Trending now

ទៅខេត្តកោះកុង កុំភ្លេចទៅលេង ចេតិយ ឃុនឆាង ឃុនផែន

13:44 | 26/08/2020

ភ្ញៀវទេសចរទាំងឡាយ កាលបើបានចូលទៅទស្សនានៅក្រុងខេមរភូមិន្ទនៃខេត្តកោះកុងហើយនោះពួកគាត់គួរតែចូលទៅទស្សនាចេតិយ ឃុនឆាង ឃុនផែនឱ្យបានម្តង ដើម្បីបានដឹង បានឃើញ នូវទីកន្លែងប្រវត្តិសាស្ត្រ ដែលទាក់ទាងទៅនឹងរឿង ឃុនឆាង ឃុនផែន ។

ចេតិយ ឃុនឆាង ឃុនផែន

ចេតិយឃុនឆាង ឃុនផែន ស្ថិតនៅកណ្តាល នៃដៃសមុទ្រ ដែលមានជាប់ទាក់ទងទៅនឹងរឿងរ៉ាវបែបប្រវត្តិសាស្ត្រផងនោះ បានធ្វើឱ្យទេសចរទាំងឡាយមានចិត្តចង់ ទស្សនា និង ចង់ដឹងពីរឿងរ៉ាវប្រវត្តិសាស្រ្ត ខ្លះៗទាក់ទងនឹងទីនោះ ។


បើយើងធ្វើដំណើរចេញពីទីក្រុងខេមរៈ ភូមិន្ទឆ្ពោះទៅច្រកអន្តរជាតិខ្មែរ ថៃចាំយា ដោយឆ្លងកាត់ស្ពានលីយ៉ុងផាត់ ឆ្លងដៃ សមុទ្រនោះ ពេលទៅដល់ពាក់កណ្តាលស្ពាន ក្រឡេកមើលនៅផ្នែកខាងឆ្វេងដៃ យើងនឹងបានឃើញចេតិយដែលមានកំពូលស្រួច ផុសចេញកណ្តាលដៃសមុទ្រ ធ្វើឱ្យអ្នក ដំណើរទាំងឡាយមានចម្ងល់ និងចង់ទៅទស្សនានៅទីនោះតែម្តង។ អ្នកខ្លះទៅព្រោះតែចង់ដឹងពីរឿងរ៉ាវប្រវត្តិសាស្ត្រពីអតីតកាល និង អ្នកខ្លះទៀតទៅក្នុងនាមជាអ្នកទេសចរក៏មាន ។


ចេតិយឃុនឆាង ឃុនផែនស្ថិតនៅក្នុង ស្រុកមណ្ឌលសីមា គឺជាចេតិយ៍មួយស្ថិតនៅលើផ្ទាំងថ្មកណ្តាលដៃសមុទ្រ ដែល មានទីតាំងស្ថិតនៅចំពីមុខក្រុងខេមរភូមិន្ទ ខេត្តកោះកុងមានចម្ងាយ១គីឡូម៉ែត្រពីក្រុង។ ផ្ទាំងសិលាដែលចេតិយស្ថិតនៅនោះ មានបណ្តោយប្រហែល ២០ ម៉ែត្រ និងទទឹងប្រហែល ១០ ម៉ែត្រ និង មានសភាពជាផែនៗខ្ពស់ទាបត្រួតលើគ្នា និង មានទ្រនាប់ខ្សាច់នៃចេតិយ៣ម៉ែត្រ ឯតួចេតិយចាប់ពីចង្កេះឡើងទៅលើមានរាង មូលស្រួច មានក្បាច់ព័ទ្ធជុំវិញជាថ្នាក់ៗ បួនជាន់ និង មានកម្ពស់ប្រហែល៥ម៉ែត្រ ។


តួចេតិយទាំងមូលកសាងអំពីឥដ្ឋកំពូលកសាងអំពីឈើ ។ ឥដ្ឋដែលកសាង នោះមានបណ្តោយប្រហែល ០,៣០ ម៉ែត្រ និងទទឹងប្រហែល ០,១៥ ខាងក្រៅមាន បូកកំបោរពណ៌ស កំបោរនោះមានឃើញកម្ទេចសម្បកលៀស គ្រំដែលអាចឱ្យយល់ បានថា គេយកសម្បកលៀស គ្រំទៅដុត ធ្វើជាកំបោរ ដូចជាកំពែងស្រះសារពើយុត្តនៅឧដុង្គដែរ ។ ចេតិយនេះក៏មានរឿងរ៉ាវទាក់ទងនឹងប្រវត្តិ ឃុនឆាង ឃុនផែន ផង ដែរ ៕​

(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu