Trending now

បើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃបណ្តាប្រទេសអាស៊ាន

08:52 | 02/08/2022

ឯកអគ្គរដ្ឋទូត លោក Vu Ho ប្រធានស្តីទី SOM អាស៊ាន បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

សន្និសីទ SOM ARF៖ ចាំបាច់ត្រូវកសាង COC ជាក់ស្តែងស្របតាមច្បាប់អន្តរជាតិ សន្និសីទ SOM ARF៖ ចាំបាច់ត្រូវកសាង COC ជាក់ស្តែងស្របតាមច្បាប់អន្តរជាតិ
ទិដ្ឋភាពទាំងស្រុងនៃកិច្ចប្រជុំ SOM អាស៊ាន ឆ្នាំ ២០២០ នៅទីក្រុង Nha Trang (វៀតណាម) ទិដ្ឋភាពទាំងស្រុងនៃកិច្ចប្រជុំ SOM អាស៊ាន ឆ្នាំ ២០២០ នៅទីក្រុង Nha Trang (វៀតណាម)

នាព្រឹកថ្ងៃទី១ ខែសីហា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM លើកទី៥៥) និងសន្និសីទពាក់ព័ន្ធ។ ឯកអគ្គរដ្ឋទូត លោក Vu Ho ប្រធានស្តីទី SOM អាស៊ាន បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

បើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃបណ្តាប្រទេសអាស៊ាន
បើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃបណ្តាប្រទេសអាស៊ាន

នៅក្នុងកិច្ចប្រជុំ SOM អាស៊ាន គណៈប្រតិភូបានពិភាក្សា និងឯកភាពលើរបៀបវារៈ និងកម្មវិធីសកម្មភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ក្នុងរយៈពេល ៤ថ្ងៃខាងមុខ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូនានានឹងចូលរួមសកម្មភាពជាង ២០ ក្នុងក្របខ័ណ្ឌអាស៊ាន, អាស៊ាន+១, អាស៊ាន+៣ (រួមមានអាស៊ាន ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF) ដោយផ្តោតលើការពិភាក្សាអំពីដំណើរការកសាងសហគមន៍អាស៊ាន ការកំណត់ទិសដៅអភិវឌ្ឍន៍សម្រាប់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ពិនិត្យ និងតម្រង់ទិសទំនាក់ទំនងរវាងអាស៊ាន និងដៃគូ ក៏ដូចជាពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤