Trending now

កសាង និងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈវៀតណាមក្នុងយុគសម័យថ្មី សេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ

10:36 | 15/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

សេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ ស្តីពីការបន្តកសាង និងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈក្នុងសម័យកាលថ្មី បានបង្កើតការបោះជំហានលើវិស័យអក្សរសាស្ត្រ និងសិល្បៈ រួមចំណែកកសាងមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម និងការអភិវឌ្ឍយ៉ាងទូលំទូលាយរបស់ប្រជាជនវៀតណាម។ នេះជាមតិរួមទូទៅរបស់ខេត្ត ក្រុងជាច្រើន នៅពេលធ្វើការបូកសរុបរយៈពេល ១៥ ឆ្នាំ នៃការចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ២៣ (២០០៨ - ២០២៣)។

សេចក្ដីសម្រេចចិត្តលេខ ២៣ គឺជាសេចក្ដីសម្រេចចិត្តដ៏សំខាន់ក្នុងការតម្រង់ទិសដៅសម្រាប់ការអភិវឌ្ឍ អក្សរសាស្ត្រ និងសិល្បៈ នៅចំពោះមុខតម្រូវការថ្មី ដោយបង្ហាញពីការផ្លាស់ប្ដូរថ្មីការត្រិះរិះ ខ្លឹមសារ និងបែបផែនដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះវិស័យសំខាន់ៗនៃខឿនវប្បធម៌របស់ប្រទេសជាតិ។

កសាង និងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈវៀតណាមក្នុងយុគសម័យថ្មី សេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ
កសាង និងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈវៀតណាមក្នុងយុគសម័យថ្មី សេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ

អះអាងពីតួនាទីនៃវប្បធម៌ និងសិល្បៈ

សេចក្តីសម្រេចចិត្តលេខ ២៣ បានសរឲ្យឃើញពីការផ្លាស់ប្ដូរថ្មីអំពីការត្រិះរិះ ខ្លឹមសារ និងបែបផែនដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ នៅពេលដែលបក្សបានអះអាងថា៖ “អក្សរសាស្ត្រ និងសិល្បៈគឺជាវិស័យដ៏សំខាន់ និងវិសេសវិសាលនៃវប្បធម៌ ហើយជាតម្រូវការចាំបាច់ បានបង្ហាញពីបំណងប្រាថ្នាស្មោះសរ មេត្តាករុណា សោភណ្ឌភាពរបស់មនុស្ស ព្រមទាំងជាកម្លាំងចលករមួយដ៏ធំធេងរួមវិភាគទានកសាងមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម និងការអភិវឌ្ឍន៍យ៉ាងទូលំទូលាយរបស់មនុស្សវៀតណាម”។

បក្សកំណត់ថា ភារកិច្ចរបស់អក្សរសាស្ត្រ និងសិល្បៈវៀតណាមក្នុងដំណាក់កាលពន្លឿនឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ និងធ្វើសមាហរណកម្មអន្តរជាតិគឺត្រូវអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងខ្លាំងក្លា។ ខិតខំប្រឹងប្រែងនិពន្ធស្នាដៃអក្សរសាស្ត្រ និងសិល្បៈជាច្រើន ដែលមានតម្លៃខាងមនោគមវិជ្ជា និងសិល្បៈខ្ពស់ ហើយមានផលប្រយោជន៍យ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍន៍មនុស្ស។ ទម្ទឹមនឹងនេះ ជួយតម្រង់ទិសដៅ និងឆ្លើយតបនឹងតម្រូវការខាងវប្បធម៌ ស្មារតី ដែលកាន់តែខ្ពស់របស់ប្រជាជន។ឈរលើមូលដ្ឋានថែរក្សា អភិវឌ្ឍន៍ និងពង្រីករាល់តម្លៃអក្សរសាស្ត្រ និងសិល្បៈជាតិ បន្តពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជ្រើសរើសរាល់តម្លៃមនុស្សធម៌ វិទ្យាសាស្ត្រ និងវឌ្ឍនភាពរបស់បរទេស។

លោក Phung Quang Hoi ប្រធានគណៈកម្មការឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត Lang Son (រូបថត៖ VNA)
លោក Phung Quang Hoi ប្រធានគណៈកម្មការឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត Lang Son (រូបថត៖ VNA)

តួរលេខគួរឲ្យកត់សម្កាល់ពីមូលដ្ឋាន

ដោយអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៣ នៅទូទាំងប្រទេសបានជួយលើកកម្ពស់ការយល់ដឹងរបស់រដ្ឋាភិបាល និងខេត្តក្រុងនានាក្នុងការវិនិយោគលើអក្សរសាស្ត្រ និងសិល្បៈ។ កម្មវិធី និងគម្រោងជាច្រើនទាក់ទងនឹងអក្សរសាស្ត្រ និងសិល្បៈត្រូវបានអនុវត្តន៍ បង្កើតកម្លាំងចលករ និងការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាវិជ្ជមានលើវិស័យនេះ។

នៅខេត្ត Hoa Binh ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ អ្នកនិពន្ធ និងសិល្បៈករបាននិពន្ធ និងផ្សព្វផ្សាយស្មាដៃជាង ១ ០០០ រួមមាន៖ កំណាព្យ ប្រលោមលោក រឿងខ្លី ជាដើម ហើយមានស្មាដៃរូបថត វិចិត្រសិល្បៈជាង ៨០០ ត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៌។ ជួរអ្នកអក្សរសាស្ត្រ និងសិល្បកររបស់ខេត្តបានរីកចម្រើនឥតឈប់ឈរ។ មកដល់ពេលនេះ សមាគមអក្សរសាស្ត្រ និងសិល្បៈខេត្តមានសមាជិកជិត ២៣០ នាក់។ ខេត្តទាំងមូលមានក្រុមសិល្បករមហាជនចំនួន ១ ៥០០ ក្រុម ជាមួយអ្នកសម្ដែង និងសិប្បកររាបម៉ឺននាក់។ខេត្តក៏បានសិក្សាស្រាវជ្រាវ ស្ដារ អភិរក្ស និងពង្រីកពិធីបុណ្យទាន ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងទំនៀមទម្លាប់ប្រពៃណីជាច្រើនរបស់បងប្អូនជនជាតិភាគតិចនៅមូលដ្ឋាន

នៅខេត្ត Lang Son ភារកិច្ចកសាង និងអភិវឌ្ឍន៍វប្បធម៌ អក្សរសាស្ត្រ និងសិល្បៈត្រូវបានដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព និងផែនការអភិវឌ្ឍន៍របស់ស្ថាប័ន អង្គភាពជាច្រើន។ សកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពីអក្សរសាស្ត្រ សិល្បៈត្រូវបានរៀបចំឡើង ហើយចលនាសិល្បៈមហាជននានាត្រូវបានអាជ្ញាធរយកចិត្តទុកដាក់។ លោក Phung Quang Hoi ប្រធានគណៈកម្មការឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត Lang Son មានប្រសាសន៍ថា៖ “នេះគឺជាសេចក្ដីសម្រេចចិត្តដ៏សំខាន់ បង្ហាញពីការផ្លាស់ប្ដូរថ្មីអំពីការត្រិះរិះ ខ្លឹមសារ និងបែបផែនដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋចំពោះខឿនអក្សរសាស្ត្រ និងសិល្បៈ ហើយជាកម្លាំងចលករ ដើម្បីរួមចំណែកកសាង

មូលដ្ឋានគ្រឹះខាងស្មារតីរបស់សង្គម និងការអភិវឌ្ឍយ៉ាងទូលំទូលាយរបស់ប្រជាជនវៀតណាមក្នុងយុគសម័យថ្មី”។ នៅភូមិសាស្ត្រខេត្ត Lang Son ការងារឃោសនាសេចក្តីសម្រេចចិត្តត្រូវបានអនុវត្តន៍ជាមួយរូបភាពសម្បូរបែបជាច្រើន និងសមស្របជាមួយមុខសញ្ញា និងភូមិសាស្ត្រនីមួយៗ។ តាមនោះ បង្កើតបរិយាកាសអំណោយផលដល់អ្នកអក្សរសាស្ត្រ និងសិល្បករច្នៃប្រឌិត និងរួមវិភាគទាន ជួយវិស័យអក្សរសាស្ត្រសិល្បៈនៅលើភូមិសាស្ត្រខេត្ត Lang Son មានជំហានអភិវឌ្ឍន៍ថ្មី។ រាល់លទ្ធផលដែលសម្រេចបាននៅថ្នាក់មូលដ្ឋានក្នុងរយៈពេល ១៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយ ស្តីពីការបន្តកសាង និងអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈក្នុងសម័យកាលថ្មី គឺជាសក្ខីភាពអំពីប្រសិទ្ធភាពរបស់សេចក្ដីសម្រេចចិត្ត។ ទន្ទឹមនឹងនេះ ជាមូលដ្ឋានដ៏សំខាន់សម្រាប់គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមធ្វើការបូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្តន៍សេចក្ដីសម្រេចចិត្តនៅទូទាំងប្រទេស ព្រមទាំងធ្វើជាសេនាធិការដល់បក្អំពីគោលនយោបាយទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពសំដៅជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពនៃអក្សរសាស្ត្រ និងសិល្បៈវៀតណាមក្នុងសម័យកាលថ្មីផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ