Trending now

វៀតណាមមានគោលនយោបាយសម្រាប់​ការ​អភិវឌ្ឍទីក្រុងឆ្លាតវៃ

12:02 | 24/10/2020

នាថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ទីក្រុងហាណូយ) គណៈសេដ្ឋកិច្ចមជ្ឈិមបក្ស បានសហការជាមួយក្រសួងសំណង់វៀតណាម រៀបចំវេទិកាស្តីពី​ទីក្រុងឆ្លាតវៃអាស៊ាន ឆ្នាំ២០២០។

លោក Nguyen Xuan Phuc ទស្សនាពិព័រណ៌​បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោក Nguyen Van Binh ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស បានដឹកនាំកិច្ចប្រជុំពេញអង្គ។ ចូលរួមក្នុងវេទិកានេះនៅមានថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម តំបន់ និងអង្គការ សហគ្រាសនានាក្នុង និងក្រៅប្រទេស។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Nguyen Xuan Phuc ថ្លែងថា ការអភិវឌ្ឍនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសគឺបដិវត្តន៍ឧស្សាហកម្មលើក​ទី៤ បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ព្រមទាំង​លើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន បង្កើន​កំណើនសេដ្ឋកិច្ច សន្សំថាមពល និង​ការពារបរិស្ថាន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បញ្ជាក់ថា ក្នុងនាម​ជាសមាជិកនៃ​បណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន វៀតណាម មានគោលនយោបាយជាច្រើន​​សម្រាប់ការ​​អភិវឌ្ឍទីក្រុងឆ្លាតវៃ ហើយចាត់ទុកថា ​ការកសាងទីក្រុងឆ្លាតវៃជាភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗទាំង ៣ នៃ​ដំណើរការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋ​មន្ត្រី​ Nguyen Xuan Phuc សង្កត់ធ្ងន់ថា វៀតណាមបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងឆ្លាតវៃប្រកបដោយចីរភាពគឺជាទិសដៅសំខាន់មួយ​ដែលរួមវិភាគទានដល់ការលើកកម្ពស់ការប្រកួតប្រជែងរបស់​ប្រទេស។

ក្នុងវេទិកានេះ ក៏បានប្រព្រឹត្តទៅសិក្ខាសាលាចំនួន ៥ ដែលផ្តោតលើវិស័យសំខាន់ៗនៃការកសាងទីក្រុងឆ្លាតវៃ និងពិព័​រណ៌ប​ច្ចេ​ក​វិទ្យាសម្រាប់អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ​ផងដែរ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ