបានញុះញង់ជនឥស្លាម។ លោក al-Jubeir ក៏បានថ្កោលទោសចំពោះការដែលអ៊ីស្រា អែលសម្លាប់បាតុករាប់សិបនាក់ដែលចូលរួមបាតុកម្មដោយសន្តិវិធីនៅតំបន់ Gaza នាពេលថ្មីៗនេះ។

ក៏នៅក្នុងសម័យប្រជុំនេះ អគ្គលេខាងធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Gheit បានអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិមួយ អំពី ឧក្រិដ្ឋកម្មរបស់កងកម្លាំងអ៊ីស្រាអែលចំពោះជនប៉ាឡេស្ទីន ក្នុងអំពើហឹង្សាបង្ហូរឈាម ដែលកើតឡើងនៅតាមបណ្ដោយព្រំដែន Gaza ក្នុងសប្ដាហ៍នេះ។

នៅក្នុងសម័យប្រជុំនេះ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនបានស្នើឲ្យបណ្ដាប្រទេសអារ៉ាប់កោះហៅឯកអគ្គរដ្ឋទូតរបស់ប្រទេសខ្លួនប្រចាំនៅអាមេរិកសំដៅតបតវិញចំពោះការដែលវ៉ាស៊ីនតោនប្ដូរទីតាំងស្ថានទូតប្រចាំនៅអ៊ីស្រាអែលទៅកាន់យេរូសា ឡឹមផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម