Trending now

ធុរកិច្ចវៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍរួម

18:38 | 08/06/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងបំណងពង្រីកបន្ថែមទៀតនូវសក្តានុពល បង្កើតឱកាសសហប្រតិបត្តិការ វិនិយោគ និងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នារសៀលថ្ងៃទី៧ ខែមិថុនា នៅរាជធានីភ្នំពេញ វេទិកាជម្រុញពាណិជ្ជកម្មវៀតណាម-កម្ពុជា ឆ្នាំ២០២៣ ត្រូវបានប្រារព្ធឡើង។

ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរវិស័យអប់រំរវាងវៀតណាម និងសាកលវិទ្យាល័យក្វាងស៊ី (ប្រទេសចិន) ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរវិស័យអប់រំរវាងវៀតណាម និងសាកលវិទ្យាល័យក្វាងស៊ី (ប្រទេសចិន)
កងទ័ពការពារព្រំដែនវៀតណាម-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការ កងទ័ពការពារព្រំដែនវៀតណាម-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការ
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត ថ្លែងមតិនៅវេទិកា
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត ថ្លែងមតិនៅវេទិកា

ថ្លែងមតិក្នុងពិធីបើក លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតែងតែជាវិស័យសំខាន់ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរយកចិត្តទុកដាក់។ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា នេះក៏ជាគោល​បំណងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីបន្តរក្សា និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពិតជាកត្តាដ៏សំខាន់ក្នុងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ យូរអង្វែង រីកចម្រើនដោយឥតឈប់ឈរ នាពេលខាងមុខ។

ចំពោះលោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ជឿជាក់ផងដែរថា វេទិកានេះនឹងជំរុញបន្ថែមទៀតនូវកិច្ចសហការរវាងវិនិយោគិន ធុរកិច្ច និងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយការលំបាក ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម។

ទិដ្ឋភាពនៃវេទិកា
ទិដ្ឋភាពនៃវេទិកា

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ធុរកិច្ច និងវិនិយោគិននៃប្រទេសទាំងពីរបានស្តាប់ព័ត៌មានដែលត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ពីតំណាងក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីគោលនយោបាយទាក់ទាញវិនិយោគ និងគោលការណ៍ស្ដីពីការអភិវឌ្ឍពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសផ្សេងៗ រួមទាំងប្រទេសវៀតណាម។

តំណាងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ក៏ស្តាប់ការលំបាក និងបញ្ហានានារបស់ធុរកិច្ចនៃប្រទេសទាំងពីរ ហើយយោបល់អំពីដំណោះស្រាយសម្រាប់រដ្ឋាភិបាលវៀតណាម និងកម្ពុជា។

ក្នុងឱកាសនេះ ធុរកិច្ចនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាដែលចូលរួមក្នុងវេទិកាបានផ្លាស់ប្តូរព័ត៌មាន និងផ្សព្វផ្សាយផលិតផល ជួបប្រាស្រ័យ តភ្ជាប់ ស្វែងរកដៃគូដែលមានសក្តានុពល និងកសាងទំនាក់ទំនងសហប្រតិបត្តិការក្នុងការធ្វើអាជីវកម្ម និងវិនិយោគ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី