Trending now

ព្រៃកោងកាងក្នុងសហគមន៍នេសាទត្រពាំងសង្កែ កំពុងអន្ទងចិត្តភ្ញៀវទេសចរដែលស្រលាញ់ធម្មជាតិ

14:42 | 17/08/2020

សហគមន៍ អេកូ ទេសចរណ៍ ត្រពាំងសង្កែ ឬក៏គេច្រើនហៅថា ត្រពាំងសង្កែ មានទីតាំងស្ថិតនៅ ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រហែល ~7km ពីរង្វង់មូល​ធូរេន។

ព្រៃកោងកាងក្នុងសហគមន៍នេសាទត្រពាំងសង្កែ កំពុងអន្ទងចិត្តភ្ញៀវទេសចរដែលស្រលាញ់ធម្មជាតិ


ព្រៃកោងកាងក្នុងសហគមន៍នេសាទត្រពាំងសង្កែ កំពុងអន្ទងចិត្តភ្ញៀវទេសចរដែលស្រលាញ់ធម្មជាតិអាចទៅបន្ធូរអារម្មណ៍ ជាពិសេសថែមទាំងមានកម្មវិធី ដាំដើមកោងកាងដោយខ្លួនឯងថែមទៀតផង។ភូមិត្រពាំងសង្កែ ក្នុងខេត្តកំពត ជាដែនប្រជាសហគមន៍នេសាទ មានព្រៃកោងកាងដុះតាមដៃសមុទ្រជាច្រើនហិចតា ដោយបានប្រែក្លាយទៅជាសហគមមន៍ទេសចរណ៍ដ៏ទាក់ទាញមួយ ប្រចាំខេត្ត ដោយមានភ្ញៀវទេសចរទៅលេងកម្សាន្តមិនចេះដាច់ ទំាងថ្ងៃឈប់សម្រាក បុណ្យទាន និងថ្ងៃធម្មតា។
លោក សឹម ហ៊ីម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ភូមិត្រពាំងសង្កែបានវិវឌ្ឍពីភូមិនេសាទទៅជារមណីយដ្ឋានទេសចរ ដែលមានលក្ខណៈសមញ្ញសម្រាប់ភ្ញៀវ ត្រូវការកន្លែងបន្ធូរអារម្មណ៍ក្នុងបរិយាកាសធម្មជាតិ ជាមួយនឹងព្រៃកោងកាងដុះតាមដៃសមុទ្រមានខ្យល់អាកាសបរិសុទ្ធបក់ផាត់ពីដៃសមុទ្រ ជាពិសេសភ្ញៀវទេសចរអាចគយគន់ស្រែស្រូវច្បារដំណាំ និងស្រែអំបិលរបស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ។


ព្រៃកោងកាងក្នុងសហគមន៍នេសាទត្រពាំងសង្កែ កំពុងអន្ទងចិត្តភ្ញៀវទេសចរដែលស្រលាញ់ធម្មជាតិ


លោកបន្តថា សហគមន៍របស់លោកបានចាប់ផ្ដើមបើកឡើងវិញរយៈពេល៣ខែហើយ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយភ្ញៀវដែលមកកំសាន្ដមានអារម្មណ៍កក់ក្តៅ សប្បាយនឹងការផ្តិតយកទេសភាពដ៏ខៀវស្រងាត់ ហើយក្នុងពេលរាត្រី ភ្ញៀវទេសចរអាចគយគន់ទូកអ្នកនេសាទ ស្តាប់សំឡេងសត្វ ពិសេសមើលពន្លឺភ្លើងនៃហ្វូងអំពិលអំពែកផងដែរ។
សំឡេង៖ «ពេលចាប់ផ្ដើមបើកវិញភ្ញៀវកើនឡើងច្រើនជាងមុន ប៉ុន្តែភ្ញៀចុះវបរទេសថយ។ មុនមានកូវីដក្នុងមួយថ្ងៃសម្រាប់ថ្ងៃសៅរ៍-អាទិត្យប្រហែល ៤០០ ទៅ ៥០០ ក្នុងមួយថ្ងៃ។ ប៉ុន្តែមកដល់រាល់ថ្ងៃនេះសម្រាប់អាទិត្យមានដល់ ៩០០ ទៅ ១១០០។ ហើយក្រោយមកមុនកូវីតភ្ញៀវមកកំសាន្ដតែថ្ងៃសៅរ៍អាទិត្យទេពេលចាប់ផ្ដើមបិទរយៈពេល ៣ខែ។ តែពេលដែរសហគមន៍បើកវិញសូម្បីតែថ្ងៃចន្ទដល់ថ្ងៃសុក្រក៏មានភ្ញៀវមកដែរ ប៉ុន្ដែមិនច្រើនដូចថ្ងៃសៅរ៍ឬអាទិត្យទេ»។



ព្រៃកោងកាងក្នុងសហគមន៍នេសាទត្រពាំងសង្កែ កំពុងអន្ទងចិត្តភ្ញៀវទេសចរដែលស្រលាញ់ធម្មជាតិ


លោកប្រធានសហគមន៍បន្តថា សហគមន៍របស់លោកមិនត្រឹមតែជារមណីយដ្ឋានធម្មជាតិគួរជាទីទស្សនាប៉ុណ្ណោះទេ សហគមន៍ត្រពាំងសង្កែ គឺជាថ្នាលបណ្ដុះកូនកោងកាងរាប់ម៉ឺនដើម ទុកសម្រាប់ដាំដុះឡើងវិញ ដើម្បីធានាធនធានធម្មជាតិ ជីវៈចម្រុះ ធនធានជលផល និងចូលរួមកាត់បន្ថយការ ប្រែប្រួលអាកាសធាតុផងដែរ។ សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍ត្រពាំងសង្កែមានទំហំផ្ទៃដីជាង៥៧ហិកតា ដែលគ្របដោយដណ្តប់ដោយព្រៃកោងកាងនិង មានចម្ងាយជាង ៧ គីឡូម៉ែត្រពីទីរួមខេត្តកំពត។

គួរជម្រាបថា សហគមន៍ អេកូ ទេសចរណ៍ ត្រពាំងសង្កែស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ, កន្លែងញុំអីឬកញ្ចុះញុំអី, ទេសចរណ៍ធម្មជាតិ, កន្លែងស្នាក់នៅ និងអេកូទេសចរណ៍។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានសហគមន៍ អេកូ ទេសចរណ៍ ត្រពាំងសង្កែដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ជិះទូក, គយគន់ថ្ងៃលិច, ទស្សនាព្រៃកោងកាង, ខ្យូសញុំអី, ស្ទូចត្រី, លេងទឹកឬហែលទឹក និងចំណុចផ្សេងៗទៀត។

ព្រៃកោងកាងក្នុងសហគមន៍នេសាទត្រពាំងសង្កែ កំពុងអន្ទងចិត្តភ្ញៀវទេសចរដែលស្រលាញ់ធម្មជាតិ

ត្រពាំងសង្កែមាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ ហើយប្រជាជនមូលដ្ឋាន បាន​បង្កើត​សហគមន៍​ត្រពាំង​សង្កែ​នេះ​ឡើងក្នុង​គោលដៅ​អភិរក្ស​ថែរក្សា​ធនធាន​សមុទ្រ​ និងរក​ចំណូលដើម្បីផ្គត់ផ្គង់ជីវិភាពផងដែរ។ ដោយសារតែសកម្មភាព​យ៉ាង​រស់​រវើក​របស់​សហ​គមន៍​ត្រពាំង​សង្កែ ធ្វើអោយតំបន់នេះទៅជាតំបន់​អេកូ​ទេសចរណ៍​​ ដែលគួរ​ជាទី​ចាប់អារម្មណ៍​ទាំង​ភ្ញៀវ​ជាតិ និងអន្តរជាតិ។

នៅទីនោះក៏មាន​កន្លែង​សម្រាកដើម្បី​បន្ធូរ​អារម្មណ៍, កន្លែង​ប្រជុំ, ​កន្លែង​បណ្តុះ​ដើម​កោង​កាង ដែលប្រកបដោយ​ពណ៌​បៃតងស្រស់បំព្រង​។ អ្វីដែលសំខាន់ ដែលមិនអាចនឹង​ខកខាន​បាននោះគឺ ​ការធ្វើដំណើរ​តាម​ទូកជាមួយ​ទេសភាពដ៏​ល្អ​ត្រកាលនៃ​ព្រៃ​លិច​ទឹកនៅ​អម​សងខាងផ្លូវ ដើម្បី​បាន​ទៅដល់​តំបន់​អេកូទេសចរណ៍ព្រៃកោងកាង នា​ឆ្នេរសមុទ្រ ហើយទីនោះគឺស្ថិតក្រោម​ការគ្រប់គ្រង ពី​សំណាក់​សហគមន៍ នេសាទ​ត្រពាំង​សង្កែ​។

ព្រៃកោងកាងក្នុងសហគមន៍នេសាទត្រពាំងសង្កែ កំពុងអន្ទងចិត្តភ្ញៀវទេសចរដែលស្រលាញ់ធម្មជាតិ

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានសហគមន៍ អេកូ ទេសចរណ៍ ត្រពាំងសង្កែ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។

សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានសហគមន៍ អេកូ ទេសចរណ៍ ត្រពាំងសង្កែ គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានសហគមន៍ អេកូ ទេសចរណ៍ ត្រពាំងសង្កែមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។ សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានសហគមន៍ អេកូ ទេសចរណ៍ ត្រពាំងសង្កែមានផ្ទះសំណាក់ ប៉ុន្តែសម្រាប់បឹងហ្គាឡូ និងសណ្ឋាគារពុំទាន់មាននៅឡើយទេ៕


(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ