Trending now

ទិញអំបិលដើមឆ្នាំ - ទម្លាប់ល្អរបស់ជនជាតិវៀតណាម មានលក្ខណៈមនុស្សសាស្ត្រ ជាមួយនឹងបំណអប្រាថ្នាសម្បូរសប្បាយនិងសុភមង្គមក្នុងឆ្នាំថ្មី

07:00 | 25/01/2023 យោងតាមវិទ្យុសំលេងវៀតណាម

“ទិញអំបិលដើមឆ្នាំ ទិញកំបោរចុងឆ្នាំ” គឺជាទំនៀមទម្លាប់ដែលមានតាំងពីច្រើនជំនាន់មកហើយ ហើយបច្ចុប្បន្នត្រូវបានជនជាតិវៀតណាមរក្សា។

តើខ្ញុំទទួលបានអ្វីកាលពីឆ្នាំមុន? តើខ្ញុំទទួលបានអ្វីកាលពីឆ្នាំមុន?
ខេត្ត Vinh Phuc៖ ការលើកកម្ពស់ប្រសិទ្ធភាពនៃការទូតរវាងប្រជាជន និងប្រជាជន ខេត្ត Vinh Phuc៖ ការលើកកម្ពស់ប្រសិទ្ធភាពនៃការទូតរវាងប្រជាជន និងប្រជាជន
បន្ទាប់ពីនាំយកអំបិលមកផ្ទះ គេតែងតែបែងចែកវាទៅជាថង់តូចៗ ឬដាក់ក្នុងកញ្ចប់ក្រហម ដើម្បីងាយស្រួលទុកដាក់។ អាជីវករនឹងទុកថង់អំបិលនៅតូបដោយសង្ឃឹមថានឹងទាក់ទាញអតិថិជន ហើយអ្នកធ្វើដំណើរឆ្ងាយក៏នឹងដាក់ក្នុងវ៉ាលីខ្លះដើម្បីធ្វើដំណើរប្រកបដោយសុវត្ថិភាព
បន្ទាប់ពីនាំយកអំបិលមកផ្ទះ គេតែងតែបែងចែកវាទៅជាថង់តូចៗ ឬដាក់ក្នុងកញ្ចប់ក្រហម ដើម្បីងាយស្រួលទុកដាក់។ អាជីវករនឹងទុកថង់អំបិលនៅតូបដោយសង្ឃឹមថានឹងទាក់ទាញអតិថិជន ហើយអ្នកធ្វើដំណើរឆ្ងាយក៏នឹងដាក់ក្នុងវ៉ាលីខ្លះដើម្បីធ្វើដំណើរប្រកបដោយសុវត្ថិភាព

ដូច្នេះហើយ បន្ទាប់ពីពេលវេលាឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី អ្នកលក់អំបិលចូលឆ្នាំថ្មីនៅទីក្រុងហាណូយបានទៅកន្លែងដូចជា វត្ត Tran Quoc វិហារ Ngoc Son វត្ត Quan Su និងតំបន់បឹង Hoan Kiem ... ដើម្បីលក់វត្ថុសំណាងនេះ។ អំបិលត្រូវបានខ្ចប់ក្នុងថង់ពណ៌ក្រហមតូចៗ ដែលអាចមានជាមួយដែកកេះមួយដែរ។

តាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិវៀតណាម អំបិលគឺជាគ្រឿងផ្សំសំខាន់ទីពីរមិនអាចខ្វះបានរបស់ជនជាតិវៀតណាមបន្ទាប់ពីបាយ។ អំបិលពណ៌ស គឺជារួមបញ្ចូលនៃស្ថានសួគ៌ និងផែនដី ពណ៌សនៃអំបិលតំណាងឱ្យភាពស្អាតស្អំ ភាពបរិសុទ្ធ រសជាតិប្រៃនៃអំបិលមានឥទ្ធិពលនាំសំណាងក្នុងឆ្នាំថ្មី។ ក្រៅពីនេះ ទំនៀមទម្លាប់ទិញអំបិលនៅដើមឆ្នាំក៏មានសារៈសំខាន់ខ្លាំងក្នុងវប្បធម៌ធ្វើម្ហូបរបស់ជនជាតិវៀតណាម។ ហើយសំខាន់ជាងនេះទៅទៀតការទិញអំបិលនៅដើមឆ្នាំក៏មានន័យថាសូមជូនពរឱ្យមានភាពសម្បូរធូធារនិងភាពសុខដុមរមនាក្នុងគ្រួសារនិងទំនាក់ទំនងអាជីវកម្ម។ យោងតាមអ្នកស្រាវជ្រាវរឿងព្រេងនិទាន ការទិញ-លក់អំបិលនៅដើមឆ្នាំគឺជាទំនៀមទម្លាប់ដ៏ល្អដែលត្រូវបានរក្សាដោយប្រជាជននៅតំបន់ដីសណ្ដខាងជើង ហើយបានផ្សព្វផ្សាយដល់ក្មេងៗជំនាន់ក្រោយ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានសាមគ្គីភាពគាំទ្រប្រទេសគុយបានៅក្នុងកិច្ចប្រជុំនៃចលនាមិនចូលបក្សសម្ព័ន្ធ
ខេត្តបាក់និញ សិក្សាស្វែងយល់ពីបទពិសោធន៍អភិវឌ្ឍន៍សហករណ៍របស់ប្រទេសអ៊ីតាលី
លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី