Trending now

អញ្ជើញទស្សនា Quang Binh (វៀតណាម) - គោលដៅទេសចរណ៍រូងភ្នំដ៏ស្រស់ស្អាតបំព្រង

10:38 | 05/01/2023 យោងតាមវិទ្យុសំលេងវៀតណាម

ខេត្ត Quang Binh ភាគកណ្តាលវៀតណាម ត្រូវបានគេស្គាល់ ជាទឹកដីនៃរូងភ្នំដ៏ធំសម្បើម ក្នុងនោះមាន Son Doong ដែលជារូងភ្នំធម្មជាតិដ៏ធំបំផុតនៅលើពិភពលោក។ ដោយទាញយកផលប្រយោជន៍ពីធនធានធម្មជាតិដ៏វិសេសវិសាលទាំងនេះ ខេត្ត Quang Binh បានជំរុញខ្លាំងការអភិវឌ្ឍទេសចរណ៍ ជាពិសេសគឺទួរទេសចរណ៍ទស្សនារូងភ្នំផងដែរ។

ប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep (វៀតណាម) ផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជា ប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep (វៀតណាម) ផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជា
ក្នុងឆ្នាំថ្មី ឆ្នាំ ២០២៣ ខេត្ត Quang Binh មានអ្វីពិសេសសម្រាប់ភ្ញៀវ? ក្នុងឆ្នាំថ្មី ឆ្នាំ ២០២៣ ខេត្ត Quang Binh មានអ្វីពិសេសសម្រាប់ភ្ញៀវ?
ឧទ្យានជាតិ Phong Nha Ke Bang ស្ថិតនៅភាគខាងជើងជួរភ្នំ Truong Son ស្រុក Bo Trach ខេត្ត Quang Binh ត្រូវបាន អង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក។ (រូបថត៖ travelsgcc)
ឧទ្យានជាតិ Phong Nha Ke Bang ស្ថិតនៅភាគខាងជើងជួរភ្នំ Truong Son ស្រុក Bo Trach ខេត្ត Quang Binh ត្រូវបាន អង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក។ (រូបថត៖ travelsgcc)

ខេត្ត Quang Binh ត្រូវបានប្រសិទ្ធនាមជា "ព្រះរាជាណាចក្រ" នៃរូងភ្នំ ជាមួយនឹងរូងភ្នំធំតូចជាង ៣០០ ដែលមានសម្រស់អាថ៌កំបាំង និងអស្ចារ្យដូចជា៖ Son Doong, Phong Nha, Thien Duong, Tien Son, រូងភ្នំ En និងរូងភ្នំ Toi។ ក្នុងនោះ ដោយមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីក្រុង Dong Hoi តាមភាគពាយព្យ ហើយមានចម្ងាយប្រមាណ ៥០០ គីឡូម៉ែត្រទៅតាមទិសខាងត្បូងនោះ ឧទ្យានជាតិ Phong Nha Ke Bang ស្ថិតនៅភាគខាងជើងជួរភ្នំ Truong Son ស្រុក Bo Trach ខេត្ត Quang Binh ត្រូវបាន អង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក។នេះគឺជាតំបន់ថ្មកំបោរមួយក្នុងចំណោមតំបន់ថ្មកំបោរធំបំផុតទាំងពីរនៅលើពិភពលោក ជាមួយផ្ទៃដីជាង ២ ម៉ឺនហិកតា។ លក្ខណៈដ៏វិសេសវិសាលនៃឧទ្យានជាតិនេះគឺជាទម្រង់ថ្មកំបោរបែប karst ដែលមានអាយុកាលកាលរាប់លានឆ្នាំ ជាមួយរូងភ្នំជាង ៣០០ និងប្រព័ន្ធទន្លេក្រោមដី។ អ្នកស្រី Nguyen Phuong Thanh ភ្ញៀវទេសចរម្នាក់មកពីខេត្ត Nghe An ដែលបានចូលរួមទួរទេសចរណ៍នៅខេត្ត Quang Binh បានចែករំលែកថា៖ “នាងខ្ញុំធ្លាប់បានចូលរួមដំណើរទស្សនា Phong Nha កាលពីមុនហើយ ប៉ុន្តែក្រោយពេលចូលរួមដំណើរទេសចរណ៍លើកនេះ នាងខ្ញុំមានអារម្មណ៍ថា នេះគឺជាដំណើរដ៏ខុសប្លែកបើប្រៀបធៀបនឹងដំណើរទស្សនាមុនៗ។យើងខ្ញុំបានធ្វើដំណើរឡើងភ្នំយ៉ាងសប្បាយរីករាយ ហើយបានទស្សនាកេរ្កិ៍ដំណែល និងទេសភាពថ្មីថ្មោងរបស់ Phong Nha ផងដែរ”។

ចាប់ពីដើមឆ្នាំ ២០២២ មក មជ្ឈមណ្ឌលទេសចរណ៍ Phong Nha - Ke Bang បានដាក់ឲ្យដំណើរការផលិតផលទេសចរណ៍ថ្មីមួយដែលមានឈ្មោះថា ស្វែងយល់ពីជម្រៅដ៏អាថ៌កំបាំងនៃរូងភ្នំ Phong Nha តាមរយៈទូកកាយ៉ាក។ លោក Nguyen Trung Thanh ភ្ញៀវទេសចរម្នាក់មកពីទីក្រុង Hue ខេត្ត Thua Thien Hue ដែលបានចូលរួមទួរទេសចរណ៍នេះ ចែករំលែកថា៖ “ខ្ញុំស្គាល់រូងភ្នំ Phong Nha រូងភ្នំ Son Doong និង រូងភ្នំ En ច្រើនហើយ ប៉ុន្តែមិនទាន់មានឱកាសទៅទស្សនាឡើយ ដោយសារជំងឺរាតត្បាតកូវីដ ១៩។ លើកនេះ ខ្ញុំបាននាំគ្រួសារទៅទស្សនារូងភ្នំ Phong Nha។ អស្ចារ្យណាស់ សេវាកម្មនៅទីនេះពិតជាល្អណាស់”។

ចាប់ពីពេលល្ងាច ភ្ញៀវទេសចរណ៍ជិះទូកកាយ៉ាក់ដោយខ្លួនឯងតាមដងទន្លេក្រោមដី ដែលវែងបំផុតនៅលើពិភពលោកនាបច្ចុប្បន្ន ដើម្បីទស្សនារូងភ្នំ Phong Nha គយគន់ផ្ទាំងថ្ម គយគន់ភាពស្រស់ស្អាតនៃរូងភ្នំ ក៏ដូចជាតួរសញ្ញារបស់ជនជាតិចាម្ប៉ាបុរាណ ដែលបានឆ្លាក់នៅលើច្រាំងថ្មចោទ ព្រមទាំងទស្សនាព្រៃធម្មជាតិ Phong Nha - Ke Bang និងបោះជំរុំតាមអូរ។ លោក Hoang Trung Thanh អនុប្រធានការិយាល័យអាជីវកម្ម នៃមជ្ឈមណ្ឌលទេសចរណ៍ Phong Nha - Ke Bang ខេត្ត Quang Binh បានឲ្យដឹងថា៖ “មជ្ឈមណ្ឌលទេសចរណ៍ Phong Nha - Ke Bang បានបង្កើតទួរទេសចរណ៍នេះ ដើម្បីធ្វើពិពិធកម្មប្រភេទទេសចរណ៍ និងជួយដល់ភ្ញៀវទេសចរទស្សនារូងភ្នំនារាត្រី។ កាលពីមុន នៅពេលមកទស្សនា Phong Nha ភ្ញៀវទេសចរតែងតែមានអារម្មណ៍រអែងចិត្តអំពីការស្នាក់នៅនាពេលយប់ ព្រោះថាគ្មានអ្វីលេងឡើយ។ ក្នុងឱកាសបុណ្យតេតឆ្នាំនេះ ភ្ញៀវទេសចរមានគោលដៅជាច្រើនដើម្បីទស្សនានៅ Phong Nha ផងដែរ”។

ក្រៅពីប្រព័ន្ធរូងភ្នំនៅមជ្ឈមណ្ឌលទេសចរណ៍ Phong Nha-Ke Bang នោះខេត្តQuang Binh ក៏មានគោលដៅដ៏ល្បីឈ្មោះផ្សេងទៀតគឺរូងភ្នំ Son Doong។ រូងភ្នំ Son Doong ត្រូវបានអ្នករុករកព្រៃឈើនៅ Phong Nha រកឃើញទ្វាររូបភ្នំនាឆ្នាំ ១៩៩០ ហើយដល់ឆ្នាំ ២០០៩ ក្រុមរុករករូងភ្នំអង់គ្លេស និងវៀតណាម (The British Vietnam Caving Expedition Team) ដឹកនាំដោយលោក Howard Limbert ធ្វើការសិក្សាស្រាវជ្រាវ និងវាសវេងគូររូបរូបភ្នំនេះ។ ក្រុមអ្នករុករក រួមជាងមួយទស្សនាវដ្តី National Geographic បានប្រកាសថា រូងភ្នំ Son Doong គឺជារូងភ្នំថ្មកំបោរធម្មជាតិដ៏ធំបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០០៩ ។ នាឆ្នាំ ២០១៣ Son Doong ត្រូវបានអង្គការ Guinness World Records ទទួលស្គាល់ជារូងភ្នំធម្មជាតិដ៏ធំបំផុតនៅលើពិភពលោក។

គោលដៅទេសចរណ៍រូងភ្នំដ៏ស្រស់ស្អាតបំព្រង
គោលដៅទេសចរណ៍រូងភ្នំដ៏ស្រស់ស្អាតបំព្រង

ទស្សនាវដ្ដីវិទ្យាសាស្ត្រដ៏ល្បីល្បាញលើពិភពលោក Smithsonian បានវាយតម្លៃថា Son Doong គឺជាគោលដៅមកដល់ទី ១ នៃសតវត្សរ៍ទី ២១ ជាពិសេសទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តដំណើរទេសចរណ៍ផ្សងព្រេង។ លោក Vu Dai Thang លេខាគណៈកម្មាធិការបក្សខេត្ត Quang Binh បានឲ្យដឹងថា៖ “ទស្សនាវដ្តីទេសចរណ៍នានានៅលើពិភពលោកវាយតម្លៃខេត្ត Quang Binh ត្រូវបានថាជាគោលដៅមួយក្នុងចំណោមគោលដៅទាក់ទាញបំផុតទាំង ២៩ នៅលើ ពិភពលោក។ ខេត្ត Quang Binh ក៏ស្ថិតក្នុងចំណោមខេត្ត ក្រុងទាក់ទាញទេសចរណ៍ យ៉ាងល្អបង្គួររបស់ប្រទេសជាតិទាំងមូល។ ទាំងនេះក៏ជាលទ្ធផលដែលទទួលបានពីការកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្ម កែលម្អបរិយាកាសទេសចរណ៍ និងលើកកម្ពស់គុណភាពបម្រើទេសចរណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅផងដែរ”។

នាពាក់កណ្តាលឆ្នាំ ២០២២ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Quang Binh និងអ្នកជំនាញមកពីក្រុមអ្នកស្រាវជ្រាវរូងភ្នំនៃសម្ព័ន្ធសមាគមអ្នកសិក្សាស្រាវជ្រាវរូងភ្នំនានារបស់ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យរុករករូងភ្នំនៅខេត្ត Quang Binh។ រាល់ការខិតខំប្រឹងប្រែងរបស់សម្ព័ន្ធសមាគមអ្នកសិក្សាស្រាវជ្រាវរូងភ្នំចក្រភពអង់គ្លេសបានរួមចំណែកជួយខេត្ត Quang Binh ក្លាយទៅជា "ព្រះរាជាណាចក្រនៃរូងភ្នំ"។ ជាមួយនឹងការខិតខំប្រឹងប្រែងពន្លឿនការផ្សព្វផ្សាយទេសចរណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Quang Binh បានអះអាងពីពាណិជ្ជសញ្ញាជាជំហានៗ ហើយត្រូវបានកំណត់រូបរាងយ៉ាងច្បាស់លាស់នៅលើផែនទីទេសចរណ៍ធម្មជាតិទាំងជាតិ និងអន្តរជាតិផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ