យុគសម័យ - ថ្មីៗនេះ ព្រឹត្តិការណ៍ “ជួបជុំកូរ៉េខាងត្បូង ឆ្នាំ២០២២” បានប្រារព្ធឡើងនៅទីក្រុង Thu Dau Mot ខេត្ត Binh Duong។ ព្រឹត្តិការណ៍នេះគឺជាសកម្មភាពមួយក្នុងចំណោមបណ្តាសកម្មភាពជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម និងកូរ៉េខាងត្បូងដែល រៀបចំដោយក្រសួងការបរទេស សម្របសម្រួលជាមួយខេត្ត Binh Duong។
![]() |
គណៈប្រតិភូអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ “ជួបជុំកូរ៉េខាងត្បូង” នៅខេត្ត Binh Duong (រូបថត៖ TH) |
អញ្ជើញថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu បានឲ្យដឹងថា ក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូងបាននិងកំពុងបន្តពង្រឹង និងអភិវឌ្ឍន៍យ៉ាងសកម្ម និងលើគ្រប់ជ្រុងជ្រើយ នាំមកនូវផលប្រយោជន៍ និងភាពជឿជាក់។ សម្រាប់ប្រទេសវៀតណាម និងប្រទេសផ្សេងជាច្រើនទៀត «អព្ភូតហេតុលើដងទន្លេ Han» ជាគំរូគួរឲ្យចង់រៀន។ វៀតណាមតែងតែចាត់ទុកកូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រសំខាន់ និងយូរអង្វែងរបស់ខ្លួន។ វៀតណាមមានបំណងចង់ជាមួយកូរ៉េខាងត្បូងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀតជាមួយនឹងសសរស្តម្ភសំខាន់ៗ និងកម្លាំងជំរុញដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
នាបច្ចុប្បន្ន វៀតណាមមានតំបន់ជាង ៥០ ដែលបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាតំបន់កូរ៉េខាងត្បូង។ អនុរដ្ឋមន្ត្រី លោក Pham Quang Hieu បានចាត់ទុកថា ខេត្ត Binh Duong គឺជាកន្លែងដ៏អស្ចារ្យសម្រាប់វិនិយោគិនកូរ៉េខាងត្បូង ដើម្បីស្វែងយល់ និងសម្របសម្រួល៕

thoidai
មតិពីមិត្តអ្នកអាន