Trending now

Van Ho - ខេត្ត Son La មានសម្រស់ធម្មជាតិ និងកន្លែងដែលមិនគួររំលង

21:33 | 05/11/2022 ឌីណា

យុគសម័យ - ស្រុក Van Ho ជាស្រុកមួយនៃ​តំបន់ខ្ពស់​នៃខេត្ត Son La ដែល​បានកាត់ចេញពីស្រុក Moc Chau ក្នុងឆ្នាំ ២០១៣។ នោះជាទឹកដីថ្មី មិនទាន់ត្រូវបានគេធ្វើអាជីវកម្មច្រើនទេ ប៉ុន្តែឥឡូវនេះ ស្រុក Van Ho ជាមួយនឹងសម្រស់ធម្មជាតិរបស់វា គឺជាកន្លែងមួយដែលទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ គេ​រំពឹង​ថា​ ស្រុកនេះនឹង​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ នាពេល​​អនាគត​មិន​ចាញ់ “មិត្ត​ជិត​ខាង” ស្រុក Moc Chau ឡើយ។

អូស្ត្រាលីគាំទ្របច្ចេកវិទ្យាថែរក្សាបន្លែផ្លែឈើសម្រាប់ប្រជាជននៅ ទីក្រុង Moc chau ( ខេត្ត Son La ) អូស្ត្រាលីគាំទ្របច្ចេកវិទ្យាថែរក្សាបន្លែផ្លែឈើសម្រាប់ប្រជាជននៅ ទីក្រុង Moc chau ( ខេត្ត Son La )
ខេត្ត Xieng Khoang (ឡាវ) និង Son La បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ខេត្ត Xieng Khoang (ឡាវ) និង Son La បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
Van Ho - ខេត្ត Son La មានសម្រស់ធម្មជាតិ និងកន្លែងដែលមិនគួររំលង

ភូមិសុខសាន្ត និងរូម៉ែនទិច

Van Ho - ខេត្ត Son La មានសម្រស់ធម្មជាតិ និងកន្លែងដែលមិនគួររំលង

ទេសភាពដ៏ស្រស់បំព្រងនៅស្រុក Van Ho ខេត្ត Son La

មកដល់ស្រុក Van Ho អ្នកនឹងភ្ញាក់ផ្អើលដោយភាពស្រស់ស្អាត និងភាពសាមញ្ញនៃកន្លែងនេះ។ ទេសភាពភ្នំដ៏អស្ចារ្យ ខ្យល់អាកាសបរិសុទ្ធ និងត្រជាក់ សាកសមសម្រាប់ភ្ញៀវចូលចិត្តស្វែងយល់ និង​ចង់ "ស្រស់ស្រាយ" ខ្លួនឯង។ ហេតុដូច្នេះហើយ​ស្រុក Van Ho គឺជាគោលដៅដែលអ្នកគួរទៅទស្សនា។

អ្នកអាចចូលរួមក្នុងដំណើរទេសចរណ៍សហគមន៍នៅតាមភូមិល្បីៗ ដូចជា ភូមិ Phu Mau ភូមិ Ang ភូមិ Hua Tat ឃុំ Ngoc Chien ជាដើម ដើម្បីស្នាក់នៅហូបចុកអាហារ រស់នៅជាមួយគ្នាប្រជាជន​ក្នុង​ស្រុក និងទទួលបានបទពិសោធន៍ជីវិត និងលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិនៅទីនេះដូចជា៖ បុក​នំ day ​ បុក​អង្ករ លាប​ក្រមួនឃ្មុំ​លើ​ក្រណាត់ ... លើសពីនេះ ភ្ញៀវ​ក៏​អាច​បរិភោកម្ហូបអាហារ​ដែល "ខ្លួនបាន​ដាំ​ដុះនៅផ្ទះ​" ​ជាមួយ​បន្លែ និង​ផ្លែឈើ​ដែល​ដាំ​ជុំវិញ​ផ្ទះ មាន់​ភ្នំ (​មាន់​លើ​ភ្នំ ) ជ្រូកបាន​ចិញ្ចឹម​តាមបែប​ធម្មជាតិ (ជាកូនកាត់រវាងជ្រូកព្រៃ និងជ្រូកមួង)...

ពិសេសជាងនេះទៅទៀត ភ្ញៀវទេសចរណ៍ក៏បានចូលរួមដោយផ្ទាល់ក្នុងក្រុមសម្តែង​សិល្បៈ សម្តែងតន្ត្រីបុរាណដូចជា របាំខេន, ខ្លុយ Muong , ខ្លុយ, ចម្រៀងជនជាតិជាដើម, ចូលរួមលេងល្បែងប្រជាប្រិយដូចជា រាំបាវ, ទាញព្រ័ត្រ …

ក្រៅពីល្បែងប្រជាប្រិយ មានពិធីបុណ្យដូចជា៖

• ពិធីបុណ្យជល់ក្របី Phu Yen (ថ្ងៃទី ១០ និង ១១ ខែទីមួយ​ តាមប្រតិទិនតាមច័ន្ទគតិ)

• ពិធីបុណ្យ Moi របស់ជនជាតិភាគតិច Muong ស្រុក Phu Yen (ថ្ងៃទី ៥ នៃបុណ្យតេត)

• ពិធីបុណ្យបួងសួងសុំ​សេចក្តីសុខ (ចុងខែទីមួយ​ តាម​ប្រតិទិនតាមច័ន្ទគតិ)

• ពិធីបុណ្យថ្វាយផ្កាឬស្សីរបស់ជនជាតិ La Ha (មុនថ្ងៃពេញបូណ៌មី ជារៀងរាល់ខែក្នុង​រដូវ​ផ្ការីក)

Van Ho - ខេត្ត Son La មានសម្រស់ធម្មជាតិ និងកន្លែងដែលមិនគួររំលង
សិល្បៈ​គំនូរ​ដោយ​ប្រើ​ក្រមួន​លើ​ក្រណាត់​របស់​ជនជាតិ H’mong
Van Ho - ខេត្ត Son La មានសម្រស់ធម្មជាតិ និងកន្លែងដែលមិនគួររំលង
ពិធីបុណ្យថ្វាយផ្កាឬស្សីរបស់ជនជាតិ La Ha

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh