Trending now

កម្ពុជាគាំទ្រនិងអបអរសាទរថ្ងៃទិវាទេសចរណ៍ពិភពលោក

09:29 | 29/09/2020 (បូកសរុបដោយឌីណា)

វិស័យទេសចរណ៍គឺជាវិស័យសំខាន់មួយនៅព្រះរាជាណាចក្រកម្ពុជា។ ទោះបីក្នុងឆ្នាំ២០២០ នេះ បានការរីករាលដាលជាសកលនៃជំងឺកូវីដ -១៩ ប៉ុន្តែមិនមិនបានរារាំងដល់វិស័យទេសចរណ៍និងការអភិវឌ្ឍជនបទនៅក្នុងប្រទេសកម្ពុជាឡើយ។

កម្ពុជានឹងប្រារព្ធពិធីអបអរទិវាទេសចរណ៍ពិភពលោក ២០២០ នាថ្ងៃទី៣ ខែតុលា នៅខេត្តសៀមរាប (រូបថត៖ cpp.org. kh)

សម្ដេចតេជោបានប្រសាសន៍ថា ក្នុងឆ្នាំ២០២០នេះដែរ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានស្វាគមន៍ និងអបអរសាទរថ្ងៃទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទទេសចរណ៍និងការអភិវឌ្ឍជនបទ (Tourism and Rural Development) យ៉ាងណាមិញក្រសួងទេសចរណ៍ ក៏គ្រោងនឹងប្រារព្ធអបអរសាទរព្រឹត្តិការណ៍នេះនៅទូទាំងប្រទេសនាថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០ខាងមុខនេះផងដែរ។

ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធនានារៀបចំកិច្ចការមួយចំនួន រួមមាន៖

១៖ រៀបចំប័ណ្ណផ្សព្វផ្សាយ បដាពាក្យស្លោក ដាក់តាំងបង្ហាញតាមស្ថាប័នរដ្ឋ អាជីវកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ទីសាធារណៈ តាមដងផ្លូវចម្បងៗ ចាប់ពីថ្ងៃទទួលបានសារាចរនេះតទៅ។

២៖ រៀបចំកម្មវិធីធ្វើអនាម័យតាមស្ថាប័ន និងទីសាធារណៈខាងលើ ដោយមានការចូលរួមពីមន្ត្រីរាជការ ផ្នែកឯកជន គ្រូបង្រៀន សិស្ស-និស្សិត ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

៣៖ រៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ ក្រោមអធិបតីភាពនៃថ្នាក់ដឹកនាំរាជធានី-ខេត្ត និងមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ គ្រូបង្រៀន សិស្ស-និស្សិត អាជីវករ អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ ការរៀបចំកម្មវិធីនេះត្រូវគោរពតាមវិធានសុវត្ថិភាព និងសុខភាពប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ ដែលចេញដោយក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងអាជ្ញាធរមានសមត្ថកិច្ចផ្សេងៗទៀត។

ខ្លឹមសារនៃកម្មវិធីត្រូវផ្ដោតសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសការចូលរួមអភិវឌ្ឍតំបន់ជនបទ ដោយត្រូវមានរបៀបវារៈមួយចំនួន ដូចជា៖

* ការអានសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

* បទបង្ហាញនានាផ្ដោតលើការអភិវឌ្ឍជនបទតាមរយៈវិស័យទេសចរណ៍ ស្របតាមឯកសារបច្ចេកទេសដែលក្រសួងទេសចរណ៍បានណែនាំ និងប្រគល់ជូន។

* ចំណាប់អារម្មណ៍របស់តំណាងស្ថាប័នពាក់ព័ន្ធ សហគមន៍ទេសចរណ៍ អាជីករក្នុងវិស័យទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

៤៖ ដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរខាងលើប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចូលរួមការប្រារព្ធកម្មវិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០នេះ ដែលរៀបចំដោយក្រសួងទេសចរណ៍នាពេលដ៏ខ្លីខាងមុខ នៅខេត្តសៀមរាប និងទទួលយកខ្លឹមសារនានាទៅផ្សព្វផ្សាយបន្តតាមរាជ-ធានីខេត្តរបស់ខ្លួន។

ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា នៅពេលទទួលបានសារាចរណែនាំនេះហើយ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តសកម្មភាពនានា ស្របតាមការណែនាំខាងលើ ដោយស្មារតីសហការ និងទទួលខុសត្រូវខ្ពស់./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ