Trending now

ក្រសួងព័ត៌មានកម្ពុជាទទួលរថយន្តផ្សាយចល័ត២គ្រឿងដែលជាជំនួយរបស់ វិទ្យុសំឡេងវៀតណាម

18:02 | 16/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំពិធីប្រគល់-ទទួលរថយន្តផ្សាយវិទ្យុនិងទូរទស្សន៍ចល័តចំនួនពីរគ្រឿង ដែលជាជំនួយរបស់វិទ្យុសំឡេងវៀតណាម (VOV)។

ក្រុមកងវិស្វកម្មលេខ១របស់វៀតណាមដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពបានសម្រេចបេសកកម្មដោយជោគជ័យ ក្រុមកងវិស្វកម្មលេខ១របស់វៀតណាមដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពបានសម្រេចបេសកកម្មដោយជោគជ័យ
សប្តាហ៍វប្បធម៌ទេសចរណ៍នៅតំបន់ខ្ពង់រាប Moc Chau ទាក់ទាញភ្ញៀវទេសចរ សប្តាហ៍វប្បធម៌ទេសចរណ៍នៅតំបន់ខ្ពង់រាប Moc Chau ទាក់ទាញភ្ញៀវទេសចរ
អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai Quang (ឆ្វេង) ក្នុងពិធីប្រគល់-ទទួលរថយន្តផ្សាយចល័តសម្រាប់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ដែលជាជំនួយរបស់វិទ្យុសំឡេងវៀតណាម (VOV)។
អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai Quang (ឆ្វេង) ក្នុងពិធីប្រគល់-ទទួលរថយន្តផ្សាយចល័តសម្រាប់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ដែលជាជំនួយរបស់វិទ្យុសំឡេងវៀតណាម (VOV)។

កញ្ចប់ជំនួយដែល VOV ប្រគល់ជូនក្រសួងព័ត៌មានកម្ពុជា រួមមាន រថយន្តផ្សាយវិទ្យុចល័ត ១ គ្រឿង ដែលបញ្ជូនសំឡេងតាមផ្កាយរណប និងអ៊ីនធឺណិត សម្រាប់វិទ្យុជាតិកម្ពុជា; រថយន្តផ្សាយទូរទស្សន៍ចល័ត ១ គ្រឿង ដែលបញ្ជូនរូបភាពតាមអ៊ីនធឺណិត សម្រាប់ទូរទស្សន៍ជាតិកម្ពុជា។ ថ្លែងមតិក្នុងពិធីនេះ អគ្គនាយករង VOV លោក Vu Hai Quang ជឿជាក់ថា រថយន្តផ្សាយចល័តដែលទើបបានបំពាក់ថ្មីនេះ នឹងនាំមកនូវប្រសិទ្ធភាពល្អក្នុងការលើកកម្ពស់សមត្ថភាពក្នុងការផលិត ការផ្ទុក និងការផ្លាស់ប្ដូរឌីជីថលនៃវិស័យវិទ្យុ និងទូរទស្សន៍នៅកម្ពុជា៖

“នេះគឺរថយន្តផ្សាយវិទ្យុនិងទូរទស្សន៍ចល័តចំនួន ២ ដែលមានបច្ចេកវិទ្យាទំនើបបំផុតនាពេលបច្ចុប្បន្ននេះ ដោយប្រើប្រាស់បច្ចេកវិទ្យា IP ដែលផ្តល់ភាពងាយស្រួលដល់អ្នកនៅពេលបញ្ជូនសញ្ញាពីរថយន្តចល័តត្រឡប់មកមជ្ឈមណ្ឌលវិញ។ នាពេលខាងមុខ យើងខ្ញុំសន្យា បន្តពង្រឹងទំនាក់ទំនងរវាង VOV និងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើនយ៉ាងទូលំទូលាយ ស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព”។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់គ្រឿងឥស្សរិយយស ប្រទានដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជូនដល់កម្មាភិបាលនិងវិស្វករ VOV មួយចំនួន ដើម្បីទទួលស្គាល់ស្នាដៃនិងការរួមចំណែកពិសេសក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម