Trending now

វៀតណាមរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា

09:36 | 10/05/2023 យោងតាមកាសែតកងទ័ពប្រជាជន

ដើម្បីត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជា នាថ្ងៃទី ៦-៧ ឧសភា គណៈប្រតិភូយោធភូមិភាគទី៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Thai Dai Ngoc សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស មេបញ្ជាការយោធភូមិភាគ បានជួបធ្វើការជាមួយគណៈប្រតិភូយោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទ។

ខេត្ត Kom Tum (វៀតណាម)៖ រឹតចំណងសាមគ្គីភាពរវាងនិស្សិតវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា ខេត្ត Kom Tum (វៀតណាម)៖ រឹតចំណងសាមគ្គីភាពរវាងនិស្សិតវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា
វៀតណាម ឡាវ និងកម្ពុជាមូលមតិគ្នាជាឯកច្ឆន្ទជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងបី វៀតណាម ឡាវ និងកម្ពុជាមូលមតិគ្នាជាឯកច្ឆន្ទជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងបី
ទិដ្ឋភាពនៃកិច្ចប្រជុំ រូបថត៖ NL
ទិដ្ឋភាពនៃកិច្ចប្រជុំ រូបថត៖ NL

ក្នុងជំនួបនេះ ភាគីបានពិភាក្សា និងឯកភាពលើការងារដែលត្រូវអនុវត្តនាពេលខាងមុខ ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជា ដើម្បីធានាបាននូវភាពឧឡារិក នាំមកនូវតម្លៃជាក់ស្តែង ដើម្បីពង្រឹងបន្ថែមទៀតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងបីនិយាយដោយឡែក និងប្រទេសទាំងបីនិយាយរួម។ ក្រៅពីនេះ គណៈប្រតិភូក៏បានពិភាក្សា និងឯកភាពជាមួយភាគីមិត្តលើផែនការរៀបចំ ខ្លឹមសារ ការធានាសុវត្ថិភាព ភស្តុភារ បច្ចេកទេស និងបញ្ហាពាក់ព័ន្ធ...

ប្រគល់កូនឈើគ្រញូង (រូបថត៖ NL)
ប្រគល់កូនឈើគ្រញូង (រូបថត៖ NL)

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រគល់អំណោយចំនួន ៣០ ចំណែក (មួយចំណែកមានតំលៃ ១.៥ លានដុង) ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសារជួបការលំបាកនៅស្រុក Ngoc Hoi និងបានប្រគល់កូនឈើគ្រញូងចំនួន ៥០០០ ដើម ជូនយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា