Trending now

កងទ័ពជើងទឹកវៀតណាម-កម្ពុជា ដកបទពិសោធន៍ការងារល្បាតរួម

10:37 | 09/04/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៦ ខែមេសា នៅមូលដ្ឋានទ័ពជើងទឹករាម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (កម្ពុជា) តំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានរៀបចំសន្និសីទលើកទី ៣១ ស្តីពីការដកបទពិសោធន៍ការងារល្បាតរួម។

កងទ័ពជើងទឹកវៀតណាម ធ្វើការយាមល្បាតរួមជាមួយកងទ័ពជើងទឹកកម្ពុជា ជាលើកទី៦៨ កងទ័ពជើងទឹកវៀតណាម ធ្វើការយាមល្បាតរួមជាមួយកងទ័ពជើងទឹកកម្ពុជា ជាលើកទី៦៨
កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជារៀបចំការយាមល្បាតរួមគ្នា កងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជារៀបចំការយាមល្បាតរួមគ្នា
ពិធីទទួលស្វាគមន៍គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាមនៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក
ពិធីទទួលស្វាគមន៍គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាមនៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក

លោកឧត្តមនាវីត្រី Nguyen Duy Ty មេបញ្ជាការតំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម និងលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រនៃកងយោធពលខេមរភូមិន្ទ បានអញ្ចើញជាសហប្រធាននៃសន្និសីទ។

នៅក្នុងសន្និសីទនេះ ភាគីទាំងពីរបានវាយតម្លៃថា៖ ក្នុងអំឡុងការល្បាតរួមលើកទី ៦៩ និងទី ៧០ ក្នុងតំបន់ដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា កងទ័ពជើងទឹកទាំងពីរបានធ្វើបានល្អក្នុងការរៀបចំ និងសម្របសម្រួលដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដូចជា ការរៀបចំនាវាតាមក្រុម; ការល្បាត ត្រួតពិនិត្យ និងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់; ផ្លាស់ប្តូរព័ត៌មាន; ស្វែងរកនិងជួយសង្គ្រោះ....... រួមចំណែកលើកកម្ពស់សមត្ថភាពសម្រាប់កម្មាភិបាល និងនាវិកនៅលើនាវា។ ក្នុងអំឡុងពេលល្បាត ភាគីទាំងពីរតែងតែរក្សាទំនាក់ទំនងរវាងនាវាល្បាតរួម និងការិយាល័យល្បាតរួមប្រចាំនៃប្រទេសនីមួយៗ។

នាពេលខាងមុខ កងទ័ពជើងទឹកទាំងពីរនឹងបន្តអនុវត្តតាមកិច្ចព្រមព្រៀងស្តីពីដែនទឹកជាប្រវត្តិសាស្ត្រនិងបទប្បញ្ញត្តិល្បាតរួម សម្របសម្រួលយ៉ាងសកម្មជាមួយកម្លាំងមានសមត្ថកិច្ចទទួលបន្ទុកការគ្រប់គ្រងសមុទ្រនៃប្រទេសទាំងពីរដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើភេរវកម្មឆ្លងដែន ការជួញដូរនិងដឹកជញ្ជូនទំនិញខុសច្បាប់ គ្រឿងញៀន និងអាវុធ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការជួញដូរមនុស្ស ការគេចពន្ធ ការចូលនិងចេញដោយខុសច្បាប់។

លោកឧត្តមនាវីត្រី Nguyen Duy Ty និងលោកឧត្តមនាវីឯក អ៊ុក សីហា ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសម្របសម្រួលនាពេលខាងមុខ
លោកឧត្តមនាវីត្រី Nguyen Duy Ty និងលោកឧត្តមនាវីឯក អ៊ុក សីហា ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសម្របសម្រួលនាពេលខាងមុខ

បង្កើនការឃោសនា និងត្រួតពិនិត្យការអនុវត្តច្បាប់និងបទប្បញ្ញត្តិដែលកំណត់អំពីប្រតិបត្តិការក្នុងតំបន់ដែនទឹកជាប្រវត្តិសាស្ត្រ រក្សាខ្សែទូរស័ព្ទទាន់ហេតុការណ៍ ផ្លាស់ប្តូរព័ត៌មានទាន់ពេល ឯកភាពលើវិធានការដោះស្រាយនៅពេលមានឧប្បត្តិហេតុកើតឡើងក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាព ដើម្បីផលប្រយោជន៍នៃប្រទេសនីមួយៗ រួមចំណែកក្នុងការរក្សាបរិយាកាស​​សន្តិភាព និងស្ថិរភាព ធ្វើឲ្យប្រសើរថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅ​វិញទៅមករវាងកងទ័ពជើងទឹកទាំងពីរ។

នៅក្នុងសន្និសីទនេះ ដោយទទួលការផ្ទេរសិទ្ធិពីមេបញ្ជាការកងទ័ពជើងទឹក តំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានប្រគល់ម៉ាស៊ីនផ្ដល់ព័ត៌មានចំនួនពីរជូនកងទ័ពជើងទឹកកម្ពុជា ប្រគល់ថ្នាំពេទ្យ និងសំភារៈបរិក្ខាពេទ្យចាំបាច់ជូនមន្ទីរពេទ្យមិត្តភាពវៀតណាម-កម្ពុជាដើម្បីបំរើការពិនិត្យសុខភាព និងព្យាបាលជំងឺ និងថែទាំសុខភាពសម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជន​៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ