យុគសម័យ- មានសម្រស់ធម្មជាតិដ៏គួរឱ្យមោទនៈ ទឹកធ្លាក់ Rong ក្នុងខេត្ត Lao Cai គឺជាកន្លែងថតរូបដ៏ពិសេសមួយ ដែលប្រាកដជានឹងយកឈ្នះដួងចិត្តអ្នកចូលចិត្ត។
![]() |
ទឹកធ្លាក់ ឬហៅម្យ៉ាងទៀតថា ទឹកធ្លាក់ Bach Long ស្ថិតនៅចន្លោះភូមិ Trung Ho និងភូមិ Po Ho Thap ឃុំ Trung Leng Ho ស្រុក Bat Xat ខេត្ត Lao Cai ។ ក្នុងចំណោមទេសភាពដ៏ស្រស់ស្អាតជាច្រើនក្នុងតំបន់ភ្នំព្រៃនេះ ភ្ញៀវទេសចរនឹងមើលឃើញទឹកធ្លាក់ Rong លេចចេញរូបរាងដូចជាក្រណាត់សូត្រពណ៌ប្រាក់នៅកណ្តាលតំបន់ភ្នំព្រៃ។
ទឹកធ្លាក់នេះត្រូវបានបង្កើតនៅទីតាំងខ្ពស់បង្គួរ ដូច្នេះចរន្តទឹកដែលហូរចុះមកជាខ្លាំង។ ជាមួយនឹងសក្ដានុពលបែបនេះ វាបានបង្កើតពពុះពណ៌ស ដែលពោរពេញនៃតំបន់ទឹកធ្លាក់។ ពីចម្ងាយ ទឹកធ្លាក់ Rong មើលដូចរូបរាង "សត្វនាគពណ៌ស" ដែលមានភាព រឹងមាំលាយនឹងភាពទន់ភ្លន់។
![]() |
ចំណុចលេចធ្លោដែលធ្វើឱ្យទឹកធ្លាក់ Rong ខុសប្លែកទាំងស្រុងពីទឹកធ្លាក់ដ៏ល្បីល្បាញផ្សេងទៀតនៅតំបន់ភ្នំព្រៃនៃភាគខាងជើងគឺដោយសារវាស្ថិតនៅចន្លោះច្រាំងថ្មចំណោតពីរ ផ្នែកខាងលើគ្របដណ្តប់ដោយស្មៅ និង ពណ៌បៃតងផ្ទុយពីពណ៌ទឹកសុទ្ធ។
នៅជើងទឹកធ្លាក់ បឹងដ៏ធំមួយត្រូវបានបង្កើតឡើង។ ទឹកត្រជាក់ និងថ្លា គឺជាចំណុចដែលភ្ញៀវចូលចិត្តរាល់ពេលដែលពួកគេមកទីនេះ។ ជាការពិតណាស់ ទឹកធ្លាក់ Rong ប្រៀបដូចជាគុជខ្យងដែលបំភ្លឺមេឃទាំងមូល កន្លែងនេះគឺជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចូលចិត្តស្វែងយល់ពីធម្មជាតិនៃប្រទេសវៀតណាម។
![]() |
ទឹកធ្លាក់ Rong ត្រូវបានគេស្គាល់តាំងពីយូរលង់ណាស់មកហើយ ជាមួយនឹងភាពស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែមានមនុស្សតិចណាស់ដែលស្គាល់កន្លែងនេះ។ ប្រហែលជាផ្លូវទៅកាន់ទឹកធ្លាក់កាលពីអតីតកាលនៅមានការលំបាក ប៉ុន្តែឥឡូវនេះផ្លូវនេះបានចាក់បេតុងរាបស្មើ។ ហេតុដូច្នេះបច្ចុប្បន្ននេះ ទឹកធ្លាក់ Rong មានអ្នកទេសចរចំនួនធំ មកទស្សនាជារៀងរាល់ឆ្នាំ ដើម្បីកម្សាន្ត និងបោះជំរុំ។
ពេលវេលាដ៏ល្អបំផុតដើម្បីស្វែងយល់នូវទឹកធ្លាក់ Rong គឺនៅពេលព្រឹក ឬថ្ងៃត្រង់ មិនចាំបាច់នៅក្នុងរដូវប្រាំងទេ ប៉ុន្តែអ្នកក៏គួរតែជៀសវាងរដូវវស្សាផងដែរ ដើម្បីធានាសុវត្ថិភាព និងទទួលបានបទពិសោធន៍ដ៏ល្អបំផុតនៅពេលទៅលេងទឹកធ្លាក់នេះ។
![]() |
ផ្លូវទៅកាន់ទឹកធ្លាក់ Rong មិនពិបាកពេកទេ ភ្ញៀវគ្រាន់តែទៅផ្សារ Muong Hum រួចសួរផ្លូវនាំទៅទឹកធ្លាក់ Rong ។ ភ្ញៀវទេសចរអាចធ្វើដំណើទៅកាន់តំបន់ទឹកធ្លាក់បានយ៉ាងងាយស្រួលរដោយរថយន្ត ឬម៉ូតូ ។ ទោះជាយ៉ាងណាក៏ដោយ ភ្ញៀវនៅតែត្រូវដើរបន្តិច ដើម្បីទៅជិតទឹកជ្រោះដ៏ស្រស់ស្អាត ដែលមិនធ្លាប់មានពីមុនមក។
ទឹកធ្លាក់ Rong Trung Leng Ho គឺជាកន្លែងទេសចរណ៍ថ្មីមួយនៅក្នុងស្រុក Bat Xat ខេត្ត Lao Cai ដូច្នេះនឹងមិនមានសេវាកម្មជាច្រើនសម្រាប់ភ្ញៀវទេ។ ដូច្នេះហើយ នៅពេលដែលមានគម្រោងទៅទឹកធ្លាក់ Rong ភ្ញៀវគួរតនាំយកអាហារ ភេសជ្ជៈ និងអាវពោង ប្រសិនបើអ្នកត្រូវការហែលទឹកក្នុងទឹកជ្រោះ។
![]() |
បច្ចុប្បន្ននេះ សំបុត្រចូលទស្សនាទឹកធ្លាក់ Rong គឺ ១០,០០០ដុង/ម្នាក់ ក្រៅពីនោះក៏មានតារាងកំណត់មួយចំនួនសម្រាប់ភ្ញៀវចូលទស្សនាផងដែរ។ លើសពីនេះ ភ្ញៀវក៏អាចទទួលយកបទពិសោធន៍អង្គុយលើក្បូន ឈើដល់ជើងទឹកធ្លាក់ ភ្ញៀវអាចខ្ចីអ្នកស្រុក ឬជួលដោយគិតថ្លៃ ដើម្បីមានបទពិសោធន៍ពេញលេញបំផុតនៅទឹកធ្លាក់ Rong ។
ទេសភាពធម្មជាតិនៅទីនេះនៅតែរក្សាស្ថានភាពធម្មជាតិនៅឡើយ ដូច្នេះហើយនៅពេលមានគម្រោង ហូបចុកនិងលេងនៅតំបន់នេះ ភ្ញៀវត្រូវយកចិត្តទុកដាក់រក្សា និងមិនចោលសំរាមខ្ជះខ្ជាយដែលធ្វើឲ្យប៉ះពាល់ដល់ទេសភាពទូទៅ៕

មតិពីមិត្តអ្នកអាន