Trending now

សម្រស់ស្រស់ត្រកាល នៃ​ឆ្នេរនេសាទ ដែលកំពុងល្បីនៅខេត្តកោះកុង

11:27 | 20/07/2020 (សរុបដោយ ហេង វុធ្ធ)

ឆ្នេរខ្សាច់ដ៏វែងអន្លាយ លាតសន្ធឹង​ក្រោម​ម្លប់ដើមដូងរាប់រយដើម ទីនេះត្រូវបានគេឲ្យឈ្មោះថាឆ្នេរនេសាទ។ ឆ្នេរនេសាទ មានទីតាំងស្ថិតនៅស្រុកស្រែអំបិល ខេត្ត​កោះកុង និងមានចម្ងាយ ២៥គីឡូម៉ែត្រ ពីផ្លូវបំបែកស្រុកស្រែអំបិល។ ក្នុងចំណោម​ឆ្នេរល្បីៗនៃខេត្តកោះកុង ឆ្នេរនេសាទកំពុងមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរ។

ស្ថិតក្នុងសភាពធម្មជាតិស្ទើរតែទាំងស្រុង ទីនេះប្រមូលផ្ដុំនូវបរិយាកាសសមុទ្រដ៏ស្រស់ត្រកាល។ សន្ធឹកទឹករលកយ៉ាងគគ្រាំ គឺជាតន្រ្ដិដ៏ពីរោះប្រគំដោយធម្មជាតិ ជួយបំពេរអារម្មណ៍ភ្ញៀវទេសចរ​ដែលទៅសម្រាកលំហែកាយ ទទួលបានអារម្មណ៍ស្រស់ថ្លា។ ចំណែក​នៅចុងម្ខាងនៃឆ្នេរ រំលេចដោយដុំថ្មតូចធំ​ក្រាលជាប់មាត់ច្រាំង។ ទិដ្ឋភាពនៅជ្រុងមួយនេះ ពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់ឆ្នេរខ្សាច់ប៉ុន្មានឡើយ។

សម្រស់ស្រស់ត្រកាល នៃ​ឆ្នេរនេសាទ ដែលកំពុងល្បីនៅខេត្តកោះកុង

"ឆ្នេរនេសាទ"ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលមានចំងាយប្រមាណជា ១៦៧គីឡូម៉ែត្រពីទីរួមខេត្តកោះកុង នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាឆ្នេរសមុទ្រធម្មជាតិ ។ នៅទីនេះ ភ្ញៀវទេសចរអាចសម្រាប់លំហែលកម្យាន្ត ស្រូបខ្យល់បរិសុទ្ធ ស្តាច់សំលេងទឹកសមុទ្រ​។

សម្រស់ស្រស់ត្រកាល នៃ​ឆ្នេរនេសាទ ដែលកំពុងល្បីនៅខេត្តកោះកុង

ឆ្នេរនេសាទ មានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់ អាកាស និងមុជទឹកកម្សាន្តរីករាយ ដែលមានទីតាំងស្ថិត ក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទ ប្រហែល ១៦៥ គីឡូម៉ែត្រ និងប្រហែល ១៧០គ.ម ពីរាជធានីភ្នំពេញ៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: kohkong.gov.kh និង news.sabay.com.kh)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បណ្ណាគារវៀតណាមនៅកណ្តាលប្រទេសជប៉ុន
ជំនួបសំណេះសំណាលដើម្បីអបអរសាទរខួប ៤០ ដែលទៅបំពេញភារកិច្ចអន្តរជាតិនៅកម្ពុជា
លោកប្រធានរដ្ឋវៀតណាម Luong Cuong ទទួលជួបគណៈប្រតិភូជាន់ខ្ពស់កម្ពុជា
អនុប្រធានគណបក្សប្រជាជនកម្ពុជា៖ កម្ពុជាចងចាំជានិច្ចចំពោះការរួមចំណែកដ៏ធំធេងរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម
ពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាមនៅកម្ពុជា