នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Ho Duc Phoc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមបានទទួលជួបលោកស្រី Oh Youngju ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំវៀតណាម និងគណៈប្រតិភូ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះនៅមានថ្នាក់ដឹកនាំអង្គភាពមួយចំនួននៃក្រសួងហិរញ្ញវត្ថុ។
![]() |
លោករដ្ឋមន្ត្រី Ho Duc Phoc បានស្វាគមន៍លោកស្រី Oh Youngju និងគណៈប្រតិភូស្ថានទូតកូរ៉េខាងត្បូង ដែលមកបំពេញទស្សនកិច្ចការងារនៅក្រសួងហិរញ្ញវត្ថុវៀតណាម ( រូបថត៖ mof.gov.vn) |
បច្ចុប្បន្ននេះ កូរ៉េខាងត្បូងគឺជាប្រទេសជាប់ចំណាត់ថ្នាក់ទីមួយលើចំនួនទុនវិនិយោគ FDI ចូលមកវៀតណាមដែលមានទុនវិនិយោគចុះបញ្ជីជិត ៨២ ពាន់លានដុល្លារ។
សម្រាប់កម្ចីទុន ODA កូរ៉េខាងត្បូងជាប្រទេសអាស៊ីឈរលំដាប់ទីពីរអាស៊ីដែលវិនិយោគចូលមកវៀតណាម។ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៦១ ជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង។ សាជីវកម្មសេដ្ឋកិច្ចធំៗជាច្រើនរបស់ប្រទេសកូរ៉េខាងត្បូងបានវិនិយោគលើការផលិត និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម មានជាអាថ៍ ក្រុមហ៊ុន Samsung , Lotte និង Hyundai... លោករដ្ឋមន្ត្រី Ho Duc Phoc សង្ឃឹមថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍបន្ថែមទៀត។ លោកសង្ឃឹមថា ការសម្របសម្រួលរវាងក្រសួងហិរញ្ញវត្ថុ និងស្ថានទូតកូរ៉េខាងត្បូងនឹងក្លាយជាស្ពានតភ្ជាប់សម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព។
លោកស្រី Oh Youngju បានវាយតម្លៃថា “វៀតណាមនិងកូរ៉េខាងត្បូង គឺជាដៃគូធំបំផុតរបស់គ្នាទៅវិញទៅមក ហើយនឹងអភិវឌ្ឍនិងសហការគ្នាកាន់តែជិតស្និទ្ធនាពេលអនាគត។ សហគ្រាសទាំងឡាយរបស់កូរ៉េខាងត្បូងបានធ្វើវិនិយោគនៅវៀតណាម ហើយតាមរយៈសកម្មភាពវិនិយោគបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីរ។ នាពេលខាងមុខ ភាគីទាំងពីរគួរតែបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតដើម្បីគាំទ្រសហគ្រាសចូលមកបណ្តាក់ទុនផលិតកម្ម និងធ្វើអាជីវកម្មនៅវៀតណាម។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Ho Duc Phoc និងលោកស្រីឯកអគ្គរដ្ឋទូត Oh Youngju ក៏បានផ្លាស់ប្តូរយោបល់លើខ្លឹមសារជាច្រើនអំពីកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងរៀបចំសន្និសីទអគ្គនាយកដ្ឋានពន្ធដារ និងគយ; រៀបចំកិច្ចសន្ទនាគោលនយោបាយពន្ធ និងគយជាមួយសហគ្រាសកូរ៉េខាងត្បូង; កម្ចីទុន ODA និងចែករំលែកការលំបាក និងបញ្ហាប្រឈមអំពីពន្ធដា.....៕
មតិពីមិត្តអ្នកអាន