ក្នុងអាកាសធាតុត្រជាក់តិចៗនាថ្ងៃដំណាច់ខែវិច្ឆិកា តាំងពីព្រលឹមស្រាងៗ អ្នកភូមិនៅឃុំ Mai Son ស្រុក Tuong Duong (ខេត្ត Nghe An) មានវត្តមាននៅកណ្តាលភូមិ Cha Lo ដើម្បីចូលរួម "ស្តង់លក់ទំនិញដោយឥតគិតថ្លៃ" ដែលរៀបចំឡើងដោយបញ្ជាការដ្ឋានយោធាស្រុក Tuong Duong។
![]() |
![]() |
លោកយាយ Moong Thi Thay ភូមិ Cha Lo បានឲ្យដឹងថា “ដោយទទួលបានដំណឹងថាបញ្ជាការដ្ឋានយោធាស្រុករៀបចំ "ស្តង់លក់ទំនិញដោយឥតគិតថ្លៃ" ដើម្បីជួយគាំទ្របងប្អូន យើងសប្បាយចិត្តណាស់។ យើងក្រោកឡើងពីម៉ោង ៥ ព្រឹកមកទីនេះ ដើម្បីអាចជ្រើសរើសទំនិញប្រើប្រាស់ដែលសមស្រប់នឹងខ្លួន”។ ចំណែកឯលោកយាយ Cut Thi Bay នៅភូមិ Huoi Xa និយាយយ៉ាងសប្បាយរីករាយថា “រដូវរងាមកដល់ហើយ ខ្ញុំមិនមានលុយទិញសំលៀកបំពាក់ការពាររងាឲ្យចៅ។ ជាសំណាងល្អណាស់ ថ្ងៃនេះ បញ្ជាការដ្ឋានយោធាស្រុក Tuong Duong បានរៀបចំ “ស្តង់លក់ទំនិញដោយឥតគិតថ្លៃ” ជូនដល់កុមារ។ អរគុណកងទ័ពដែលបានយកចិត្តទុកដាក់ដល់អ្នកភូមិយើង”។
![]() |
បងប្អូននៅឃុំ Mai Son (ស្រុក Tuong Duong ខេត្ត Nghe An) ជ្រើសរើសសំលៀកបំពាក់នៅ “ស្តង់លក់ទំនិញដោយឥតគិតថ្លៃ” |
ឃុំ Mai Son ជាឃុំព្រំដែននៅតំបន់ដាច់ស្រយាលនៅស្រុក Tuong Duong។ ប្រជាជននៅទីនេះភាគច្រើនជាជនជាតិ Kho Mu ជនជាតិ Mong ជាដើម និងភាគច្រើនពឹងផ្អែកលើការធ្វើស្រែ ហើយជីវភាពរស់នៅនៅមានការលំបាកខ្លាំង។ ក្នុងបំណងរួមចំណែកចែករំលែកការលំបាក ជួយប្រជាជន និងបង្ហាញ ពីមនោសញ្ចេតនា ការទទួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធក្នុងការថែទាំជីវភាពរស់នៅរបស់ជនក្រីក្រ បញ្ជាការដ្ឋានយោធាស្រុក Tuong Duong បានរៀបចំ “ស្តង់លក់ទំនិញដោយឥតគិតថ្លៃ” ដោយមានគ្រឿងឧបភោគបរិភោគសំខាន់ៗ ដូចជាសម្លៀកបំពាក់ ស្បៀងអាហារ ជាដើម។ លោកវរសេនីយ៍ទោ Le Xuan The អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក Tuong Duong បានឲ្យដឹងថា កម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម្នាក់ៗក្នុងស្រុកទាំងមូល តែងតែលើកកម្ពស់ការទទួលខុសត្រូវចំពោះប្រជាជននៅតំបន់ដាច់ឆ្ងាយស្រយាល និងតំបន់ជនជាតិភាគតិច ដោយសកម្មភាពជាក់ស្តែង ចូលរួមចំណែកជួយប្រជាជនឲ្យរួចផុតពីភាពក្រីក្រ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ដោយយកពីមូលនីធិរបស់អង្គភាព និងសន្សំចំណាយប្រចាំថ្ងៃ កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធស្រុក បានទិញកូនសត្វជូនក្រុមគ្រួសារក្រីក្រ និងជួយគ្រួសារក្រីក្រជួសជុលផ្ទះ។ល។
ពីសកម្មភាពសប្បុរសធម៌ និងមានការទទួលខុសត្រូវចំពោះជនរួមជាតិភាគតិច កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធស្រុក Tuong Duong បានរួមចំណែកកសាង "ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន" ហើយចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជនកាន់តែរឹងមាំថែមទៀត៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន