Trending now

នាយករដ្ឋមន្ត្រីវៀតណាម បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា

09:20 | 10/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានសវនាការជូនឯកឧត្តមប្រធានរដ្ឋវៀតណាម ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានសវនាការជូនឯកឧត្តមប្រធានរដ្ឋវៀតណាម
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ឯកអគ្គរដ្ឋទូតវិសាមញ្ញ ន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ឯកអគ្គរដ្ឋទូតវិសាមញ្ញ ន
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង (រូប​ថត៖ vnanet.vn)
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង (រូប​ថត៖ vnanet.vn)

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសំដែងនូវអំណរគុណចំពោះមនោសញ្ចេតនាដ៏ល្អដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ជូនចំពោះកម្ពុជា និងការជួយគាំទ្រ និងជំនួយដ៏មានតម្លៃជូនប្រជាជនកម្ពុជាក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍កាលពីមុន ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន ហើយនិងអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលសំខាន់ៗលើគ្រប់វិស័យដែលវៀតណាមសម្រេចបាននាពេលកន្លងមក និងក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមតែងតែដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃដែលព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ និងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាជាច្រើនជំនាន់បានជូនចំពោះវៀតណាមក្នុងបុព្វហេតុរំដោះជាតិកាលពីមុន និងក៏ដូចជាការកសាង និងអភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្ន។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងបន្តគាំទ្រ និងពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅកម្ពុជាឲ្យមានការរស់នៅ និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាពនៅកម្ពុជា និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក៏ដូចជាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

នៅព្រះបរមរាជវាំងនេះដែរ លោក Pham Minh Chinh នាយករដ្ឋមន្រ្តី ក៏បានចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ លោក Pham Minh Chinh បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ លោក Nguyen Phu Trong អគ្គលេខាបក្ស លោក Nguyen Xuan Phuc ប្រធានរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ជូនចំពោះសម្តេចព្រះមហាក្សត្រី ក្នុងឱកាសគម្រប់ខួប ១០០ ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សង្កាត់ Phu Loi (ក្រុង Can Tho) បង្កើនល្បឿនបំប្លែងឌីជីថលពីថ្នាក់មូលដ្ឋាន
Sacombank ផ្តល់ការផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលធ្វើប្រតិបត្តិការរវាង វៀតណាម-ឡាវ-កម្ពុជា
កម្ពុជា-ចិន រៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រ "២+២" ជាលើកដំបូង
សំណើនូវរបបឧបត្ថម្ភប្រចាំខែសម្រាប់អតីតយុទ្ធជនដែលបានចូលរួមក្នុងសមរភូមិកម្ពុជា
ព្រះមហាក្សត្រកម្ពុជា យាងទទួលការវះកាត់នៅប្រទេសចិន