យុគសម័យ - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វិស័យទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងផ្ទះសួនចំការនៅទីក្រុង Da Lat (ខេត្ត Lam Dong) បានក្លាយជាកន្លែងភ្លឺស្វាងទាក់ទាញភ្ញៀវទេសចរ រួមចំណែកក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងស្រុក។
![]() |
![]() |
ភាពទាក់ទាញថ្មី
ពេលត្រឡប់មកទីក្រុង Da Lat ដើម្បីទេសចរជាមួយក្រុមគ្រួសារ លោកស្រី Dang Kim Thuy (រស់នៅខេត្ត Quang Tri) បានទៅលេងចម្ការដាំបន្លែ និងផ្កានៅភូមិ Van Thanh (សង្កាត់ទី៥ ទីក្រុង Da Lat)។ លោកស្រី Thuy បាននិយាយថា៖ “អាកាសធាតុ នៅទីក្រុង Da Lat ស័ក្តិសមសម្រាប់ការដាំផ្កាជាច្រើនប្រភេទ ប៉ុន្តែវិធីដែលប្រជាជនធ្វើទេសចរណ៍នៅចំការ ដែលធ្វើឱ្យយើងរំភើបចិត្តយ៉ាងខ្លាំងណាស់។ ផ្កាត្រូវបានគេដាំនៅតាមតំបន់នីមួយៗ ទោះបីមានច្រើនក៏មើលឃើញស្អាតណាស់។ កសិដ្ឋានដាំបន្លែ និងផ្កានៅភូមិផ្កា Van Thanh ជាកសិដ្ឋានដាំបន្លែលើទឹកដ៏ទំនើប កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែដោយមើលឃើញពីការកើនឡើងនៃតម្រូវការសម្រាប់អ្នកទស្សនា កសិដ្ឋាននេះបានប្តូរទៅជាគំរូទេសចរណ៍តាមសួនចំការ។
![]() |
ភ្ញៀវទេសចរទៅទស្សនាចម្ការដាំបន្លែ និងផ្កានៅភូមិផ្កា Van Thanh សង្កាត់ទី៥ ទីក្រុង Da Lat |
លោក Nguyen Van Duong នាយកក្រុមហ៊ុនទទួលខុសត្រូវមានកំរិតដាំបន្លែលើទឹក Da Lat (ម្ចាស់កសិដ្ឋាន) បានមានប្រសាសន៍ថា៖ “កាលពីឆ្នាំមុន ភ្ញៀវទេសចរមកចម្ការបន្លែ និងផ្កាគ្រាន់តែមកទស្សនាផ្កា ទិញផលិតផល ប៉ុន្តែឆ្នាំនេះភ្ញៀវទេសចរណ៍ អាចទទួលបានបទពិសោធន៍ពីការដាំបន្លែ និងផ្កាជាមួយកសិករក្នុងបរិវេណជិត ៦ ហិកតា។ ជាពិសេស ចំការផ្កាត្រូវបានបិទជិតគ្នា មានដំបូល ដូច្នេះភ្ញៀវអាចចូលទស្សនាបាន ទោះបីមានពន្លឺថ្ងៃ ឬភ្លៀងនោះទេ... លើសពីនេះ ពួកយើងបានសាងសង់ប្រព័ន្ធផ្លូវដើរ ផ្លាកសញ្ញា ចំណតរថយន្ត និងបង្គន់អនាម័យ ដើម្បីបង្កើតភាពងាយស្រួលបំផុតសម្រាប់ភ្ញៀវ”។
មិនត្រឹមតែផ្តោតលើការដាំបន្លែ និងផ្កា ដើម្បីបំពេញតម្រូវការនៃការទស្សនា និងថតរូបប៉ុណ្ណោះទេ កន្លែងទេសចរ Da Lat ក៏នាំយកសត្វ និងសត្វចិញ្ចឹម ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ផងដែរ ដូចជាកសិដ្ឋាន Puppy Farm (សង្កាត់ ទី ៧ ទីក្រុង Da Lat ) ទទួលភ្ញៀវរាប់រយនាក់ជារៀងរាល់ថ្ងៃ។
នៅចុងសប្តាហ៍ វិស្សមកាល និងបុណ្យចូលឆ្នាំថ្មី ចំនួនអ្នកទស្សនាកើនឡើងច្រើនដង ដោយសារការទាក់ទាញមកពីសត្វឆ្កែដ៏ទន់ភ្លន់ និងគួរឲ្យស្រលាញ់។ លើសពីនេះ ទីតាំងជាច្រើនទៀតដូចជា៖ កាហ្វេ Me Linh - Da Lat (ឃុំ Ta Nung) Moc Tra Farm (ឃុំ Xuan Truong) សួនចំការដាំ ផ្លែស្ត្របឺរី (សង្កាត់ ៧) សួនចំការដាំផ្កាកុលាប Le Van (សង្កាត់ ១០ ទីក្រុង Da Lat)… ក៏បានបង្កើតភាពទាក់ទាញជាមួយនឹងផលិតផលធម្មតា។
ឱកាសអភិវឌ្ឍន៍ទេសចរណ៍កាន់តែច្រើន
យោងតាមមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong មកទល់ពេលនេះ អង្គភាពចំនួន ៥ បានស្នើអនុវត្តគម្រោងវិនិយោគទេសចរណ៍កសិកម្ម ក្នុងនោះមាន៖ គម្រោងផលិតកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ រួមជាមួយនឹងវិស័យទេសចរណ៍កសិកម្ម Thao Nguyen; Anpha Farm គម្រោងផលិតកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់រួមផ្សំទេសចរណ៍កសិកម្ម An Nhien; គម្រោងគោលដៅទេសចរណ៍កសិកម្ម ១០០០; និងគម្រោងវិនិយោគទេសចរណ៍កសិកម្ម Malakai (នៅទីក្រុង Da Lat)។
ទេសចរណ៍កសិកម្មបម្រើភ្ញៀវទេសចរដោយឈរលើមូលដ្ឋាននៃសកម្មភាពផលិតកសិកម្ម។ សហគ្រាសផលិតកសិផលដែលចង់ទៅតាមទិសដៅនេះ បច្ចុប្បន្នកំពុងជួបការលំបាកក្នុងការប្រែប្រួលគោលបំណងប្រើប្រាស់ដី ដើម្បីសាងសង់សំណង់ដូចជា ចំណតរថយន្ត ផ្ទះដាក់តាំងផលិតផល បង្គន់អនាម័យសម្រាប់ភ្ញៀវទេសចរ។ ម៉្យាងទៀត សកម្មភាពសំខាន់គឺផលិតសិកម្ម ដូច្នេះការរួមផ្សំរវាងទេសចរណ៍នៅតែមិនមានជំនាញ ជាពិសេសខ្វះធនធានមនុស្សសម្រាប់សេវាកម្ម មគ្គុទ្ទេសក៍ជាដើម។
យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong លោក Pham S បច្ចុប្បន្នគំរូទេសចរណ៍កសិកម្មបានបញ្ជាក់ពីទិសដៅសមស្រប និងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ជួយលើកកំពស់តម្លៃរួមនៃឧស្សាហកម្មទេសចរណ៍ទាំងមូលក្នុងវិស័យកសិកម្ម។ ខេត្តនឹងរួមដំណើរជាមួយសហករណ៍ និងសហគ្រាស ដើម្បីគាំទ្រការកសាងគោលដៅទេសចរណ៍កសិកម្មប្រកបដោយគុណភាព ត្រៀមដោះស្រាយការលំបាក ដោយឈរលើការគោរពច្បាប់៕

មតិពីមិត្តអ្នកអាន