Trending now

រដ្ឋធានីទាំងឡាយនៃប្រទេសអាស៊ានទាំងអស់សន្យាជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍទីក្រុងឆ្លាតវៃ

10:24 | 05/12/2022

នាថ្ងៃទី ២ ខែធ្នូ កិច្ចប្រជុំអភិបាលក្រុងអាស៊ានឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសស្តីពីការជំរុញទំនាក់ទំនងភាពជាដៃគូជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយដើម្បីទីក្រុងឆ្លាតវៃ មានភាពធន់ និងនិរន្តរភាពនៅក្នុងតំបន់។

ការនាំចេញត្រីប្រារបស់វៀតណាមទៅកាន់ប្រទេសអាស៊ាន ការនាំចេញត្រីប្រារបស់វៀតណាមទៅកាន់ប្រទេសអាស៊ាន
បើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃបណ្តាប្រទេសអាស៊ាន បើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃបណ្តាប្រទេសអាស៊ាន

សេចក្តីប្រកាសបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការវាងទីក្រុងនិងទីក្រុង ក្នុងការទាញ យកសក្តានុពលនៃគម្រោងសហប្រតិបត្តិការសម្រាប់គ្រប់ភាគី និងដៃគូគាំទ្ររៀងៗខ្លួន ក៏ដូចជាភាពចាំបាច់ត្រូវកសាងទីក្រុងដែលមានភាពធន់ និរន្តរភាព និងឆ្លាតវៃជាងមុន ដែលមិនត្រឹមតែមានលទ្ធភាពស្តារឡើងវិញ និងត្រៀមរៀបចំសម្រាប់ភាពតក់ស្លុតដែលមិននឹកស្មានដល់ទេ ថែមទាំងជាទីក្រុងដែលមានលក្ខណៈច្នៃប្រឌិត និងមានមេត្រីភាពបរិស្ថាន ក្នុងបរិបទបណ្តាខឿនសេដ្ឋកិច្ចងើបឡើងវិញក្រោយពីជំងឺរាតត្បាត Covid-19 និងការប្រែប្រួលអាកាសធាតុ។ល។

រដ្ឋធានីទាំងឡាយនៃប្រទេសអាស៊ានទាំងអស់សន្យាជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍទីក្រុងឆ្លាតវៃ
ផ្លូវក្នុងរាជធានីភ្នំពេញ (រូបថត៖ AFP/vnanet.vn)

អភិបាលក្រុងទាំងឡាយបានឯកភាពគ្នាបង្កើនការប្តេជ្ញាចិត្តឆ្ពោះទៅសហគមន៍ដ៏ឆ្លាតវៃ មានភាពធន់ និងនិរន្តរភាព ដែលមានលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និរន្តរភាពជាមួយបរិស្ថាន និងមានទំនួលខុសត្រូវជាមួយសង្គម តាមរយៈការអនុវត្តយ៉ាងពេញលេញនូវគម្រោងសាកល្បង នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន។ គម្រោងទាំងនេះនឹងផ្តោតលើពលរដ្ឋ សង្គម សុខភាព សុភមង្គល សុវត្ថិភាព សន្តិសុខ បរិស្ថានដែលមានគុណភាពខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងការផ្លាស់ថ្មី៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤