Trending now

សាប៉ានិងនីញប៊ិញ “ឈានចូលបញ្ជីកំពូល” នៃគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅអាស៊ី

06:59 | 09/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - សាប៉ា (Sapa) និងនីញប៊ីញ (Ninh Binh) របស់វៀតណាមស្ថិតក្នុងចំណោមគោលដៅ ទេសចរណ៍ទាំង ១៤ ដែលត្រូវស្វែងរកនៅទ្វីបអាស៊ីដោយគេហទំព័រ TripstoDiscover ។

ទេសភាពនៃវាលស្រែនៅជម្រាលភ្នំនៅ Sapa

គេហទំព័រទេសចរណ៍របស់អាមេរិក TripstoDiscover កាលពីដើមខែកក្កដានេះបាន ​ចុះផ្សាយអត្ថបទ មួយដែលវាយតម្លៃចំពោះគោលទេសចរណ៍ដ៏ទាក់ទាញបំផុតចំនួន ១៤ កន្លែងនៅអាស៊ី ដែលត្រូវស្វែងរក ក្រៅពីទិសដៅទេសចរណ៍ល្បីៗ ដូចជាទីក្រុងតូក្យូ (ជប៉ុន) បាងកក (ថៃ) និងបាលី (ឥណ្ឌូនេស៊ី) ។

ទេសភាពនៃវាលស្រែនៅជម្រាលភ្នំនៅ Sapa

យោងតាមគេហទំព័រ TripstoDiscover បានអោយដឹងថា Sapa គឺជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត បំផុតមួយនៅប្រទេសវៀតណាម។ ទំព័រនេះពិពណ៌នាដែលមានទីតាំងនៅភាគខាងជើងនៃប្រទេស វៀតណាមសាប៉ា ដែលព័ទ្ធជុំវិញដោយទេសភាពគួរឱ្យចាប់អារម្មណ៍ជាមួយនឹងវាលស្រែជម្រាលភ្នំ ដ៏ល្បីៗ លើពិភពលោក។ TripstoDiscover បានវាយតម្លៃថា សាប៉ាគឺជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចូលចិត្ត ទទួលយកបទពិសោធន៍នៃការដើរកំសាន្ត (Trekking) ឬជិះកង់ឡើងលើភ្នំ។ រាល់ពេលដែលអ្នកទៅភូមិ នានានៅសាប៉ា អ្នកអាចដឹងពីរបៀបធ្វើផលិតផលពីវាយនភណ្ឌប្រពៃណីទៅវត្ថុសិប្បកម្ម ហើយទិញវាជាកាដូទុកអនុស្សាវរីយ៍ផងដែរ។

វត្ត Bai Dinh

កន្លែងទី ២ នៅវៀតណាមត្រូវបានជ្រើសរើសដោយ TripstoDiscover ក្នុងបញ្ជីគោលដៅទេសចរណ៍ ដ៏ទាក់ទាញបំបផុតដើម្បីស្វែងរកនៅអាស៊ីគឺខេត្តនីញប៊ិញ។ TripstoDiscover បានសរសើរថាទេសភាព នៅខេត្តនេះប្រៀបដូចជាផ្ទាំងគំនូរដ៏ស្រស់ស្អាតប៉ុន្តែនៅតែមិនស្គាល់ជាងឈូងសមុទ្រ Ha Long ។ ដោយមានទីតាំងស្ថិតនៅភាគអាគ្នេយ៍ទីក្រុងហាណូយ ខេត្តនីញប៊ីញមានផ្ទាំងថ្មកំបោរជាដុំៗរាប់រយ ដែលគ្របដណ្ដប់ដោយស្មៅនិងដើមឈើពណ៌បៃតង។ នៅកណ្តាលជួរភ្នំថ្មកំបោរគឺជាទន្លេដែល ព័ទ្ធជុំវិញផងដែរ។

ទេសភាពនៅរមានីយដ្ឋាន Trang An

TripstoDiscover បាន ណែនាំអំពីសកម្មភាពមួយចំនួន នៅខេត្តនិញប៊ិញដូចជា ការទស្សនារូងភ្នំនៅលើភ្នំថ្មកំបោរតាមទូកនៅត្រាងអាន (Trang An) ទស្សនាវត្តអារាមដ៏ស្អាតៗ ជាច្រើន ដូចជាបៃឌិញ (Bai Dinh) និងប៊ីកដុង (Bich Dong) ដែលវត្តបៃឌិញជាវត្តព្រះពុទ្ធសាសនាដ៏ធំជាងគេ នៅតំបន់អាស៊ានផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា