Trending now

រួមដំណើរហើយនិងជួយយុវជននៅតំបន់ព្រំដែន

11:29 | 16/06/2022

ឈរជើងនៅតំបន់ព្រំដែននៃឃុំ Ia Dal ស្រុក Ia H'Drai ខេត្ត Kon Tum ដែលនៅមានការលំបាកជាច្រើនបានប៉ះពាល់ដល់សតិអារម្មណ៍ និងការរស់នៅរបស់សមាជិកសម្ព័ន្ធយុវជន និងយុវជន។

ផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន
រៀបចំពិធីបុណ្យផ្កាពួច ក្នុងតំបន់ព្រំដែន ជាលើកដំបូង រៀបចំពិធីបុណ្យផ្កាពួច ក្នុងតំបន់ព្រំដែន ជាលើកដំបូង

ដើម្បីជួយ​គាំទ្រ និងដើរតួជា “ទីបង្អែក” សម្រាប់សមាជិកសម្ព័ន្ធយុវជន និងយុវជនក្នុងការតស៊ូ និងកសាងអង្គភាពនៅតំបន់ព្រំដែនឲ្យ​បាន​រឹងមាំនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាអង្គការសម្ព័ន្ធយុវជននៃសាខាលេខ៧១៦ (អង្គភាពលេខ១៥) បានអនុវត្តចលនា និងទម្រង់ល្អៗជាច្រើន​ ដោយ​ពង្រីកតួនាទីឈានមុខគេ និងការច្នៃប្រឌិតរបស់យុវជន។

បច្ចុប្បន្ន កម្លាំងសម្ព័ន្ធយុវជន និងយុវជន នៃសាខាលេខ៧១៦ ភាគច្រើនធ្វើការនៅក្នុងក្រុមផលិតកម្មចំនួន១២ ក្រុម នៅតាមភូមិទាំង៦ តាមបណ្តោយខ្សែបន្ទាត់ព្រំដែននៅឃុំ Ia Dal។ នេះគឺជាកម្លាំងពលកម្មដែលចូលរួមថែទាំ និងប្រមូលផល​ជ័រកៅស៊ូ​ដោយផ្ទាល់។ ពួកគេមកពីជនបទនៅទូទាំងប្រទេស ពី​ជនជាតិផ្សេងៗគ្នា។ ប៉ុន្មានថ្ងៃដំបូងពួកគេជួបការលំបាក​ជា​ខ្លាំង។ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលកៅស៊ូមានតម្លៃទាប រួមទាំងជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងទូលំទូលាយដល់ជីវភាពរស់នៅរបស់សមាជិកសម្ព័ន្ធយុវជន និងយុវជន ក៏ប៉ុន្តែការងារសម្ព័ន្ធយុវជន និងចលនាយុវជនបានជួយឲ្យយុវជនជាច្រើនមានភាពរីកចម្រើន។ មនុស្សជាច្រើនមិនត្រឹមតែខិតខំធ្វើការនៅអង្គភាពប៉ុណ្ណោះ ថែមទាំងរកស៊ីល្អ រកចំណូលបានរាប់រយលានដុងក្នុងមួយឆ្នាំ សាងសង់ផ្ទះ ទិញរបស់មានតំលៃដើម្បីបំរើការរស់នៅ និងផលិតកម្មទៀតផង។

រួមដំណើរហើយនិងជួយយុវជននៅតំបន់ព្រំដែន
សម្ព័ន្ធយុវជន ផ្លាស់ប្តូរបេច្ចេកទេស​ចៀរ​ជ័រកៅស៊ូ​

អង្គការសម្ព័ន្ធយុជនក៏​បានរៀបចំចលនា និងសកម្មភាពស្ម័គ្រចិត្តជួយសហគមន៍ ចូលរួមការពារព្រំដែន និងបង្គោលព្រំដែន និងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន។

លោកវរសេនីយ៍ទោ Nguyen Dinh Thanh នាយកសាខាលេខ ៧១៦ បានឲ្យដឹងថា៖ “គណៈកម្មាធិការបក្ស និងគណៈនាយកនៃសាខា តែងតែយល់ដឹងយ៉ាងស៊ីជម្រៅអំពីមុខងារ តួនាទី និងកម្លាំងខ្លាំងក្លារបស់យុវជន ហើយតែងតែដឹកនាំ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់យុវជនឲ្យ​ឈានមុខគេក្នុងការបំពេញការងារលំបាក និងការងារថ្មី។

យកចិត្តទុកដាក់លើការកសាងអង្គការសម្ព័ន្ធយុវជនឲ្យបានរឹងមាំ និងកសាងក្រុមកម្មាភិបាលសម្ព័ន្ធយុវជនមានភាពស្វាហាប់ មានជំនាញល្អ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារសម្ព័ន្ធយុវជន និងចលនាយុវជន៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផែនការអនុវត្តសម្រាប់កិច្ចព្រមព្រៀង UNECE ឆ្នាំ ១៩៥៨ ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក
នាយករដ្ឋមន្ត្រី៖ កម្មវិធីគាំទ្រអាជីវកម្មវៀតណាមក្នុងការពង្រីកខ្លួនទៅក្រៅប្រទេសគួរតែត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនកណ្តាល បានប្រគល់អំណោយបុណ្យតេតដល់គ្រួសារក្រីក្រនៅខេត្តក្វាងទ្រី
លោក Nguyen Thanh Nghi៖ ការចូលរួមចំណែករបស់គណៈកម្មាធិការនឹងមានសារៈសំខាន់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់សមាជជាតិលើកទី១៤ ដោយជោគជ័យ។
ការទូតរវាងប្រជាជន និងប្រជាជន៖ការផ្លាស់ប្តូរដើម្បីឈានទៅដល់គោលដៅបន្ថែមទៀត