ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ទិវាបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២) នាព្រឹកថ្ងៃទី១ ខែកញ្ញា គណៈប្រតិភូ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានតម្កល់សព។
![]() |
![]() |
![]() |
គណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ |
អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមាន លោក Nguyen Xuan Phuc ប្រធានរដ្ឋ អតីតអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម អតីតប្រធានរដ្ឋសភា រណសិរ្សមាតុភូមិ រួមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ស្ថាប័ន អង្គការមហាជន។
នៅចំពោះមុខវិញ្ញាណក្ខន្ធរបស់លោកប្រធានហូជីមិញ គណៈប្រតិភូបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ គោរពដឹងគុណដល់គុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។ លោកប្រធានហូជីមិញបានលះបង់ពេញមួយជីវិត ដើម្បីប្រជាជន និងប្រទេសជាតិ ដឹកនាំបក្ស និងប្រជាជន ទទួលបានជ័យជំនះដ៏ត្រចះត្រចង់។
កាលពី ៧៧ ឆ្នាំមុន ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ បានចូលទៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ហើយជាព្រឹត្តិការណ៍ដ៏ត្រចះត្រចង់។ នៅទីលាន Ba Dinh ប្រវត្តិសាស្ត្រ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ បង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ អំពីឯករាជ្យ សេរីភាព និងសុភមង្គល បានក្លាយទៅជាប្រភពកម្លាំងចលករ និងកម្លាំងពលំដ៏ធំធេង ជំរុញប្រជាជនវៀតណាមជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា។
នាបច្ចុប្បន្ន បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ជំរុញខ្លាំងចលនាសិក្សារៀនសូត្រ និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការពារសុខភាពប្រជាជន។ បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូល ប្រកាន់ខ្ជាប់ដើរតាមមាគ៌ាដែលលោកប្រធានហូជីមិញបានជ្រើសរើស ដើម្បីវៀតណាមខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអរិយធម៌។
![]() |
គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព |
* នាព្រឹកថ្ងៃដដែល គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ លេខារងគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន