Trending now

ជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង Ho Chi Minh និង រដ្ឋ Bremen (អាល្លឺម៉ង់)

08:46 | 29/08/2022 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី២៥ ខែសីហា លោក Ngo Minh Chau អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh បានទទួលជួបលោកស្រី Kristina Vogt សមាជិកព្រឹទ្ធសភាអាល្លឺម៉ង់ ដឹកនាំគណៈប្រតិភូមកពីរដ្ឋ Bremen (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់) អញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការនៅទីក្រុង Ho Chi Minh ។

រីកសាយភាយស្មារតីយុវជន និងនិស្សិតវៀតណាមនៅអាល្លឺម៉ង់ រីកសាយភាយស្មារតីយុវជន និងនិស្សិតវៀតណាមនៅអាល្លឺម៉ង់
ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាល្លឺម៉ង់ ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាល្លឺម៉ង់
ជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង Ho Chi Minh និង រដ្ឋ Bremen (អាល្លឺម៉ង់)
លោក Ngo Minh Chau អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh បានទទួលជួបលោកស្រី Kristina Vogt សមាជិកព្រឹទ្ធសភាអាល្លឺម៉ង់។ (រូបថត៖ Xuan Khu/VNA)

នៅក្នុងជំនួបនេះ សមាជិកគណៈប្រតិភូរដ្ឋ Bremen បានចែករំលែកចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់វៀតណាម និងទីក្រុង Ho Chi Minh; វាយតំលៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍន៍ និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលអាល្លឺម៉ង់មានប្រៀបខ្លាំង ហើយទីក្រុង Ho Chi Minh ចាប់អារម្មណ៍ដូចជា ឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាន logistic...

ស្វាគមន៍ចំពោះដំណើរទស្សនកិច្ច និងធ្វើការរបស់គណៈប្រតិភូ លោក Ngo Minh Chau បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អលើវិស័យជាច្រើនក្នុងទំនាក់ទំនងរវាងវៀតណាម និងអាល្លឺម៉ង់។ ជាពិសេស ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រទេសទាំងពីរបាន​សម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រ និងជួយគ្នាទៅវិញទៅមក ផ្គត់ផ្គង់វ៉ាក់សាំង និងបរិក្ខា សម្ភារៈឧបករណ៍សម្រាប់ការបង្ការ និងគ្រប់គ្រងការរាតត្បាត ដែលបង្ហាញពីចំណងសាមគ្គីភាពដ៏ល្អរវាងប្រទេសទាំងពីរ ។

ក្នុងដំណើរទស្សនកិច្ច និងធ្វើការនៅទីក្រុង Ho Chi Minh គណៈប្រតិភូរដ្ឋ Bremen នឹងជួបពិភាក្សាការងារជាមួយធុរកិច្ចអាល្លឺម៉ង់ដែលកំពុងធ្វើអាជីវកម្មនៅទីក្រុង; ជួបជាមួយធុរកិច្ចវៀតណាម; ពិភាក្សាជាមួយវិទ្យាស្ថាន Goethe-Institut ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ទៅទស្សនាមហាវិទ្យាល័យវៀតណាម - អាល្លឺម៉ង់ និងសាលារៀន និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួនតាមទម្រង់រូបភាពអាល្លឺម៉ង់…/.

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា