Trending now

ទេសចរ​ក្នុង​ជាតិ​ជិត ១៦ ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស​

12:52 | 26/03/2021

ភ្ញៀវទេសចរ​ក្នុងស្រុក​ដែលមាន​ចំនួន​ជិត ១៥៨.០០០ នាក់​បាន​ទៅ​ទស្សនា​កម្សាន្ត​តំបន់​អេកូ​ទេសចរណ៍​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុង​សប្តាហ៍​ដំបូង​នៃ​ខែមិថុនា​ឆ្នាំ ២០២០។​

ទេសចរ​ក្នុង​ជាតិ​ជិត ១៦ ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស​

​តួលេខ​នេះ​ត្រូវបាន​បង្ហាញ​ដោយរ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីពេល​ថ្មីៗ​នេះ ខណៈដែល​លោក​បន្ថែម​ឲ្យ​ដឹងថា​ចំនួន​នេះ​បង្ហាញ​ពី​ការកើនឡើង​ប្រមាណ​ជា ២៤ ភាគរយ​បើ​ប្រៀបធៀប​នឹង​សប្តាហ៍​មុន​។​

​តំបន់ឆ្នេរ​សមុទ្រ​គឺជា​ទីតាំង​ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើនជាងគេ ខណៈដែល​ការ​ទៅ​ទស្សនា​កម្សាន្ត​ក្នុង​តំបន់​នានា​នៅ​ខេត្តបាត់ដំបង​មានការ​កើនឡើង​ប្រមាណ​ជា ១៣ ភាគរយ​។​

​លោក​បាន​បន្តថា​ចំនួន​អ្នក​ទៅ​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​ក៏មាន​ការកើនឡើង​ផងដែរ​។​

​ក្នុង​សប្តាហ៍​ដំបូង​នៃ​ខែ​នេះ ប្រទេស​កម្ពុជា​ទទួលបាន​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​បរទេស​ចំនួន ៣.៦៥៦ នាក់​ដែលជា​ការកើនឡើង​ប្រមាណ​ជា ៣០ ភាគរយ​។​

​ជើងហោះហើរ​តាមផ្លូវ​អាកាស​ដែលមាន​ចំនួន​តិចតួច វិធានការ​តឹងរ៉ឹង​នានា រួមទាំង​ទិ​ដ្ឋ​ការ ធានារ៉ាប់រង​សុខភាព​និង​ការចំណាយ​ដែល​ពាក់ព័ន្ធ​នានា គឺជា​កត្តា​ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មានការ​ធ្លាក់ចុះ​នាពេល​បច្ចុប្បន្ន​៕

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥