Trending now

ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាក្នុងរយៈពេល៥ខែ បានត្រឹមជាង១លាននាក់

08:54 | 09/07/2020 (បូកសរុបដោយឌីណា)

តាមតួរលេខជាផ្លូវការពីមន្ត្រីទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី៨ខែកក្កដានេះថា ទេសចរអន្តរជាតិមកកម្ពុជាក្នុងសម័យកូវីដ១៩ នេះគឺបានតែជាង១លាននាក់ប៉ុណ្ណោះ។ ថយចុះជាង៥៩% បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំទៅមិញ។

ភ្ញៀវទេសចរ​មកទស្សនាអង្គវត្ត។ (រូបថត៖ rasmeinews.com)

លោក តុ​ប សុ​ភ័​ក្រ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អ្នកនាំពាក្យ​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា ទោះបីជា​យើង​នៅតែ​បើកចំហ​ជើងមេឃ បើក​ឲ្យ​ភ្ញៀវ​អន្តរជាតិ​មកលេង​កម្ពុជា​យ៉ាងណាក៏ដោយ ក៏​គ្មាន​សញ្ញា​ណាមួយ​មាន​ភ្ញៀវ​បរទេស​មក​ដែរ​។ អ្វី​ដែលជា​សញ្ញា​ថា គេ​អត់​មក​គឺ​ដោយសារ​យើង​បាន​ចង​លក្ខខណ្ឌ​ជាប់​ទៅលើ​បញ្ហា​កូ​វីដ​១៩ ដោយ​ឲ្យ​គេ​មក តែ​តម្រូវ​ឲ្យ​គេ​យកលុយ​មក​ដំកល់ទុក​ក្នុង​ធនាគារ​រាប់ពាន់​ដុល្លារ​សំរាប់​ព្យាបាល​ជំងឺ​កូ​វីដ ១៩ ពេល​កើត​ជំងឺ​នេះ​ជាយថាហេតុ​។ ត្រូវ​ចូល​តាមដាន​ជំងឺ​នេះ​១៤​ថ្ងៃ​ថែមទៀត​។ នេះ​ជា​ឧបសគ្គ​ធំ​ដែល​គេ​មិន​មក បើ​ជើងមេឃ​បើកចំហ​ធំ​យ៉ាងណាក៏ដោយ​។ ក៏ប៉ុន្តែ​មន្ត្រី​រូបនេះ​បាន​បង្ហើប​ប្រាប់ថា ក្រសួង​កំពុងតែ​រិះរក​វិធី​ផ្សេងទៀត ដើម្បី​ដោះស្រាយ​អោយ​ភ្ញៀវ​អន្តរជាតិ​មក​កម្ពុជា បាន​ក្នុង​កំ​រឹត​ធូ​ស្រាល​ជាង​លក្ខខណ្ឌ​ខាងលើនេះ​។

​អ្នកនាំពាក្យ​រូបនេះ​បាន​លើកឡើងថា យើង​កំពុង​រក​ច្រក​មួយ​ទាក់ទង​ទ្វេរ​ភាគី​ឫ​ត្រីភាគី​រវាង​ប្រទេស​ណាមួយ ដើម្បី​ឲ្យ​ប្រជាជន​គេ​មកលេង​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា​អាច​ទៅលេង​ប្រទេស​នោះបាន​វិញ ក្នុង​កំរិត​មិន​តឹងតែង​ឫ​រឹត​ត្បឹ​ត​ទៅវិញទៅមក​។ បញ្ហា​នេះ ក្រសួង​កំពុង​សិក្សា​និង​ពិចារណា​ដោះស្រាយ​ក្នុងពេល​ឆាប់ៗ​នេះ​។ ក៏ប៉ុន្តែ​មន្ត្រី​រូបនេះ បាន​សរសើរ​ដល់​ទេសចរ​ក្នុងស្រុក និង​ជនបរទេស​ដែល​បានរស់នៅ​កម្ពុជា មាន​សកម្មភាព​បាន​ដើរលេង​កំសាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ជាច្រើន ជួយ​លើកស្ទួយ​ជីវភាព​សហគមន៍​ទេសចរណ៍​បាន​មួយ​កំ​រឹត​ផងដែរ​។​

សូមរំលឹកថា តាមរបាយការណ៍​ផ្លូវការ​ពីក្រសួងទេសចរណ៍​ដែលបាន​ចេញផ្សាយ​នៅថ្ងៃនេះ បានឲ្យដឹងថា នៅរយៈពេល ៤ខែ ដើមឆ្នាំ២០២០នេះ ចំនួនទេសចរ​អន្តរជាតិ​ដែលបានធ្វើដំណើរ​ចូលមកកាន់​កម្ពុជា​មាន​ចំនួនតែប្រមាណ​ជាង ១,១លាននាក់​ប៉ុណ្ណោះ ខណៈដែល​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៩ មានរហូតដល់​ទៅជាង ២,​៤លាន​នាក់ ពោលគឺមានការធ្លាក់ចុះប្រមាណជាង ១,២លាន​នាក់ គិតជា​អត្រាភាគរយ​ គឺធ្លាក់ចុះ​រហូត​ដល់ ៥២%។

បើមើលទៅលើ​របាយការណ៍ បង្ហាញថា នៅក្នុងរយៈពេល​៤ខែដើមឆ្នាំនេះ ចំនួន​ទេសភ្ញៀវទេសចរ​អន្តរជាតិ​ធ្លាក់ចុះខ្លាំងជាងគេ គឺនៅក្នុងខែមេសា និងខែ​មីនា។ ដោយខែមេសា ធ្លាក់ចុះចំនួនទេសចរ​អន្តរជាតិ​រហូតដល់ទៅជាង ៩៩%ឯណោះ ខណៈដែលខែ​មីនា​ធ្លាក់ចុះជិត ៦៥%។

​ទោះជា​យ៉ាងណា ការធ្លាក់ចុះ​វិស័យ​ទេសចរណ៍​និង​ឱនភាព​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​វិបត្តិ​កូ​វីដ​នេះ មិនមែន​មានតែ​កម្ពុជា ជា​អត្តនោម័ត​នោះទេ​។ វា​ជា​សត្យានុម័ត​លើ​សកលលោក​ទាំងមូល គ្មាន​ប្រទេស​ណា​ថា​មិន​រង​ផលប៉ះពាល់​នោះទេ​។ ពិសេស​ផ្នែក​ឯកជន​ក្នុង​វិស័យនេះ បាន​បាត់​ផលប្រយោជន៍​យ៉ាងធ្ងន់ធ្ងរ​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ