Trending now

ភ្ញៀវទេសចរបរទេសគាំទ្រ នៅពេលទស្សនាការសម្តែងសិល្បៈចែវ (Cheo) – សិល្បៈល្ខោនប្រពៃណីពិសេស របស់ជនជាតិវៀតណាម

14:55 | 28/02/2023 យោងតាមកាសែតរូបថតវៀតណាម

បង្កើតឡើង​តាំងពី​សតវត្សរ៍ទី ១០ ​ ចែវ (Cheo) គឺជាទម្រង់​​​សិល្បៈល្ខោនប្រជាប្រិយ​ពិសេស និងដើរ​តួនាទី​​សំខាន់​ៗ ក្នុង​ជីវិត​វប្បធម៌និង​ស្មារតី​របស់ជនជាតិ​វៀតណាម។ ឆ្លងកាត់​ពេល​វេលា ​ទម្រង់សិល្បៈល្ខោនប្រភេទ​នេះ​បាន​ពេញ​និយម​ ​ក្នុងតំបន់​ជនបទនៃតំបន់ដី​សណ្តទន្លេហុង (Hong) ហើយ​រីក​ចម្រើន​នៅ​តំបន់ខ្ពស់​រាបភាគខាងជើង ​​និងខាង​ជើង​នៃ​ភាគ​កណ្តាល។​ ដោយ​តំលៃ​សិល្បៈ ពិសេស ​ចម្រៀងចែវ (Cheo) កំពុង​បានប្រទេស​វៀតណាម​ស្រាវជ្រាវ​និង​កសាង​សំណុំរឿង ​និង​ជម្រាបជូនអង្គការ​ UNESCO ដើម្បីទទួល​ស្គាល់​ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។

នៅលើ​ខ្នងភ្នំ​បូកគោ នឹង​មានរូប​ព្រះពុទ្ធ​បដិមា​កម្ពស់​១០៨​ម៉ែត្រ នៅលើ​ខ្នងភ្នំ​បូកគោ នឹង​មានរូប​ព្រះពុទ្ធ​បដិមា​កម្ពស់​១០៨​ម៉ែត្រ
ការ​ប្រារព្ធ​ខួប​លើក​ទី​៣៥​នៃ​ការ​សម្រេច​ចិត្ត​របស់​អង្គការ UNESCO លើក​តម្កើង​លោក​ប្រធាន​ហូជីមិញ ការ​ប្រារព្ធ​ខួប​លើក​ទី​៣៥​នៃ​ការ​សម្រេច​ចិត្ត​របស់​អង្គការ UNESCO លើក​តម្កើង​លោក​ប្រធាន​ហូជីមិញ
ភូមិឃួក (Khuoc) បានស្គាល់ដោយមានប្រពៃណីចម្រៀងចែវ (Cheo) ល្បីល្បាញបំផុត នៅខេត្ត ថាយប៊ិញ (Thai Binh)។ រូបថត៖ ខាញឡុង
ភូមិឃួក (Khuoc) បានស្គាល់ដោយមានប្រពៃណីចម្រៀងចែវ (Cheo) ល្បីល្បាញបំផុត នៅខេត្ត ថាយប៊ិញ (Thai Binh)។ រូបថត៖ ខាញឡុង

ពីការសម្តែង​ចម្រៀង​ចែវ (Cheo) នៅឯទីធ្លាអារាម រហូតដល់​ការសម្តែងចម្រៀង​ចែវ (Cheo) នៅ​ឆាក នាសម័យទំនើប​

​យោង​តាម​ឯកសារ​ស្រាវជ្រាវ​ជាច្រើន​ដែលបានបន្សល់មក​ ចម្រៀងចែវ (Cheo) ​មាន​ប្រភពដើមពីរាជធានី ហ័រ​លឺ (Hoa Lu) ខេត្ត និញ​ប៊ិញ (Ninh Binh) នៅក្នុងសតវត្សរ៍​ទី ១០ និង​លោកស្រី​ ផាម​ធី​ត្រឹន (Pham Thi Tran) ជាស្ថាបនិក​ ​និង​ជា​អ្នកចម្រៀង​​ល្បី​ល្បាញ​ម្នាក់ ដែល​បាន​សម្តែង​​ក្នុង​រាជវាំង​នារាជកាល​ ឌីញ (Dinh) ។ ពី​រាជធានី​ ហ័រលឺ (Hoa Lu) ចម្រៀង​ចែវ (Cheo) ​បាន​រីក​ចម្រើន នៅវាល​​ដី​សណ្តភាគខាងជើង និង​រីក​ចម្រើន​យ៉ាង​ខ្លាំង​បំផុតនៅ​ខេត្ត​មួយ​ចំនួន​ ដូចជា ខេត្ត​ថាយ​ប៊ិញ (Thai Binh) ​ ហាយ​ផុង (Hai Phong) ហាណាម (Ha Nam) ​ ហ៊ឹង​អៀន (Hung Yen) ហាណូយ (Ha Noi) ...ហើយរីក​រាល​ដាល​ទៅដល់តំបន់​ភ្នំ​​នៃភាគខាងជើង​ (Bac Bo) និង​ខាង​ជើង​នៃ​ភាគ​កណ្តាល។

ទោះ​បី​ខេត្ត​និញប៊ិញ (Ninh Binh) ​បាន​ចាត់ទុក​ជាស្រុក​កណើត​នៃ​​​ចម្រៀង​ចែវ (Cheo ប៉ុន្តែ​ភូមិ​ឃួក (Khuoc) ស្ថិត​នៅ​ឃុំ​ផុង​ចូវ (Phong Chau) ស្រុក​ដុង​ហ៊ឹង (Dong Hung) ខេត្ត​ថាយ​ប៊ិញ (Thai Binh) ទើបជាទីកន្លែងមាន​ចលនា​សម្តែងចម្រៀង​​​ចែវ (Cheo) ប្រពៃណីខ្លាំងក្លា​​បំផុត ហើយបច្ចប្បន្ននេះ ភូមិ​នេះរក្សាទំនុកចម្រៀងចែវ (Cheo) ពិសេសជាច្រើន។ ភូមិ ​ឃួក (Khuoc) ​ជាតំបន់មួយ​ក្នុង​ចំណោម​​តំបន់ទាំង៧​ ដែលមានការសម្ដែងចម្រៀងចែវ​(Cheo) ដ៏ល្បី​ល្បាញ​ នៅ​ភាគខាង​ជើង​ ចាប់​តាំង​ពី​សតវត្សរ៍ទី ១៩។ កាលពីមុន​ ​ចម្រៀង​ចែវ (Cheo) នៅភូមិ​ឃួក (Khuoc) ​ធ្លាប់បាន​សម្តែង​ក្នុងរាជវាំង និង​​បាន​សិល្បករ សិល្បការនី​នាំទៅសម្តែងនៅ​តំបន់​ផ្សេងៗជាច្រើនទៀត។

ការសម្តែង​ចម្រៀងចែវ (Cheo) ​នៅ​ទីធ្លាអារាម​ គីមលៀន (Kim Lien) (ខណ្ឌដុង​ដា (Dong Da) រដ្ឋធានី ហាណូយ (Ha Noi)) ។ រូបថត៖ ខាញ​ឡុង
ការសម្តែង​ចម្រៀងចែវ (Cheo) ​នៅ​ទីធ្លាអារាម​ គីមលៀន (Kim Lien) (ខណ្ឌដុង​ដា (Dong Da) រដ្ឋធានី ហាណូយ (Ha Noi)) ។ រូបថត៖ ខាញ​ឡុង

យោង​តាម​លោក ប៊ុយ​វ៉ាន់​រ (Bui Van Ro) ប្រធាន​ក្លឹម​​ចម្រៀង​ចែវ (Cheo) ប្រពៃណី​ភូមិ​ ​ឃួក (Khuoc) បាន​ឲ្យ​ដឹង​ថា ក្នុងសម័យឧបត្ថម្ភធន​ ខណៈសេដ្ឋកិច្ច​មានភាពលំបាក ជាច្រើន ​គ្រួសារភាគច្រើន​បានស្តាប់ចម្រៀង​​ចែវ (Cheo) ត្រឹមតែតាម​រយៈ វិទ្យសម្លេងវៀ​តណាម​តែ​ប៉ុណ្ណោះ ពិបាកនឹងបានទស្សនាផ្ទាល់ សម្តែង​ចម្រៀង​ចែវ (Cheo) ​ពីអ្នកជំនាញណាស់​។ ហេតុដូច្នេះ នៅពេល​ទំនេរ ​បងប្អូន​កសិករ​តែងតែក្រាល កន្ទែល​នៅកណ្តាល​ទីធ្លា​អារាម ​ដើម្បីសម្ដែងចម្រៀង​ចែវ​(Cheo) ​ឲ្យអស់ពីចំណូល​ចំណង់​ចិត្តដែលចង់របស់ពួកគេ។ ដោយសិល្បករ សិល្បការិនី​ ចម្រៀង​ចែវមិនជំនាញទាំងនោះ​បាន​រួម​ចំណែក​ជាច្រើន​ក្នុង​​ការ​រក្សា​និង​អភិវឌ្ឍ​ចម្រៀង​ចែវ​នៅ​ភូមិ​ឃួក (Khuoc) និយាយរួម ​និង​ចម្រៀងចែវ​ប្រពៃណី​វៀតណាម​និយាយដោយ​ឡែក រហូតដល់​បច្ចុប្បន្ននេះ។

កាល​ពី​មុន ចម្រៀង​​ចែវ (Cheo) តែងតែ​សម្តែង​នៅ​ទីធ្លាអារាម ទីធ្លាវត្តនិង​ទីធ្លាផ្ទះរបស់​អ្នក​មាន។ ឆាក​សម្តែងចម្រៀងចែវ (Cheo) មានតែ​កន្ទែល​មួយ​ដែល​បាន​ក្រាល​នៅ​កណ្តាល​ទីធ្លា ផ្ទៃខាង​ក្រោយគឺ​វាំងនន់​តូចមួយ។ សិក្បករ សិល្បការនី​សម្តែង​លើ​​កន្ទែល តន្រ្តីករ​អង្គុយ​នៅសង្ខាង​កន្ទែល ទស្សនិកជនអាច​ឈរ​និង​មើល​ការសម្តែង​ ពីខាងមុខ និង​សង្ខាងកន្ទែល។

ខុស​នឹងប្រភេទ​​​សិល្បៈប្រជាប្រិយផ្សេងទៀត ​ចម្រៀងចែវ (Cheo) គឺ​ជា​ប្រភេទសិល្បៈល្ខោនដែលពោរពេញ​ទៅ​ដោយ​​លក្ខណៈជាតិ ដោយ​ការ​រួម​ផ្សំ​​បណ្ដាកត្តាដូចជាការច្រៀង​ រាំ តន្ត្រី ល្ខោនយ៉ាង​​ពិសេស។ ចម្រៀង​ចែវ (Cheo) គឺជា ប្រភេទចម្រៀងសម្ដែងនៅលើឆាក ដែលអាចជាចម្រៀង ទោល ឬចម្រៀងគូ ឬចម្រៀងជាពួក។ ​

ភ្ញៀវទេសចរជួបប្រាស្រ័យនិងស្វែងយល់នូវសិល្បៈចែវ (Cheo) ជាមួយសិល្បករ សិល្បការិនី។ រូបថត៖ ថាញយ៉ាង
ភ្ញៀវទេសចរជួបប្រាស្រ័យនិងស្វែងយល់នូវសិល្បៈចែវ (Cheo) ជាមួយសិល្បករ សិល្បការិនី។ រូបថត៖ ថាញយ៉ាង

លំនាំបទភ្លេង នៃចម្រៀងចែវ (Cheo) ​គឺ​ស័ក្តិសម​នឹង​សំឡេងធម្មជាតិ​និង​ភាសា​របស់​ជនជាតិ​វៀតណាម។ ការសម្តែងចម្រៀងចែវ (Cheo) មួយរឿងបានប្រព្រឹត្តទៅ ក្នុងរយៈពេលប្រហែល ២ ម៉ោង។ ខណៈពេលសម្តែង ចម្រៀងចែវ (Cheo) តម្រូវ ឱ្យសិល្បករ សិល្បការិនី​បង្ហាញ​គ្រប់ជំនាញ​ទាំង​ច្រៀង រាំ សម្តែង ​លើលំនាំបទភ្លេងដែល​បានតន្រ្តីករប្រគំឡើង ដោយ ប្រើឧបករណ៍ភ្លេអជាច្រើន ដូចជា ស្គរ ត្រដោក ខ្លុយ ចាប៉ីខ្សែពីរ ឃឹម…បង្កើតជាសូរសំនៀងយ៉ាងពីរោះរណ្ដំ។

ជាពិសេស ​កន្លែង​បណ្តុះ​បណ្តាល​​សិល្បករ សិល្បករីនី​ ចម្រៀង​ចែវ (Cheo) ល្បី​របស់​វៀតណាម ដូចជា៖ សិល្បករ ស្វឹន​ហ៊ីញ (Xuan Hinh) សិល្បករ គ្វឹក​ទ្រឿង (Quoc Truong) សិល្បការិនី ថាញ​ង័ន (Thanh Ngoan) សិល្បករ ទឹឡុង (Tu Long) សិល្បការិនី ធូហៀន (Thu Huyen) …គឺជាមហាវិទ្យាល័យល្ខោន​ច្រៀង ​នៃសាកលវវិទ្យាល័យល្ខោនសម្តែង ភាពយន្តហាណូយ (Ha Noi) ទីនេះ​គឺជា​​កន្លែង​បណ្តុះ​បណ្តាលលិល្បៈ​ចម្រៀងចែវ (Cheo) ប្រកបដោយ​វិធីសាស្ត្រ​និង​ភាពជំនាញ។ និស្សិត​រៀន​ឯកទេសសម្តែង​ចម្រៀង​ចែវ (Cheo) បាន​បណ្តុះ​​បណ្តាល​កក្នុង​រយៈពេល ៤ ឆ្នាំ ដើម្បី​មាន​ចំណេះដឹង​​ និងមូលដ្ឋាន​គ្រឹះដ៏គ្រប់​គ្រាន់​សម្រាប់​ការ​សម្តែងចម្រៀងចែវ (Cheo) ដូចជា បំណិន​ច្រៀង​ រាំ សម្តែងចម្រៀង​​ចែវ (Cheo)។ រីឯតន្ត្រីករចែវ (Cheo) ​នឹង​បាន​រៀនពី​ចំណេះដឹង​មូល​ដ្ឋាន​អំពី​ឧបករណ៍ភ្លេង និងលំនាំបទភ្លេង​ប្រគំជាមួយនឹង​ ​​រឿងនៃចម្រៀងចែវ (Cheo)។ ហេតុ​ដូច្នេះ កន្លែង​នោះ​គឺជា​កន្លែង​បណ្តុះបណ្តាលនិង​ផ្គត់ផ្គង់​ប្រភពសិល្បករ សិល្បការិនី​សម្រប់​​​ក្រុមចម្រៀង​​ចែវ (Cheo) និង​រោង​ល្ខោន​ចែវ (Cheo) នៅទូទាំងប្រទេស។

ក្រៅពីការបណ្តុះបណ្តាលជំនាញខាងច្រៀង មហាវិទ្យាល័យល្ខោនសម្តែងនិងភាពយន្តនៅទាំងបណ្ដុះបណ្ដាលជំនាញតន្រ្តីករក្នុងការសម្ដែងចម្រៀងចែវ។ រូបថត៖ ខាញឡុង
ក្រៅពីការបណ្តុះបណ្តាលជំនាញខាងច្រៀង មហាវិទ្យាល័យល្ខោនសម្តែងនិងភាពយន្តនៅទាំងបណ្ដុះបណ្ដាលជំនាញតន្រ្តីករក្នុងការសម្ដែងចម្រៀងចែវ។ រូបថត៖ ខាញឡុង

សិល្បករ​ឆ្នើម ឡេ​វ៉ាន់​តួន (Le Van Tuan) អ្នក​​ដឹក​នាំរឿង​សិល្បៈនៃ​រោង​ល្ខោន​ចែវ (Cheo) ​បាន​និយាយឲ្យ​ដឹង​ថា៖ “ការ​បណ្តុះ​បណ្តាល​សិល្បករ សិល្បការិនី​ និងតន្ត្រី​ករ​ចម្រៀងចែវ (Cheo) ជំនាញ​ជា​ការងារសំខាន់​ណាស់ ពីព្រោះ​វា​ជួយ​រោងល្ខោនចែវ (Cheo) រៀបចំ​រឿងសំដែងដ៏ល្អជាច្រើន ​ដើម្បីបម្រើទស្សនិកជន”។

ទន្ទឹម​នឹង​ការ​បណ្តុះ​បណ្តាសិល្បករ សិល្បការិនី​ជាន់​ក្រោយៗ ការ​​នាំសិល្បៈ​​ចែវ (Cheo) បញ្ចូល​ក្នុងលំហរ​វប្បធម៌សហសម័យ ដើម្បីជួយ​ប្រជាជន​យល់​ដឹង​និង​ស្រឡាញ់​សិល្បៈប្រភទនេះ ​ក៏ទទួល​ការ​យក​ចិត្តទុក​ដាក់​និងគាំទ្រ​ពី​ប្រជាជន​ជាច្រើន​ផងដែរ។ ថ្មី​ៗ នេះ​ ក្រុម​យុវជន​​ស្រឡាញ់​សិល្បៈសម្តែង​ប្រជាប្រិយ​វៀតណាម​បាន​​សាកល្បង​គម្រោង​សហគមន៍មួយ​ចំនួន​ចំពោះ​ចម្រៀងចែវ (Cheo)។ ជាគំរូ​គឺ​គម្រោង​សម្តែង​រាត្រី “សម្លេង​ស្គរ​ចែវ (Cheo) ” បាន​សម្តែង​នៅ​ទីធ្លា​អារាម​ គីម​លៀន (Kim Lien) បានរៀបចំដោយ​ក្រុម​យុវជន​កើតក្នុង​ទសវត្សរិ៍ ១៩៩០ និង​​ ២០០០ ដែល​មាន​ចំណូល​ចំណង់​ចិត្ត​នឹង​វប្បធម៌ប្រពៃណី​វៀតណាម បានសហការ​ជាមួយ​​សិល្បករ សិល្បការិនី​នៃរោង​ល្ខោន ចែវ (Cheo) វៀតណាម​។ ក្នុងរយៈពេល ២ ម៉ោង​ កាសម្តែង​នេះ​បាន​ចែក​ជា ៣ វគ្គ ដូចជា វគ្គទី ១ ណែនាំអំពី​ភូមិ ចែវ (Cheo) ដើម្បី​ទស្សនិកជន​មាន​ចំណេះដឹង​មូលដ្ឋាន​អំពី​តួអង្គ​ចំនួន ៥ ប្រភេទក្នុងចម្រៀង​ចែវ (Cheo) វគ្គ​ទីពីរទស្សនិកជន​​សាកល្បងដើរ​តួអង្គ​ក្នុង​រឿង​ចែវ​ (Cheo)​ដើម្បីទស្សនិកជនអាចយល់បន្ថែមពីតួអង្គក្នុ​ង​ចម្រៀង​ចែវ (Cheo) វគ្គទី ៣ ​សម្តែង​ឈុត​សម្តែងមួយ​ក្នុង​​រឿង​ចែវ ក្វាន​អ៉ឹមធីគីញ (Quan Am Thi Kinh) ​បាន​សម្តែង​ដោយសិល្បករ សិល្បការិនីចម្រៀង​​ចែវ​ (Cheo)។

ក្រៅពី​គ្រោង​​​រៀបចំ​ការសម្តែង យុវជន​មួយ​ចំនួន​ទៀត​បាន​នាំ​សិល្បៈ​ចែវ (Cheo) ​ឲ្យកាន់តែ​ស្និទស្នាល​នឹង​ជីវភាព​សហសម័យ តាម​រយៈ​ប្រើប្រាស់កម្មវិធី​ឌីជីថូល​ក្នុង​ការរចនា​គំនូរតួអង្គ​ចម្រៀងចែវ (Cheo) ដែល​មាន​រចនាបទ​​វិចិត្រសិល្បៈសម័យ​ទំនើប។

លោកស្រី ទ្រឿង​ធី​ហុង​ហាញ (Truong Thi Hong Hanh) នាយិការីមន្ទីរវប្បធម៌ កីឡា និង​ទេសចរ​ណ៍ខេត្ត​ ថាយ​ប៊ិញ (Thai Binh) អង្គការមួយ​ដែល​បាន​ប្រគល់​​ភារកិច្ចកសាង​សំណុំរឿង “សិល្បៈចែវ (Cheo) តំបន់​​ដីសណ្ត​ទន្លេ​ហ៊ុង (Hong) ” បានឲ្យ​ដឹង​ថា គោល​ដៅ​រហូតដល់​ចុង​ឆ្នាំ ២០២៥ នឹង​សម្រេច​​​ការកសាង​សំណុំរឿង​ “សិល្បៈចែវតំបន់ដី​​សណ្ត​ទន្លេ​ហ៊ុង (Hong) ” ដើម្បីផ្ញើ​ជូន​​​អង្គការ UNESCO ទទួល​ស្គាល់ ជាបេតិកភណ្ឌ​វប្បធម៌ពិភពលោក។

ការយកចិត្តទុកដាក់របស់រដ្ឋ និង​ការចូលរួម​យ៉ាង​សកម្ម​របស់​ប្រជាជន​​ក្នុង​ការ​ច្រៀង សម្តែង អភិរក្ស​សិល្បៈចែវ (Cheo) គឺជា​​ការងារចាំ​បាច់ ដើម្បី​អភិរក្ស និងអភិវឌ្ឍ ​សិល្បៈចែវ (Cheo) ប្រពៃណី​ដ៏ល្បីល្បាញ​របស់​ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ក៏ជា​ការ​ខិត​ខំប្រឹង​ប្រែង​និងសកម្មភាព​ជាក់ស្តែង​​បាន​បង្ហាញ​ថា វៀតណាម​ត្រៀម​ខ្លួន​និង​ខិត​ខំប្រឹង​ប្រែង​អស់​ពីសមត្ថកិច្ច ដើម្បី​សិល្បៈចែវ (Cheo) បាន​អង្គការ UNESSCO ទទួល​ស្គាល់​និង​លើក​តំកើង​សិល្បៈចែវ (Cheo)ជា​​បេតិកភណ្ឌ​វប្បធម៌ពិភពលោក នាពេល​ឆាប់ៗ ខាង​មុខ​នេះ៕

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤