Trending now

វៀតណាមនិងឡាវបង្កើនការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនិងតំបន់

08:05 | 26/11/2022

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្ត សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ដំណាក់កាល ២០២១-២០២៥។

បេក្ខនារី Miss Tourism World ដើរឆ្លងកាត់ស្ពានកញ្ចក់ Bach Long បេក្ខនារី Miss Tourism World ដើរឆ្លងកាត់ស្ពានកញ្ចក់ Bach Long
ដើរលេងកំសាន្តនៅក្រុងហូជីមិញក្នុងរដូវបុណ្យឆ្លងឆ្នាំ ដើរលេងកំសាន្តនៅក្រុងហូជីមិញក្នុងរដូវបុណ្យឆ្លងឆ្នាំ
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសឡាវ លោក Phoxay Khaykhamphithoune។ (រូបភាព៖ ក្រសួងការបរទេស)
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសឡាវ លោក Phoxay Khaykhamphithoune។

នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសឡាវ លោក Phoxay Khaykhamphithoune មកជួបសម្ដែងការគួរសម ក្នុងឱកាសដែល លោកមកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសរវាងវៀតណាម-ឡាវ លើកទី៧ លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃ កិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំងពីរ។

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្ត សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ដំណាក់កាល ២០២១-២០២៥; សង្កត់ធ្ងន់ថា ក្នុងបរិបទដែលស្ថានភាពតំបន់និងពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគ ស្មាញនោះ ភាគីទាំងពីរត្រូវការបង្កើនការសម្របសម្រួលគោលជំហរ និងគាំទ្រគ្នាទៅ វិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់។ លោករដ្ឋមន្ត្រីបានអះអាងថា វៀត ណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រឡាវជាអតិបរមាដើម្បីទទួល ជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២៤។

មុននោះ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ កិច្ចប្រជុំពិគ្រោះយោបល់ នយោបាយ វៀតណាម - ឡាវ លើកទី៧ បានប្រព្រឹត្តទៅក្រោមសហអធិបតីភាពអនុ រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Quang Hieu និងអនុរដ្ឋមន្ត្រីការបរទេស ឡាវ លោក Phoxay Khaykhamphithoun៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien