Trending now

បណ្តាប្រទេសពង្រឹងការអនុវត្តន៍ UNCLOS ១៩៨២ និងច្បាប់អន្តរជាតិក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនៅសមុទ្រ

09:02 | 02/12/2022 យោងតាមវិទ្យុសំលេងវៀតណាម

សិក្ខាសាលាប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង ដោយ មានការចូលរួមពីប្រតិភូប្រមាណ ២០០នាក់ មកពីប្រទេសសមាជិក ARF ចំនួន ២៧ អង្គការអន្តរជាតិ និងតំបន់ ទីភ្នាក់ងារតំណាងការទូត វិទ្យាស្ថានស្រាវជ្រាវ ក្រសួង និង ស្ថាប័ននានា។

ឥណ្ឌូណេស៊ី៖ UNCLOS ១៩៨២ គឺជាគន្លឹះក្នុងការជំរុញការដោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហានៅសមុទ្រខាងកើត ឥណ្ឌូណេស៊ី៖ UNCLOS ១៩៨២ គឺជាគន្លឹះក្នុងការជំរុញការដោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហានៅសមុទ្រខាងកើត
គេហទំព័ររបស់សិង្ហបុរី៖ វៀតណាមជាសមាជិកមានការទទួលខុសត្រូវនៃ UNCLOS ១៩៨២ គេហទំព័ររបស់សិង្ហបុរី៖ វៀតណាមជាសមាជិកមានការទទួលខុសត្រូវនៃ UNCLOS ១៩៨២
ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ cand.com.vn)
ទិដ្ឋភាពនៅសិក្ខាសាលា។

សិក្ខាសាលាលើកទី៤ នៃវេទិកាតំបន់អាស៊ាន (ARF) អំពីការអនុវត្តអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) និងឯកសារ ច្បាប់អន្តរជាតិផ្សេងទៀត ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងលេចចេញ នៅសមុទ្រ ត្រូវបានក្រសួងការបរទេស វៀតណាម សហការជាមួយសហភាពអឺរ៉ុប (EU) អូស្ត្រាលី និងនូវែលសេឡង់ រៀបចំឡើងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ។ សិក្ខាសាលាប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង ដោយមានការចូលរួមពីប្រតិភូប្រមាណ ២០០នាក់ មកពីប្រទេសសមាជិក ARF ចំនួន ២៧ អង្គការអន្តរជាតិ និងតំបន់ ទីភ្នាក់ងារតំណាងការទូត វិទ្យាស្ថានស្រាវជ្រាវ ក្រសួង និង ស្ថាប័ននានា។

នៅថ្ងៃទី៣០ វិច្ឆិកា សិក្ខាសាលាបានពិភាក្សាលើប្រធានបទស្នូលចំនួនពីរ រួម មាន៖ សិទ្ធិ និងកាតព្វកិច្ចដែលត្រូវបានចែងក្នុង UNCLOS ១៩៨២ និងឯកសារច្បាប់ ពាក់ព័ន្ធ; បញ្ហាប្រឈមបែបប្រពៃណី និងទើបលេចចេញក្នុងដំណើរការអនុវត្ត អនុសញ្ញា។ សុន្ទរកថានានាបានរំលេចលើតម្លៃគ្រប់ជ្រុងជ្រោយនៃ UNCLOS ១៩៨២ ក្នុងអំឡុងពេល ៤០ ឆ្នាំកន្លងមក; ហើយសង្កត់ធ្ងន់ថា នេះគឺជាឧបករណ៍ច្បាប់ដ៏ សំខាន់បំផុត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ បង្កើតក្របខ័ណ្ឌមួយ ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រពៃណី និងទើបលេចចេញ នៅសមុទ្រ និងមហាសមុទ្រក្នុងតំបន់។

ក្នុងថ្ងៃទី១ ធ្នូ សិក្ខាសាលាបានផ្តោតលើការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង សហប្រតិបត្តិការអន្តរជាតិឆ្ពោះទៅរកការប្រើប្រាស់ប្រកបដោយចីរភាព ការអភិរក្ស សមុទ្រ និងមហាសមុទ្រ រួមទាំងការចរចាលើឯកសារច្បាប់អន្តរជាតិស្តីពីជីវចម្រុះ សមុទ្រនៅក្នុងដែនសមុទ្រដែលស្ថិតនៅក្រៅតំបន់យុត្តាធិការជាតិ; យុត្តាធិការលើ ធនធានសត្វនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ; ការសម្របខ្លួនទៅនឹងការប្រែប្រួល អាកាសធាតុ និងស្ថាប័នទទួលបន្ទុករបរនេសាទក្នុងតំបន់ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី