Trending now

ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម អបអរសាទរលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា

08:08 | 10/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសរំលឹកខួបលើកទី ៦៩ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ឆ្នាំ ២០២២) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារអបអរសាទរជូនចំពោះគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។

ថ្នាក់ដឹកនាំបក្ស រដ្ឋ កងទ័ព អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្ដល់សព ថ្នាក់ដឹកនាំបក្ស រដ្ឋ កងទ័ព អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្ដល់សព
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាមជួបជាមួយសមាជិករដ្ឋសភាដែលជាអ្នកវិទ្យាសាស្ត្រ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាមជួបជាមួយសមាជិករដ្ឋសភាដែលជាអ្នកវិទ្យាសាស្ត្រ
ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម អបអរសាទរលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា
ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម អបអរសាទរលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា

លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមបានផ្ញើកន្រ្តកផ្កាអបអរសាទរជូនចំពោះព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមបានផ្ញើលិខិតអបអរសាទរជូនចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោក Pham Minh Chinh នាយករដ្ឋមន្រ្តី បានផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា; លោក Vuong Dinh Hue ប្រធានរដ្ឋសភា បានផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

ក្នុងសារលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលយ៉ាងធំធេង និងសំខាន់ៗក្នុងគ្រប់វិស័យដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានក្នុងរយៈពេលជិតប្រាំពីរទសវត្សរ៍កន្លងមក; វាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; រៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី ៥ ដោយជោគជ័យនៅ ខែមិថុនា ឆ្នាំ ២០២២ ដែលបង្កើតគ្រឹះស្ថានសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ដោយជោគជ័យ។

ថ្នាក់ដឹកនាំវៀតណាមក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) ក្នុងឆ្នាំ ២០២២ ដែលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ ព្រមទាំងគណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមសម្ដែងការជឿជាក់ថា ក្រោមការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងការដឹកនាំដ៏ឈ្លាសវៃរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាស្នូល ប្រជាជនកម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលយ៉ាងធំធេងបន្ថែមទៀតក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានសម្តែងនូវសេចក្តីរីករាយដោយឃើញថា ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរស្ថេរយូរអង្វែងរវាងវៀតណាម និងកម្ពុជាកាន់តែអភិវឌ្ឍល្អប្រសើរ។ ភាគីទាំងពីរបានសហការរៀបចំសកម្មភាពជាច្រើនក្នុង “ឆ្នាំមិត្តភាពវៀតណាម- កម្ពុជា និងកម្ពុជា- វៀតណាមឆ្នាំ ២០២២” ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ; ព្រមទាំងអះអាងថា វៀតណាមនឹងរួមជាមួយកម្ពុជាក្នុងការរក្សា និងពូនជ្រំទំនាក់ទំនងទ្វេភាគី នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងជុំវិញពិភពលោក។

ក្នុងឱកាសនេះ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ