Trending now

ចលនាប្រឡងប្រណាំងស្នេហាជាតិ នាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់រដ្ឋ និងសង្គម

10:05 | 13/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងពិធីអមអរសាទរអនុស្សាវរីយ៍លើកទី ៧៥ នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាយប់ថ្ងៃទី ១១ មិថុនា) ប្រតិភូជាច្រើនដែលទទួលប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ បានចែករំលែកនូវកិត្តិយសនិងស្មារតីបន្តការត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឡងប្រណាំងក្នុងផលិតភាព រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

កម្ពុជា លើកកម្ពស់ការឆ្លើយតបចំពោះឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុទៅលើបរិស្ថាន សេដ្ឋកិច្ច និងសង្គម កម្ពុជា លើកកម្ពស់ការឆ្លើយតបចំពោះឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុទៅលើបរិស្ថាន សេដ្ឋកិច្ច និងសង្គម
ជប៉ុនផ្តល់ជំនួយជាង៤.៦លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» ជប៉ុនផ្តល់ជំនួយជាង៤.៦លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំបក្ស រដ្ឋបានប្រគល់ប័ណ្ណសរសើរដល់គំរូឆ្នើមចំនួន ៧៥ នាក់
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំបក្ស រដ្ឋបានប្រគល់ប័ណ្ណសរសើរដល់គំរូឆ្នើមចំនួន ៧៥ នាក់

ក្នុងនាមជាប្រតិភូម្នាក់ក្នុងចំណោមប្រតិភូចំនួន ៧៥ នាក់ ដែលទទួលបាន ប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ លោក Dang Duong Minh Hoang នាយកកសិដ្ឋាន Thien Nong Binh Phuoc នាយកសហករណ៍សេវាកម្មកសិកម្មឌីជីថល Binh Phuoc បានចែករំលែកថា៖ “យោងតាមស្ថានភាពជាក់ស្តែង ចលនាប្រឡងប្រណាំងបានជួយយើងកសាងម៉ាកយីហោ អ្នកប្រើប្រាស់មានទំនុកចិត្តលើម៉ាកយីហោ ដូច្នេះយើងអាចការពារម៉ាកយីហោប្រកបដោយនិរន្តរភាព អភិវឌ្ឍអាជីវកម្ម និងសហករណ៍ ហើយតាមនោះអភិវឌ្ឍកសិកម្មប្រកបដោយចីរភាពនៅវៀត ណាម។ ខ្ញុំសង្ឃឹមថា ចលនាប្រឡងប្រណាំងបែបនេះនឹងបន្តត្រូវបានរីកសាយភាយ ដើម្បីយើងអាចប្រមូលកម្លាំងចំណេះដឹងកាន់តែច្រើនឡើង ជាមួយនឹងគំរូជឿនលឿន ហើយបន្តត្រួសត្រាយ ដើម្បីនាំវៀតណាមអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងមានម៉ាកយីហោជាតិ ឡើងថ្នាក់ពិភពលោក”។

យ៉ាងណាមិញ ក្នុងរយៈពេល ៧៥ឆ្នាំកន្លងមកនេះ ចលនាប្រឡងប្រណាំងស្នេហាជាតិ បានបង្កើតនូវកម្លាំងសម្ភារៈ និងស្មារតីដ៏ធំធេង នាំយកមកនូវសក្តានុពល និងភាពរឹងមាំរបស់ប្រទេសទាំងមូល ព្រមទាំងបានរួមចំណែកក្នុងការអនុវត្តដោយជោគជ័យនូវភារកិច្ចនយោបាយនៃដំណាក់កាលបដិវត្តន៍នីមួយៗរបស់វៀតណាម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី